រំលឹកវិជ្ជាគុណខ្លះកុំអោយអត់ជាតិពេក 🧘🏻♀️
3ឆ្នាំកន្លងផុតទៅ
ពេលវេលាចេះតែដើរទៅមុខមិនឈប់មិនឈរហាក់បង្ខំអោយទំនាក់ទំនងរបស់ពួកគេកាន់តែស្អិតរម៊ួតដូចទឹកឃ្មុំ ក្ដីស្រឡាញ់អ្នកទាំងពីរកាន់តែរឹងមាំពីមួយថ្ងៃទៅមួយថ្ងៃ ស្រឡាញ់គ្នាមើលថែគ្នាមិនចេះហត់នឿយបេះដូងក៏ព្រមប្រគល់អោយគ្មាទាំងព្រម ....។ជុងនីដេកអោបស្វាមីទាំងក្នុងទ្រូងហាក់ចម្លែកពីរាល់ដងយប់នេះគេគេងឡើនណាស់ក៏មិនឃើញនិយាយស្ដីអ្វីមកកាន់នាងច្រើនដូចរាល់ដង ស្រីតូចប្រឹងឈ្មុលខ្លួនចូលទៅក្នុងទ្រូងប្ដីលើកដៃអោបគេកាន់តែណែនបិទភ្នែកសម្ងំដេកលង់លក់ទៅ ។
រសៀលថ្ងៃថ្មីក៏បានមកដល់ក្នុងវីឡាធំទូលាយពេលនេះក៏មានសភាពអ៊ូអរជាងរាល់ដង គ្រប់គ្នាមកជួបជុំជជែកលេងជាមួយគ្នាសើចសប្បាយសម្លេងក្អាកក្អាយក្នុងវីឡាធ្វើអោយជុងនីដែលឈរពីក្នុងផ្ទះបាយមកនោះសម្លឹងមើលពួកគេទាំងបានធូរស្រាលក្នុងចិត្តខ្លះ
" ប្អូនថ្លៃ ! ចាំបងជួយឯងមានកូនតូចទៅមើលគេទៅកុំធ្វើអី " ឧត្ដមសនីយដើរចូលមករកជុងនីដោយលើកដៃម៉ូដៃអាវសឺមីឡើងបម្រុងចូលខ្លួនជួយធ្វើម្ហូបប្អូនថ្លៃ
" អរគុណហើយបងតែខ្ញុំមិនចង់នៅស្ងៀមឡើយព្រោះវាមិនទម្លាប់ " ជុងនីនិយាយតែមាត់តែភ្នែកមិនបានសម្លឹងដៃគូរសន្ទនានៅចំពោះមុខឡើយទើបរាងខ្ពស់ងាកទៅតាមមើលថាជានរណាដែលធ្វើអោយនាងមិនអាចដកក្រសែភ្នែកបានបែបនេះហើយក៏បានឃើញថាជាបរុសស្រស់សង្ហាខាបប្រលឹងកំពុងតែអង្គុយញញឹមសើចសប្បាយជាមួយគ្រួសារដ៏កក់ក្ដៅរបស់គេមើលទៅដូចជាមានក្ដីសុខណាស់ហើយ វាជាលើកទីមួយហើយដែលឃើញគេសើចចេញមកទាំងគ្មានអ្វីលាក់បាំងបែបនេះ។
" ឯងស្រឡាញ់វាទេ? សុំទោសដែលបងសួរបែបនេះ កាលជួបឯងដំបូងបងចាំថាឯងនិយាយថាគេជាមនុស្សអាក្រក់ពេលនេះលួចស្រឡាញ់មនុស្សអាក្រក់ហើយមែនទេ " ឧត្ដមសនីយស៊ុកជីននិយាយញោះចំៗធ្វើអោយជុងនីឯណេះមុខក្រហមអស់ដូចម្ទេសទុំ នឹកឃើញកាលនោះនាងក៏អស់សំណើចបន្តិចព្រោះវាកប្លែងណាស់រត់ទៅប្រាប់បងប្រុសបង្កើតរបស់គេប្រាប់ថាគេជាមនុស្សអាក្រក់ ពេលនេះថេយ៉ុងក៏និយាយប្រាប់ពីរឿងគ្រួសារគេដឹងរួចហើយខ្មាស់គេមិនតិចទេ ។
" បងសង្ឃឹមថាពួកឯងអាចរស់នៅចុះសម្រុងជាមួយគ្នាបានល្អទៅចុះរឿងប្ដីប្រពន្ធវាដូចចានក្នុងរាវដែលតែងតែមានប៉ះទង្គិចចឹងហើយរឿងខ្លះត្រូវនិយាយដោះស្រាយដោយចិត្តត្រជាក់ ពាក្យចាស់លោកពោលថាខឹងខូចខឹងខាត " ស៊ុកជីនលើកដៃទៅអង្អែលក្បាលស្រីតូចថ្នមៗ រាងស្ដើងមិនមាត់តបតបានត្រឹមតែញញឹមតបទាំងបង្ខំជួនកាលបងថ្លៃអាចនឹងគិតថាវាជាទង្វើបរិសុទ្ធរបស់ប្អូនខ្លួនតែវាខុសពីការគិតរបស់នាង
" ហៃយ៉ាបងថ្លៃបងគិតថាអោយក្មេងៗចូលរៀនពេលណាដែរ? " ឆីមមីញញឹមសួរបន្ទាប់ពីឃើញជុងនីដើរចូលទៅអង្គុយចុះក្បែរថេយ៉ុងលើកកូនប្រុសទៅពរដាក់លើភ្លៅ
" ទើបតែ3ឆ្នាំប៉ុណ្ណោះនៅសល់ពេលវេលាយូរទៀត "
" ម៉ាក់អ៊ុំហា៎....! " ជុនហ្វីដើរលបៗមកក្បែរជុងនីក៏មិនភ្លេចធ្វើមុខខិលខិតទៅអង្គុយអង្អែលដៃជុងនីថ្នមៗដូចគ្នាធ្វើអោយចាស់ៗសម្លឹងមុខគ្នាចង់ដឹងថាគេចង់ធ្វើអ្វីអោយប្រាកដ
" យ៉ាងម៉េចអូនហ្វី...មើលមុខចុះគួរអោយស្អប់ណាស់ " ជុងនីលើកដៃទៅច្បិចថ្ពាល់កម្លោះតូចតិចៗក្នាញ់ណាស់ស្រឡាញ់ណាស់ចង់តែចាប់ក្រញិចទេ
" ម៉ាក់អ៊ុំអត់ស្រឡាញ់អូនតែអូនស្រឡាញ់កូនម៉ាក់ហើយ អោយអូនធ្វើម៉េចទៅ " ព្រះក្មេងតូចអាយុ10ឆ្នាំអង្គុយអង្អែលដៃរបស់ជុងនីពេបមាត់យំខ្សឹកខ្សួលដូចជាមនុស្សបាត់បង់ស្នេហាថ្មីៗឪពុកម្ដាយឯណេះនាំគ្នាបើកភ្នែកធំៗហួសចិត្តហើយកូននោះមិនទាន់ធំផងស្រឡាញ់បាត់ទៅហើយកូនម្ដាយអើយកូនសាហាវម្លេះ
" ឡាញ់តូនមួយណា? " ក្មេងស្រីតូចអង្គុយលើភ្លៅឪពុកញញឹមស្ញេញទាំងសប្បាយចិត្តសួរនាំទាំងមិនទាន់និយាយច្បាស់ស្រួលបួសផង
" ឡាញ់អូនថេយ៍ជី" ជុនហ្វីអើតកទៅញញឹមសារភាពដាក់ក្រមុំតូចយ៉ាងស្រស់សោភា តែភ្លេចថានាងមានបងប្រុសភ្លោះនៅចាំប្រឆាំងការពារហួងហែង ទើបថេយ៍ជូប្រញាប់ងើបចេញពីដៃម្ដាយរំកិលខ្លួនទៅបាំងពីមុខប្អូនស្រីភ្លោះនៅសម្លក់ជុនហ្វីគម្រាបព្រោះហួងហែងផ្ដាច់ការតាមចរិកមិនដឹងកាត់រកនរណាហេតុអីឆេវឆាវបែបនេះ។
" តត់អោយឡាញ់តូនជីទេ "
" កុំចិត្តអាក្រកដាក់បងពេកកូនអោយបងស្រឡាញ់ប្អូនផង " ថេយ៉ុងលូកដៃទៅលើកមាឌល្អិតមកដាក់លើភ្លៅទាំងពីរប្រលែងលេងញក់ញីអោយកូនតូចៗសើចកក្អឹក ចាស់គ្រប់គ្នាក៏នាំគ្នាសើចអស់សំណើចជាមួយនឹងក្មេងៗជាខ្លាំង ។
YOU ARE READING
ពុតស្នេហ៌កម្លោះ Mafia S2 (Complete)
Romanceបន្ទាប់ពីSeason ( ស្នេហាព្រៃផ្សៃ) រឿងកើតឡើងគឺនៅពាក់កណ្ដាលរឿង ស្នេហាព្រៃផ្សៃ គីមថេយ៉ុង អ្នកណាដែលមិនស្គាល់ថាគេជា mafia ដៃឆៅឃើញត្រង់ណាសម្លាប់ត្រង់នោះតែបែរជាចាញ់ក្រោមដៃកូនស្រីលោកមេភូមិមហាកាចឆ្នាស់ទៅវិញ ។
