Part (59)

470 31 5
                                    



" ព្រះនាងសោយអ្វីបន្តិចទៅព្រះពរ " ពួកបាវបម្រើនៅឈរព្រោងព្រាតដោយក្នុងដៃមានកាន់ក្រយ៉ាសឹងគ្រប់ដៃ ឆីមមីអង្គុយធ្មឹងមិនកម្រើកទឹកមុខសហលេកស្កាំងគ្មានជីជាតិខាងក្នុងក៏មានចន្លោះតូចកំពុងតែធ្វើទយកបុកម្នេញមិនចេះស្រាកស្រានឈឺអើយសែនឈឺចង់យំក៏យំមិនចេញព្រោះនាងយំឡើងអស់ខ្សោះទឹកភ្នែកអោយធ្លាក់ហូរទៀតហើយ ។
" ឆីមមី .... " សម្លេងក្រឡបន្លឺឡើងទាក់ទាញចិត្តស្រីអោយងាកទៅរកប្រភពសម្លេងភ្លាមៗ
" ម្ចាស់បងអ្ហឹក " ឆីមមីស្រវ៉ាកាយមាំមកអោបក្រសោបជាប់ អង្គម្ចាស់មីនយ៉ូក៏លើកដៃអង្អែលក្បាលស្រីតួចថ្នមៗជាការលួងលោម ។
" យើងប្រាប់រួចហើយមិនចឹងថាកុំអោយត្រឡប់ក្រោយកុំទៅរកវាទៀតបែបនេះហើយឃើញទេ វាមិនទាំងអើពើនឹងទ្រង់ផងឆីមមី "
" មិនពិតឡើយព្រះពរហឹក....ពួកទូលបង្គំស្រឡាញ់គ្នាណាស់វាមិនអាចសុខៗគេធ្វើបែបនេះឡើយ ម្ចាស់បងអូនឈឺអ្ហឹកអូននឹកគេតែមិនអាចសូម្បីតែឃើញមុខគេផងអោយអូនធ្វើយ៉ាងម៉េចទៅហឹក ឈឺណាស់ " ស្រីតូចស្រែករាបរាប់យកដៃគក់ទ្រូងឌឹបៗអ្នកអង្គម្ចាស់មិនយ៉ូមិនមាត់បានត្រឹមសម្លឹងមើលស្រីតូចទាំងមុខស្មើរតែនរណាទៅដឹងថាក្នុងចិត្តទ្រង់កំពុងសប្បាយអរជាមួយក្ដីទុក្ខរបស់អ្នកដ៏ទៃនោះ ។
" អោយអូនទៅវិញទៅអូនចង់ជួបគេអ្ហឹក "
" មិនបានឡើយ " សម្លេងស្រែកក្រោធដូចខ្លាលាន់ឭដល់ថ្នាក់ស្រីតូចភ្ញាក់បើកភ្នែកភ័យ អង្គម្ចាស់មីនយ៉ូប្រញាប់ប្រែទឹកមុខមកជាធម្មតាវិញមុននឹងនិយាយផ្ដូរប្រធានបទកុំអោយនាងគិតច្រើន ។
បន្ទាប់ពីលួងលោមនាងអោយគេងរួចអង្គម្ចាស់មីនយ៉ូក៏ប្រញាប់នាំព្រះកាយចាកចេញពីដំណាក់តូចឡើនដូចព្យុះស្នាមញញឹមឃោឃៅក៏បញ្ចេញមកលើផ្ទៃមុខស្លូតបូតមុននេះ ។
" ពួកទូលបង្គំយកអ្នកនាងជុងនីមកហើយក្រាបទូល " ប្រយោគមួយឃ្លាពោលឡើងដោយកងអង្គរក្សកាន់តែធ្វើអោយចិត្តរបស់ទ្រង់ចាប់ពុះកញ្ជ្រោលឡើងម្ដងទៀត។

" ពួកអាចង្រៃយ៍ " សម្លេងស្រែកតវ៉ាលាន់កោកៗហឹងអស់ត្រចៀកអ្នកយាមទាំងប៉ុន្មាននៅខាងក្រៅបន្ទប់ ជុងនីប្រឹងឈរស្រែកផងគោះទ្វាផងជាច្រើនដងប៉ុន្តែហាក់ដូចជាគ្មានឭសម្លេងអ្វីតបតសោះ កែវភ្នែកអស់សង្ឃឹមងាកសម្លឹងមើលសភាពបន្ទប់ទាំងមូលរបស់របរនៅថ្មីធម្មតាកន្លែងគេងបន្ទប់ទឹកសុទ្ធតែល្អប្រណិតនាងមិនដឹងឡើយថាពេលនេះនាងនៅកន្លែងណាដឹងត្រឹមថាពេលដែលដឹងខ្លួនឡើងនាងនៅក្នុងបន្ទប់ធំទូលាយនេះបាត់ទៅហើយ។
" គិតធ្វើយ៉ាងម៉េចទៅ...ទូរស័ព្ទក៏មិនមាននៅជាប់នឹងខ្លួនពួកអាឆ្កួតណាហេតុអីក៏អាក្រក់ម្លេះ " ស្រីតូចជ្រួញច្រមុះទប់ទឹកភ្នែកដែលរៀបនឹងច្រាលធ្លាក់ចុះមក បេះដូងលោតញាប់សឹងផ្ទុះចេញក្រៅបញ្ហាមិនចេះចប់សោះឡើយជាតិនេះនាងទៅធ្វើអ្វីនរណាបានជាជួបតែរឿងចាប់ជំរិតបែបនេះ  ឬមួយស្វាមីនាងចង់បង្កភាពភ្ញាក់ផ្អើលអ្វីទេដឹង? បែបនេះកុំអីមិនទាន់ត្រៀមខ្លួនឡើយហិហិ។
" ជុងនី! " កុំពុងតែគិតសុខៗក៏ឭសម្លេងធំបន្លឺឡើងធ្វើអោយនាងឈប់គិតពីគំនិតដ៏គួរអោយស្អប់មុននេះ ស្រីតូចចងចិញ្ចើមចូលគ្នាទាំងងឿងឆ្ងល់បន្ទាប់ពីបានឃើញវត្តមានអ្នកម្ខាងទៀត ហេតុអីមិនមែនជាមនុស្សប្រុសដែលនាងគិត?
" ព្រះរាជទាយាទ ? "
" កុំហៅបងបែបនេះអី... " អ្នកអង្គម្ចាស់ពោលឡើងទាំងទឹកមុខស្រពោន ជុងនីឆួលច្រមុះកលរកយំបេះដូងខ្ទេចខ្ទាំឈឺពើតផ្សារត្បិតថាទ្រង់ជាមនុស្សដែលនាងធ្លាប់ស្រឡាញ់តែមិនមែនពេលនេះឡើយនាងតូចបានត្រឹមសម្លឹងទៅទ្រង់ទាំងរអ៊ា ។
" មិនអីទេ! នី.... " អ្នកអង្គម្ចាស់ដើរតម្រង់រករាងស្ដើង ជុងនីសម្លឹងមុខទ្រង់ទាំងមុខស្មើរធេងជើងស្រឡោនក៏ចេះតែឈានថយក្រោយតាមជំហានរបស់អង្គម្ចាស់មីនយ៉ូដើរចូលមករកខ្លួន
" អ្នក...អ្នកអង្គម្ចាស់សូមរក្សាព្រះកិត្តិយសផងព្រះពរ " ខ្នងទល់ជញ្ជាំងដៃស្ដើងលើកឡើងហាមប្រាមអ្នកនៅចំពោះមុខមិនអោយដើរចូលមកបន្ត ។
" ចំពោះអូនមួយទោះជាអ្នកដ៏ទៃមើលមករកបងជាមនុស្សឆ្កួតក៏បងមិនខ្វល់ឡើយជុងនី " អង្គម្ចាស់មីនយ៉ូថាហើយក៏ទាញកាយស្ដើងមកអោបជាប់ទ្រូងណែនទោះជាជុងនីខំប្រឹងរើយ៉ាងណាក៏មិនអាចឈ្នះទើបមានតែសម្ងំបិទភ្នែកសម្រក់ទឹកនេត្រាមកតក់ៗ ។
" តែពួកយើងមិនដូចមុនឡើយព្រះពរ ទំនាក់ទំនងរបស់ទ្រង់ជាមួយនឹងខ្ញុំម្ចាស់វាចប់យូរណាស់មកហើយ "
" មិនអាចឡើយអោយតែអូននិយាយថាព្រមគ្រប់យ៉ាងនឹងដូចដើមឡើងវិញនិយាយទៅ "
" ខ្ញុំម្ចាស់ថាកុំអីល្អជាង អ្ហឹក " ស្រីតូចបិទភ្នែកលេបទឹកភ្នែកមិនអោយស្រក់ហូរបន្តទៀតប្រឹងទប់ណាស់ក៏ហូរច្រោះណាស់ស្នេហាដែលនាងខំសាងជាមួយទ្រង់មកទល់ពេលនេះនាងគ្មានចិត្តសេសសល់អោយទ្រង់ទៀតឡើយ ស្នេហាដែលនាងប្រថ្នាមិនមែនជាបុរសដែលឈរនៅចំពោះមុខនាងឡើយ ។
" ដោះលែងខ្ញុំម្ចាស់ទៅព្រះពរ...." សម្លេងស្រួយបន្លឺឡើងទាំងការចុកចាប់ ធ្វើអោយបេះដូងអ្នកស្ដាប់ចាប់ផ្សារខ្ទោកៗឆួលច្រមុះសឹងស្រក់ទឹកភ្នែក ។
" ជុងនី....កុំអីអោយបងធ្វើអ្វីក៏បងព្រមអោយតែអូនព្រមមករស់នៅជាមួយបងវិញសាងកកដីស្រឡាញ់ម្ដងទៀតបានទេ " អ្នកអង្គម្ចាស់មីនយ៉ូទាញកាយស្ដើងចេញពីទ្រូងក្រវីក្បាលញាប់ស្អេកទ្រង់ស្រឡាញ់នាងស្រឡាញ់មករហូតស្រឡាញ់ខ្លាំងទៀតផងបេះដូងធ្លាប់ផ្សងជួបពេលជួបហើយក៏ត្រូវឃ្លាតវិញតើអោយទ្រង់ធ្វើយ៉ាងណាទៅអោយទ្រង់ធ្វើចិត្តគ្មាននាងនៅក្បែរដល់ពេលណាទៅមិនអាណិតទ្រង់ខ្លះផងទេឬមិនគិតថាក្ដីស្រឡាញ់របស់ទ្រង់ចំពោះនាងវាធំធេងទេឬ?
" អ្នកអង្គម្ចាស់ក្រាបទូល! ទូលបង្គំពេលនេះមានទាំងស្វាមីនិងកូនតូចៗសូមមេត្តាអ្ហឹក ...មេត្តាដោះលែងខ្ញុំម្ចាស់ទៅព្រះពរខ្ញុំម្ចាស់គ្មានអ្វីដែលធ្វើអោយទ្រង់ទ្រាំរងចាំក្ដីស្នេហាពីខ្ញុំម្ចាស់ឡើយព្រះពរអ្ហឹក..! "
" នីកុំអី.....បងអង្វរអូនចុះ ! សូមនៅក្បែរបងមួយភ្លេតសិនទៅតើបានទេហឹមបានទេ? " អ្នកអង្គម្ចាស់លើកចិញ្ចើមសួរទាំងអ៊ួលដើមក.ព្យាយាមធ្វើចិត្តអោយស្ងប់ត្រៀមចិត្តទទួលយកចម្លើយដែលនាងផ្ដល់អោយទ្រង់ ។
" អឹហ្អឹក...សូមមេត្តា ...." ទោះជាទ្រង់ប្រឹងអង្វរកយ៉ាងណាក៏នាងនៅតែជ្រើសយកផ្លូវទៅរកមនុស្សប្រុសម្នាក់នោះដដែល នាងចិត្តអាក្រក់ដាក់ទ្រង់ណាស់នាងចិត្តដាច់យ៉ាងនេះព្រោះតែបុរសម្នាក់នោះនាងផ្លាស់ប្ដូរគ្រប់យ៉ាងក៏ដោយសារតែប្រុសម្នាក់នោះ គេមកក្រោយទ្រង់បាននាងជាភរិយាចំណែកទ្រង់បានត្រឹមឈរសម្លឹងមើលពួកគេទាំងបេះដូងប្រេះបែកបែបនេះមែនទេ?
" ហ្អឹស....អូននៅតែមិនផ្ដល់ឱកាសអោយបង " ទឹកមុខកំសត់មុននេះក៏ប្រែមកជាឃោឃៅដល់ថ្នាក់ជុងនីបើកភ្នែកធំៗភ្ញាក់ផ្អើលកាន់តែខ្លាំង ។
" អ្ហឹក...មីនយ៉ូ....! " ជុងនីហៅនាមរបស់ទ្រង់ក្នុងឋានៈជាអតីតមិត្តស្រីជាលើកចុងក្រោយព្យាយាមដាស់តឿនទ្រង់អោយភ្ញាក់ពីការគុំគួន។
" អូនយកវាចេញពីបងអស់ហើយ អ្ហឹក អូនធ្វើអោយបងឈឺចាប់ណាស់ " កាយមាំដាក់ខ្លួនអង្គុយលើគ្រែទាំងគ្មានកម្លាំងកំហែងឭនាងហៅឈ្មោះទ្រង់ហាក់រំលឹកដល់គ្រាដែលធ្លាប់ស្រឡាញ់គ្នាកាន់តែធ្វើអោយទ្រង់ចុកច្អុលលើសដើម ។
" រឿងទាំងអស់ទ្រង់ជាអ្នកធ្វើមែនដែរទេ? " បន្ទាប់ពីស្ងាត់អស់មួយសន្ទុះនាងតូចដាច់ចិត្តសួរនាំទាំងញ័រទ្រូងបេះដូងលោតញាប់ភ័យផងទប់ក្ដីសង្ឃឹមផងនាងសង្ឃឹមថាទ្រង់ជាមនុស្សម្នាក់ដែលបរិសុទ្ធដូចជាពេលជួបដំបូង ។
" អូននិយាយអ្វី " អ្នកអង្គម្ចាស់ងាកមកចងចិញ្ចើមសួរនាំនាងទាំងងឿងឆ្ងល់ ។
" រឿងឆីមមីនិងជុងហ្គុកនោះ តើជាទ្រង់មែនដែរទេ? "
" .....! " ស្ងាត់ ....! សភាពបន្ទប់ធំទូលាយឭសូរតែសម្លេងខ្យល់បក់វូរបោកបក់វាំងននទំហំធំផាត់ផាយហោះខ្ពស់ធ្លាក់ចុះឡើងរវាងកន្លែងខណ្ឌទីតាំងអ្នកទាំងពីរ អ្នកអង្គម្ចាស់មីនយ៉ូអង្គុយសម្លឹងមុខជុងនីទាំងក្នុងខ្លួនល្ហល្ហេវបើសិនជានាងដឹងតើនាងអាចស្អប់ទ្រង់ដែរទេ?
" កុំលេងសើចអីអូនទៅដឹងរឿងទាំងនោះមកពីណាវាមិនសមហេតុផ...."
" អូនហ្វីប្រាប់ខ្ញុំម្ចាស់អស់ហើយព្រះពរ.... " ទ្រង់និយាយមិនទាន់ចប់ប្រយោគសម្លេងស្រួយស្រេសក៏បន្លឺកាត់ចង្វាក់ អ្នកអង្គម្ចាស់ទៅជាផាំងកែវភ្នែកពណ៍ត្នោតចាស់ប្រែក្រហមប៉ោងសសៃឈាមឡើងលើផ្ទៃមុខគួរអោយខ្លាច ជុងនីឈរត្រង់ខ្លួនព្យាយាមតតាំងបើសិនជាមានរឿងអ្វីមកនាងនឹងបានត្រៀម

ប្រាវ! បឹប !

" ហ្អឹស ! "
រាងកាយមាំកម្លាំងខ្លាំងងើបរត់សម្ដៅមករករាងកាយតូចស្ដើងចាប់ច្របាច់ក.នាងតូចមួយទំហឹងទាំងខឹងសម្បារ ដៃតូចចាប់កាច់មេដៃដែលចាប់ក.នាងជាប់នោះទៅក្រោយមុននឹងទ្រង់អស់ទ្រាំបន្ធូរដៃធ្វើអោយរាងស្ដើងមានឱកាសល្អចាប់ទ្រង់លើកបោកផ្ទប់ទៅនឹងឥដ្ធមួយទំហឹង ។
" ហេតុអីអូនជឿវា? ហេតុអីអូនទៅជឿអាក្មេងចង្រៃយ៍នោះជុងនី...ជុងនីត្រូវតែជឿងបងណា...." អ្នកអង្គម្ចាស់ប្រញាប់នាំព្រះកាយមាំងើបចេញពីការចាប់បោកមុននេះ មុននឹងទាញដៃស្ដើងផ្គួបចូលគ្នានិយាយស្ដីហាក់លែងសុភាពរាបសារដូចមុននេះសម្លេងខ្ពស់ទាបរត់ទៅបោកបោះរបស់របរពេញបន្ទប់ភ្នែកក្រហមដាបដោយទឹកភ្នែកព្យាយាមនិយាយដដែលៗអោយនាងស្ដាប់ ជុងនីឈរសម្លឹងមើលកាយវិការរបស់ទ្រង់ទាំងអ៊ួលណែនតើទ្រង់ក្លាយជាបែបនេះតាំងពីពេលណាតើទ្រង់ក្លាយជាមនុស្សអាក្រក់បែបនេះតាំងពីពេលណា មិនស្អប់តែក៏មិនស្រឡាញ់ព្រោះនាងគ្មានសិទ្ធទៅឈឺឆ្អាលរឿងទ្រង់ទៀតឡើយបានត្រឹមតែអាណិតនិងជួយអ៊ូសទាញទ្រង់ពីកន្លែងដែលខ្មៅងងឹតនោះប៉ុណ្ណោះ ។

To be continued......

ពុតស្នេហ៌កម្លោះ Mafia S2 (Complete)Donde viven las historias. Descúbrelo ahora