Part (75)

488 17 0
                                        


ម៉ោង៨យប់

គ្រប់គ្នាក៏នៅអង្គុយញ៉ាំស្រាជួបជុំបងប្អូននៅជាន់ក្រោមយ៉ាងសប្បាយរើករាយក្មេងក៏គេងអស់ទើបម្នាក់ៗអាចមានពេលវេលាអង្គុយធូទ្រូងផឹកស៊ីជុំបងប្អូន។

ថេយ៉ុងនិងជីនឈរលើរានហាលជាន់ទីពីរសម្លឹងមើលទៅសួនច្បារមានភ្លើងពណ៍ចម្រុះពេលរាត្រីមិនស្ងាត់ដូចរាល់ដង។

" បងមកពីស្វីសវិញមិនប្រាប់ខ្ញុំសោះ បែបនេះមិនបានទៅទទួលអោយបានត្រឹមត្រូវ "

" ជិតដល់ថ្ងៃគម្រប់ខួប២៣ឆ្នាំរបស់ឯងហើយយ៉ាងម៉េច? ប្រុងទៅធ្វើស្ងាត់ៗដូចកាលពី៣ឆ្នាំមុនទៀតមែនទេ?" ជីនងាកមកញ៉ោះប្អូនតាមទម្លាប់ ដៃក្រាស់លើកវាញ៍មកក្រេបផ្សើមបំពុងក.ថេយ៉ុងក៏អស់សំណើចបន្តិចព្រោះតែកាលនោះគ្មាននរណាដឹងឡើយថាគេនាំជុងនីទៅព្យាបាលជំងឺនោះ ។

" ខ្ញុំមិននឹកស្មានថាអ្នកទាំងពីរមកឈរនិយាយគ្នាបានដោយគ្មានវត្តមានខ្ញុំសោះ " លោកប្រធានាធិបតីណាមជុនជ្រែងហោប៉ៅដើរមករកបងប្អូនទាំងពីរនាក់របស់ខ្លួនធ្វើអោយពួកគេអស់សំណើចរៀងៗខ្លួន។

" ហឹស! ទោះបីជាប្រទេសនេះគ្មានឯងទៀតក៏មិនអីដែរ " ឧត្ដមសនីយ៍ស៊ុកជីននិយាយលេងសើចឌឺដងតាមទម្លាប់ទាំងជាតិអាល់កុលចូលខ្លួនទៀតនោះក៏រៀងស្រវឹងតិចៗនៅដឹងខុសត្រូវ ណាមជុនលើកកែវស្រាមកអ៊កមួយក្អឹកសើចឡើងអស់សំណើចជាមួយនឹងសម្ដីរបស់បងប្រុសធំចំណែកថេយ៉ុងក៏សើចដូចគ្នា។

" បងនិយាយបែបនេះបានយ៉ាងម៉េច? ខ្ញុំជាប្អូនរបស់បងណាបងហើយប្រទេសនេះបើមិនបានខ្ញុំគ្រប់គ្រងម្លេះហើយពេលនេះមិនដឹងជាទៅចាយ៉ាងណាទេបង "

" ឯងមើលវាចុះនិយាយធ្វើដូចជាធំដុំណាស់ចឹង " ស៊ុកជីនងាកមកខ្សឹបដាក់ត្រចៀកថេយ៉ុងសើចកក្អឹក ក្នុងចិត្តក៏ដឹងដែរថាប្អូនកំពុងតែអន់ចិត្តតែមាត់ចង្រៃយ៍នេះវាចេះតែចង់ញោះប្អូនរហូត ។

" បងធំខ្ញុំឮណាបង ហឹសប្រទេសរុងរឿងក៏ព្រោះមានខ្ញុំចាំមើលការខុសត្រូវ ពង្រឹងសេដ្ធកិច្ចមានសន្តិភាពដែរមិនចឹង "

ពុតស្នេហ៌កម្លោះ Mafia S2 (Complete)Donde viven las historias. Descúbrelo ahora