Part (31)

944 43 6
                                        

" ចង់យកទៅណាក៏តាមចិត្តឯង រំលោភសម្លាប់ចោលកាន់តែល្អ "

" អ្នកស្រី ! " សាណាកាន់ថាសអាហារដើរចូលមកភ្ជាប់ជាមួយទឹកមុខសោកសង្រេងឃើញម្ចាស់ខ្លួនពិបាកចិត្តនាងក៏ចង់យំតាមម្ដងៗទៅហើយ " សាណាហ្អឹក !! ខ្ញុំឈឺហ្អឹក " ជុងនីងាកមុខមកយំនៅចំពោះមុខនាងតូច ។ នេះជាលើកទីមួយហើយដែលនាងបង្ហាញភាពទន់ជ្រាយអោយអ្នកផ្សេងបានឃើញបែបនេះ" អ្នកស...

¡Ay! Esta imagen no sigue nuestras pautas de contenido. Para continuar la publicación, intente quitarla o subir otra.

" អ្នកស្រី ! " សាណាកាន់ថាសអាហារដើរចូលមកភ្ជាប់ជាមួយទឹកមុខសោកសង្រេងឃើញម្ចាស់ខ្លួនពិបាកចិត្តនាងក៏ចង់យំតាមម្ដងៗទៅហើយ
" សាណាហ្អឹក !! ខ្ញុំឈឺហ្អឹក " ជុងនីងាកមុខមកយំនៅចំពោះមុខនាងតូច ។ នេះជាលើកទីមួយហើយដែលនាងបង្ហាញភាពទន់ជ្រាយអោយអ្នកផ្សេងបានឃើញបែបនេះ
" អ្នកស្រីកុំគិតច្រើនអី របួសនេះមិនជាទេបើអ្នកស្រីពិបាកចិត្តគិតច្រើនពេកព្រោះវាមានជាតិពិសខ្លាំងដូច្នេះតម្រូវអោយសមីខ្លួនមានកម្លាំងនិងស្មារតីរឹងពឹង " សាណាដាក់ខ្លួនបង្គុយចុះលើការ៉ូត្រជាក់ស្រេបមុននឹងលើកដៃទៅជូតទឹកភ្នែកនិយាយលួងលោមអ្នកស្រីខ្លួន
" ខ្ញុំមិនបានពិបាកចិត្ត តែខ្ញុំឈឺ ហ្អឹក "
" អ្នកស្រីហិក ហិក " សាណាទប់លែងជាប់យំតាមហើយនាងមិនអាចឃើញម្ចាស់ស្រីឈឺចាប់បានឡើយ
" អេ៎!! សាណាហេតុអីឯងយំ " ជុងនីប្រញាប់លើកដៃអង្អែលក្បាលក្មេងស្រីដែលមានអាយុប្អូននាង3ឆ្នាំថ្នមៗ
" គឺអ្នកនាងថាឈឺចាប់នោះអី ហិក សឹង្ហមិនគួរធ្វើបែបនេះទេបើមានរឿងអ្វីក៏គួរកុំលាក់ហិក ហិក សឹង្ហអាក្រក់ណាស់ធ្វើបាបចិត្តអ្នកស្រី "
" នែ៎ឯង! ខ្ញុំមិនបានថាខូចចិត្តឈឺចាប់ស្អិតទ្រូងជាមួយគេទេ គឺខ្ញុំឈឺមុខរបួស " ពិតមែនហើយនាងមិនបានឈឺចាប់ជាមួយគេទេ តែក៏បន្តិចបន្តួចគ្រាន់តែមិនចង់បញ្ចេញអាការៈអោយគេបានដឹងប៉ុណ្ណោះ
" ហ៊ួចអ្នកស្រីយំហើយរអ៊ូថាឈឺធ្វើអី ដឹងទេគេភ័យ ហិ ហិ " ទាំងពីរអ្នកកូនចៅក៏នាំគ្នាសើចឡើងរន្ទឺពេញបន្ទប់ឭសម្លេងសើចពីក្នុងបន្ទប់អ្នកដែលឈរចាំខាងក្រៅក៏បានធូរចិត្តវិញខ្លះមុននឹងញោចស្នាមញញឹមតិចៗលើផ្ទៃមុខដោយមិនដឹងខ្លួន
" យ៊ូៗ សឹង្ហសើចមែនទេនៀក៎ .... " សាន់ដែលឈរក្បែនោះក៏និយាយឡើងញ៉ោះភ្លេតព្រោះតាំងពីធ្វើការជិត10ឆ្នាំមកនេះគេមិនដែលឃើញចៅហ្វាយសើចឬញញឹមឡើយ
" ហ៊ួយ! និយាយការពិតមិនបាន " សាន់ប្រញាប់ផ្លាស់ប្ដូរទឹកមុខវិញបន្ទាប់ពីទទួលបានខ្សែភ្នែកពិឃាតរបស់ចៅហ្វាយសម្លក់ដូចចង់ហត់ឈាមគេទាំងរស់
" ការងារយ៉ាងម៉េចហើយហានចូ ! "
" បាទដូចដែលសឹង្ហបានគិតទាន ! ពេលនេះសត្រូវពិតប្រាកដបានរកឃើញហើយគឺ... " ហានចូ ប្រញាប់អោនមុខចុះមិនហាននិយាយបន្តព្រោះខ្លាចថាអាចប៉ះពាល់ដល់អារម្ភណ៍ចៅហ្វាយ
" និយាយទៅ ! " ថេយ៉ុងចងចិញ្ចើមសម្លឹងមុខហានចូដោយទឹកមុខត្រជាក់ដូចទឹកកក
" គឺ...គឺអ្នកនាងផេន ឆេនសុីទាន ! " ហានចូនិយាយម៉ាត់ៗបន្លឺឈ្មោះរបស់នារីម្នាក់នោះច្បាស់ៗធ្វើអោយថេយ៉ុងសឹងតែដួលគ្រេង គេមិននឹកស្មានថាមានរឿងបែបនេះកើតឡើងបានសោះ មនុស្សដែលគេស្រឡាញ់ស្ទើរលេប មនុស្សដែលគេទុកចិត្តបំផុតបែរជាធ្វើរឿងអោយគេនឹកស្មានមិនដល់ គេធ្វើចិត្តមិនបានឡើយ
" បើសឹង្ហមិនធ្វើអ្វីខ្លាចថាមានរឿងកើតឡើងច្រើនជាងនេះ "  សាន់តឿននាយដោយក្ដីបារម្ភអោយចៅហ្វាយគេធ្វើអ្វីបានទៅបើនាយមិនទាន់អស់ស្រឡាញ់ស្រីចិត្តមារនោះផង
" កុំធ្វើអ្វីនាង ! យើងគិតថាវាជាបញ្ជារបស់នរណាម្នាក់ "
" តែសត្រូវរបស់សឹង្ហក៏បានសម្លាប់ទាំងពូជហើយមិនចឹង "
" ប៉ុន្មានថ្ងៃនេះក៏រវល់រឿងសម្លាប់សត្រូវជួរមុខ វិយ៉ាសេដដែរ "

ពុតស្នេហ៌កម្លោះ Mafia S2 (Complete)Donde viven las historias. Descúbrelo ahora