ងាកមកក្រុមឧត្ដមសនីយឯណេះវិញក៏នាំគ្នាម្នីម្នាធ្វើកិច្ចការរបស់ខ្លួនយ៉ាងមុតមាំដូចគ្នា ។
" លោកឧត្ដមសនីយពេលណាទើបចាប់ផ្ដើម? " ស៊ែបចាងសួរនាំទាំងចិត្តមិនស្ងប់
" កុំវាយស្មៅបង្អើលពស់ណាស៊ែប នេះស៊ែបប្រុងសម្រុកចូលទៅអោយពួកវាសម្លាប់មែនដែរទេ? ណាមួយទីនេះជារាជវាំងផង " ឧត្ដមសនីយជីនថាហើយក៏ចាប់ផ្ដើមឃ្លាំមើលសកម្មភាពបន្តម្នាក់ៗពួនក្រោមស្មៅក្រាស់ខ្មឹកណាមួយពេលយប់មិនសូវមានអ្នកយាមច្រើនព្រោះភាគច្រើនយាមនៅពីមុខច្រកសម្ងាត់នៃថាជវាំង ។
" ប្រមុខជីមីននិងប្រធានាធិបតីក៏នៅទីនោះដែរខ្លាចថាមិនអាចគ្រប់គ្រងស្ថានការណ៍បាន "
" ស៊ែបចាងខ្ញុំទុកចិត្តលើលោកហើយ ពេលនេះជីវិតមនុស្សទាំងអស់ស្ថិតក្រោមដៃរបស់មនុស្សអាក្រក់ យើងកុំដកដៃអោយសោះ " ឧត្ដមសនីយស៊ុកជីននិយាយឡើងទាំងម៉ុតមាំកាន់តែធ្វើអោយវាជាកម្លាំងជំរុញកម្លាំងចិត្តភាពជឿជាក់ដល់ប៉ូលីសដ៏ទៃទៀត
" ទទួលបញ្ជាទាន! " គ្រប់គ្នាចាប់ផ្ដើមចេញប្រតិបត្តិការណ៍ចាប់ទព័រាជវាំងខុសច្បាប់ដែលយាមនៅពីមុខច្រកផ្លូវសម្ងាត់ទព័រាជវាំងដ៏ទៃទៀតក៏ធ្វើតាមតួនាទីដោយមិនព្រមដឹងឭរឿងអ្វីដែលប៉ូលីសកំពុងចាត់ការព្រោះវាជាបញ្ជារបស់អង្គម្ចាស់តូច ចន ជុនហ្វីដែលគេរំពឹងថានឹងគ្រងតំណែងព្រះរាជទាយាទជាមិនខានគ្រប់គ្នាក៏គោរពកោដខ្លាចដូចគ្នា ។ ( ទ័ពមួយចំនួនជារបស់ជុនហ្វី និងទ័ពខុសច្បាប់ជារបស់មីនយ៉ូ ទ័ពទាំងពីមានក្រុមនិងឈ្មោះខុសគ្នាស្ថិតក្រោមការគ្រប់គ្រងខុសគ្នា)
" ស៊ែបនៅពេលដែលចាប់ពួកវាច្រកធំហើយពេលនេះត្រូវបំបែកផ្លូវគ្នាទៅតាមច្រកនីមួយៗអោយច្បាស់ត្រូវចាំកុំវាយស្មៅបង្អើលពស់ " ឧត្ដមសនីយស៊ុកជីននិយាយរួចគ្រប់គ្នាក៏បំបែកផ្លូវគ្នាទៅតាមច្រកដែលបានដៅទុករៀងៗខ្លួន ។
" ព្រះអង្គ! " កងអង្គរក្សរបស់អ្នកអង្គម្ចាស់មីនយ៉ូសុំខ្លួនចូលមកខ្សឹបព្រះអង្គម្នាក់ៗនាំគ្នាម្នីម្នាភ័យស្លន់ស្លោរួមទាំងអ្នកអង្គម្ចាស់ក៏ប្រែទឹកមុខជាមិនល្អ
" ទូលបង្កំថាពិធីផឹកតែគួរតែបញ្ជប់ចុះក្រាបទូលពួកទូលបង្កំក៏គិតថានឹងត្រឡប់ទៅវិញដូចគ្នា "ប្រមុខជីមីននិងប្រធានាធិបតីក៏សម្លឹងមុខគ្នាផ្ដល់ជាសញ្ញាពួកគេក៏នាំគ្នាសូមខ្លួនបង្គំលាអ្នកអង្គម្ចាស់ចេញទៅព្រោះដឹងថាហ្គេមកំពុងតែក្ដៅកគុកហើយ ចំណែកពួកមន្ត្រីឯទៀតក៏នាំគ្នាបង្កំលាទ្រង់ទៅអស់ដូចគ្នា ។
YOU ARE READING
ពុតស្នេហ៌កម្លោះ Mafia S2 (Complete)
Romanceបន្ទាប់ពីSeason ( ស្នេហាព្រៃផ្សៃ) រឿងកើតឡើងគឺនៅពាក់កណ្ដាលរឿង ស្នេហាព្រៃផ្សៃ គីមថេយ៉ុង អ្នកណាដែលមិនស្គាល់ថាគេជា mafia ដៃឆៅឃើញត្រង់ណាសម្លាប់ត្រង់នោះតែបែរជាចាញ់ក្រោមដៃកូនស្រីលោកមេភូមិមហាកាចឆ្នាស់ទៅវិញ ។
