Part (7)

978 47 3
                                        




ប៉ុន្មានថ្ងៃនេះរវល់ណាស់សរសេរបានតែប៉ុហ្នឹងទេណា!! កុំរត់ចោលគេណា៎.... ចាំគេឆ្លៀតសរសេរអោយបន្ថែមទៀត


" ចឹងលោកស្រឡាញ់ខ្ញុំទេ? "

".....!! " បន្ទាប់ពីអ្នកខ្លះធ្លោយមាត់និយាយដោយមិនដឹងខ្លួនធ្វើអោយបរិយាកាសចាប់ផ្ដើមស្ងប់ស្ងាត់មួយរំពេច ពេលវេលាហាក់គាំងមួយកន្លែងមិនឮសូម្បីតែសម្លេងខ្យល់បក់វូៗដូចរាល់ដង

" ក៏ គ្រាន់តែនិយាយចោលប៉ុណ្ណោះ អ្ហឹ !! " រៀបនឹងងើបចេញហើយតែក៏ត្រូវដៃក្រាស់ទាញមកវិញមួយទំហឹង ទីបំផុតកាយស្ដើងតូចក៏ធ្លាក់មកអង្គុយលើភ្លៅមាំភ្លាមៗ មុខសង្ហានៅជិតៗមុខតូចៗនោះយ៉ាងស្និតស្នាលធ្វើអោយជុងនីទៅជាស្លើអស់តាមមិនទាន់សភាពការ

" លោក! ហ្អឹម " និយាយមិនទាន់ចប់ផងមាត់ក្រាស់ក៏ផ្ដិតស្នាមថើបលើបបូរមាត់ស្ដើងភ្លាមៗជុងនីបើកភ្នែកធំៗភ្ញាក់ផ្អើលជាខ្លាំងនេះគេគិតស្អីនឹងនាងតាមមិនទាន់គេទេ

" យ៉ាងម៉េចដែរ? មិនចាំបាច់អោយខ្ញុំនិយាយទេមែនដែរទេ?? " នេះលួចឆ្មក់ថើបគេហើយនៅឈ្លៀតធ្វើមុខធម្មតាដាក់នាងទៀត

" អហឹម!! " សម្លេងក្រឡធំក្រហេមឡើងធ្វើអោយពីរអ្នកដែលកំពុងតែអង្គុយភ្លឹកនោះភ្ញាក់ខ្លួនទើបនាំគ្នាក្រឡាស់ខ្លួនទៅម្ខាងរៀងៗខ្លួន

" ពុក!! "

" លោកពុកក្មេក!! " លោកដនសម្លឹងមុខពួកគេទាំងមុខស្មើ ឯណាដែលថាបដិសេធមិនព្រមការនោះហើយចុះពេលនេះមកល្អូកល្អើនស្អីវាមិនសមហេតុផលសោះ

" ពួកឯងរៀបការស្អែកហើយ មិនបាច់នៅជិតគ្នាពេកក៏បានដែរ​ យល់ល្អគួរតែកុំជួបគ្នាសិនទើបល្អ "  លោកដននិយាយមុខស្មើគ្មានជាតិធ្វើអោយកូនកំលោះកូនក្រមុំចាប់ផ្ដើមមិនស្រួលក្នុងចិត្តភ្លាមៗ ទើបនាំគ្នាដើរបំបែកផ្លូវគ្នាចេញទៅរកអ្វីមកធ្វើរៀងខ្លួន

ត្រឡប់មកទីក្រុងវិញ

ក្រុមចចកខ្មៅគឺជាក្រុមដែលរកស៊ីផ្លូវងងឹត ដូចជាជួញដូរគ្រឿងញៀន​ ក្មេងនិងមនុស្សស្រីខុសច្បាប់ដោយការចាប់បំពានយកទៅលក់អោយអ្នកធំ នៅក្នុងស្រុកនិងក្រៅស្រុក ពួកវាជាក្រុមដែលខ្លាំងក្នុងចំណោម 5 ក្រុមផ្សេងទៀតដែលកំពុងតែមានឥទ្ធិពលខ្លាំងក្នុងសង្គម Mafia នេះ ។

ពុតស្នេហ៌កម្លោះ Mafia S2 (Complete)Место, где живут истории. Откройте их для себя