បីឆ្នាំកន្លងផុតទៅ
រយះពេលបីឆ្នាំកន្លងផុតទៅម្ដងទៀតហើយ ពេលវេលាតែងតែដើរទៅមុខរហូតឥតឈប់ឈរ រឿងរ៉ាវជីវិតមនុស្សទាំងអស់គ្នាក៏ផ្លាស់ប្ដូរទៅតាមកាលវេលាវាសនាដែលបានចែងមកជាស្រេច។
"ភ្លេចខ្លួនតែបន្តិចបីឆ្នាំទៀតបាត់ទៅហើយ " ជុងនីកាន់ដៃស្វាមីអង្អែលថ្នមៗ វ័យកាន់តែកើនដល់ភ្នែកក៏មើលមិនសូវច្បាស់ទៅតាមវ័យដូចគ្នាព្រោះពេលនេះនាងមានអាយុ ៤០ឆ្នាំជាងហើយតែសម្រស់នៅស្រស់ស្អាតមិនចាញ់ពួកក្រមុំៗឡើយ ។
" អូនហត់ហើយប៉ុន្មានឆ្នាំមកនេះ " ថេយ៉ុងលើកដៃទៅអង្អែលថ្ពាល់ក្រពុំថ្នមៗទាំងញញឹម ជុងនីលើកដៃទៅទប់ដៃក្រាស់ផ្អឹបជាប់ថ្ពាល់បិទភ្នែកព្យាយាមស្រូបយកក្ដីស្រឡាញ់ពីនាយដែលបានបញ្ចូនមកតាមរយះដៃទន់កក់ក្ដៅអោយទៅភរិយាកែវភ្នែកស្រទន់ក៏នៅសម្លឹងមើលស្នាមញញឹមរបស់ប្រពន្ធទាំងបេះដូងរើកមាឌធំហួសប្រមាណដែលខ្លួនចង់បាននឹកគិត ។
" របស់បងទេលែងទៅហ្អឹស "
" អ្ហឹកអ្ហឹក របស់អូនទេ " សម្លេងក្មេងតូចៗមួយគូរកំពុងតែស្រែកប្រជែងគ្នាដណ្ដើមកូនឡានជ័រយំសស្រាក់។
" បងសម្លេងចៅយំ " កំពុងតែចូលអារម្ភណ៍ជក់ចិត្តសម្លឹងមើលស្នាមញញឹមប្រពន្ធសុខ ៗនាងបើកភ្នែកឡើងរុញដៃគេចេញវិញឡើងគេភ្ញាក់វ៉ីសតែផ្ងាក្រោយ។
" អ៊ូយអូនលេងបែបនេះបងគាំងបេះដូងស្លាប់មិនខានឡើយ "
ថេយ៉ុងកដៃរឹតទ្រូងស្រែកប្រាប់ប្រពន្ធដែលរត់ចូលទៅក្នុងផ្ទះ មុននឹងនាំកាយមាំរត់ទៅតាមពីក្រោយចូលដល់ក្នុងផ្ទះភ្លាមពួកគេសឹងតែគាំងបេះដូងព្រោះសភាពរាងកាយក្មេងតូចៗនោះប្រែជារញ៉េរញ៉ៃខុសពីពេលប៉ុន្មាននាទីមុននេះដែលងូតទឹកតែងខ្លួនស្អាតបាត។
" ពុទ្ធោចៅយាយ "
" អ្ហឹក លោកយាយអ្ហឹក " ជូលីជាកូនស្រីរបស់ថេជូនិងលីលីក្មេងស្រីតូចអាយុ២ឆ្នាំកន្លះគ្រាន់តែលឺសម្លេងលោកយាយខ្លួនភ្លាមក៏ប្រញាប់បែររត់មករកស្រ្តីចំណាស់ស្រែកយំរំអ៊ួយលើសដើម ជុងនីចាប់លើកកូនតូចពរឡើងរលាក់តិចៗព្រោះយំមិនបាត់សោះ។
![](https://img.wattpad.com/cover/221269342-288-k229205.jpg)
KAMU SEDANG MEMBACA
ពុតស្នេហ៌កម្លោះ Mafia S2 (Complete)
Romansaបន្ទាប់ពីSeason ( ស្នេហាព្រៃផ្សៃ) រឿងកើតឡើងគឺនៅពាក់កណ្ដាលរឿង ស្នេហាព្រៃផ្សៃ គីមថេយ៉ុង អ្នកណាដែលមិនស្គាល់ថាគេជា mafia ដៃឆៅឃើញត្រង់ណាសម្លាប់ត្រង់នោះតែបែរជាចាញ់ក្រោមដៃកូនស្រីលោកមេភូមិមហាកាចឆ្នាស់ទៅវិញ ។