ព្រឹកថ្ងៃថ្មីបានឈានមកដល់ពន្លឺចែងចាំពីរស្មីព្រះអាទិត្យ កិលតិចៗរហូតចាំងចូលមកក្នុងបន្ទប់ធំទូលាយជាមួយនេងខ្យល់ត្រជាក់នាពេលព្រឹកព្រលឹមបក់ចូលមកតាមរយៈបង្អួច បង្ហាញអោយឃើញគូរស្វាមីភរិយាថ្មីថ្មោងដេកអោបគ្នាយ៉ាងស្អិតរមួត ថេយ៉ុងបម្រាស់ខ្លួនតាមទម្លាប់ធ្វើអោយកាយតូចដែលដេកក្នុងរង្វង់ដៃគេបម្រាស់ខ្លួនតាមនាយទាំងបិទភ្នែកហើយបែរទៅម្ខាងផ្សេងដោយមិនទាន់អស់ងងុយ នាយងើបក្បាលមកមើលមុខភរិយាបន្តិចទាំងជ្រួញជញ្ចើមដៃមាំក៏លូកទៅក្រសោបនាងមកដេកអោបជាប់ទ្រូងវិញមុននឹងលោមុខទៅថើបមុខនាងតូចមិនថាថ្ងាស់ច្រមុះថ្ពាល់នឹងមាត់គឺថើបមិនអោយសល់កន្លែងចន្លោះ
" ហ្អឹម !! " ស្រីតូចចងជញ្ចើមដកដង្ហើមធំព្រោះមានអ្នកមករំខានដំណេកនាងមិនអោយគេងស្ងប់ រាងស្ដើងលូកដៃទៅក្រសោបអោបកាយមាំមុននឹងឈ្មុលក្បាលចូលទៅរកដើមទ្រូងកក់ក្ដៅទាំងមិនទាន់ស្វាង ថេយ៉ុងមិនមាត់បានត្រឹមញញឹមទទួលយកថ្ងៃថ្មីសិរីសួស្ដីដែលបាននាងតូចក្នុងទ្រូងមិនហាស្ដីប្រកែក
" នែ៎! ក្រោកភ្លឺហើយ " នាយអោយទៅខ្សឹបដាស់ក្បែរត្រចៀកនាងតូចមុននឹងបង្អូសទៅថើបបបូរមាត់ស្ដើងមួយខ្សឺតតាមចិត្តខ្នក់ខ្នាញ់
" អ្នកណាគេមកដាស់ស្អីពេលនេះគ្មានកម្លាំងទេ " កំពុងតែកក់ក្ដៅមិនទាំងដឹងផងថាមានអ្នកណាអោបរឺក៏អោបអ្នកណាវិញពេលនេះដឹងត្រឹមថានាងងងុយខ្លាំងមិនទាន់ស្វាងព្រោះយប់មិញមិនបានគេងឆ្អែត
" ខ្ចិលដូចមេជ្រូក " គ្រាន់តែនាយពោលបន្តិចរាងស្ដើងដែលគេងអោបគេជាប់នោះក៏ត្រូវភ្ញាក់ក្រញាងដូចជាគេចាប់ទះ នាងជ្រុតដៃទៅនឹងពូកទន់ៗបើកភ្នែកធំសម្លឹងមើលមនុស្សប្រុសកំណាចដែលធ្វើបាបនាងយប់មិញនេះមិនចេះឆ្អែតឆ្អន់
" នៅមានកម្លាំងមកញញឹមទៀតមែនទេ? លោកអាក្រក់ណាស់ហ្អឹក ហ្អឹក " និយាយមិនទាន់ចប់ផងទឹកភ្នែកស្រក់ចុះម៉ាត់ៗទាំងខឹងទាំងអន់ចិត្ត ថេយ៉ុងដែលញញឹមស្រស់មុននេះក៏ប្រែទឹកមុខស្មើវិញបន្ទាប់មកក៏និយាយលួងលោមនាងតូចម្ដងទៀត
" បានហើយ យើងគ្មានចេតនាទេ " នាយនិយាយដូចជាគេមិនបានបង្កហេតុ
" គ្មានចេតនាលោករំលោភខ្ញុំប៉ុហ្នឹងហើយចុះទម្រាំតែអត់ទៀតប្រហែលខ្ញុំត្រូវស្លាប់លើបង្កងលោកហើយហិក ហិក " នាងនៅតែតវ៉ាមិនឈប់មិនថាក្នុងកាលៈទេសៈណាក៏ដោយអោយតែនាងបើកភ្នែកមករស្មីនៃពាក្យសម្ដីនាងនិយាយមិនអោយបាត់
" សូមទោសហើយតា៎ មោះគេលួង " រាងសង្ហាទាញនាងមកអោបជាប់ទ្រូងមុននឹងលើកដៃទៅអង្អែលសក់វែងរលោងទន់តិចៗជាការលួងលោម
" អស់ហើយ ហិកហិ អស់ពីខ្លួនមែនទេន "
" នរណាប្រើអោយមាត់រឹងមិនស្ដាប់បង្គាប់ នេះណាបើធ្វើខ្លួនល្អប្ដីស្រឡាញ់ស្លាប់ហើយដូចយប់មិញចឹង "
" ល្មោបកាមយ៉ាងនេះមិនស្រឡាញ់ក៏ហៃទៅ " នាងងើបចេញពីរង្វង់ដៃមាំមុននឹងសម្លក់យកចង់តែចាប់ទះអោយបែកមុខមាត់ល្អដែរទេ
ВЫ ЧИТАЕТЕ
ពុតស្នេហ៌កម្លោះ Mafia S2 (Complete)
Любовные романыបន្ទាប់ពីSeason ( ស្នេហាព្រៃផ្សៃ) រឿងកើតឡើងគឺនៅពាក់កណ្ដាលរឿង ស្នេហាព្រៃផ្សៃ គីមថេយ៉ុង អ្នកណាដែលមិនស្គាល់ថាគេជា mafia ដៃឆៅឃើញត្រង់ណាសម្លាប់ត្រង់នោះតែបែរជាចាញ់ក្រោមដៃកូនស្រីលោកមេភូមិមហាកាចឆ្នាស់ទៅវិញ ។
