" មិនបាន! " អ្នកទាំងពីរស្រែកឡើងព្រមគ្នាខ្លាំងកាន់តែធ្វើអោយអ្នកដែលនៅចំកណ្ដាលមានអារម្ភណ៍មិនសុវត្ថភាព
" ចៅហ្វាយបាទ! មិនអាចពន្យាពេលបានទៀតទេទាន " Hanjo និយាយឡើងកាត់មុខអ្នកទាំងពីរដែលពាក់មុខយក្សដាក់គ្នានោះអោយពួកគេឈប់ឈ្លោះគ្នាហើយមកអើពើនឹងគេវិញ
Taehyung ឈរជ្រុតចង្គេះដង្ហក់ខ្យល់ព្រោះតែខំប្រឹងប្រយុទ្ធមុននេះ នាយទម្លាក់ទឹកមុខចុះសម្លឹងមើលនាងក្រមុំដែលជាភរិយាម៉ក់ៗគេគួរតែយកនាងទៅតាមឬមួយក៏ទុកនៅទីនេះ? បើយកទៅទីក្រុងនាងនឹងដឹងរឿងថាគេជាពួកសម្លាប់មនុស្សមិនញញើតដៃឬមួយក៏ទុកនៅទីនេះវាអាចគ្រោះថ្នាក់ព្រោះតែពួកអាម្សៀអស់នោះវាតាមសម្លាប់គេហើយពេលនេះគេរៀបការជាមួយនាងរួហើយចឹងគោលដៅរបស់ពួកវាគឺបើសម្លាប់គេមិនបានគឺប្រាកដណាស់ថាជាប្រពន្ធរបស់គេមិនខាន
" ទៅរៀបចំខ្លួនទៅនឹងអាលបានទៅលាលោកពុកក្មេក " នាយនិយាយទាំងមិនមើលមុខភរិយា បន្ទាប់មកក៏ងាកមកសម្លឹងជំនិតខ្លួនវិញផ្ដល់ជាសញ្ញាថាអោយត្រៀបរៀបចំចេញទៅទីក្រុងវិញ
" ហេតុអី? ពួកយើងទៅណាមែនទេ? " នាងងើយក.មើលមុខនាយមិនខ្លាចរអាទាំងដែលមនុស្សទាំងពួងមិនហានទាំងនៅជិតគេផង
" មិនចង់ទៅជំរាបសួរម្ដាយក្មេកខ្លះទេឬយ៉ាងម៉េច? "
" ម្ដ...ម្ដាយក្មេកហេស៎!! " និយាយអ្វីមិនដឹងមនុស្សធ្លាប់តែនៅម្នាក់ឯងមិនដែលទៅគិតរឿងគូរស្រករហើយពេលនេះលោកប្ដីមាត់ឆ្កែរបស់នាងកំពុងតែអ៊ូសនាងទៅជួបគ្រួសារគេវិញហើយ ចុះបើនាងទៅគ្មានអ្នកចូលចិត្តនាងវិញនោះ? អោយនាងធ្វើបែបណា? ម្ដាយក្មេកជាមនុស្សយ៉ាងម៉េចចុះលោកពុកក្មេកវិញមុខកាចដូចជាប្រុសអត់មាយាទនេះដែរទេ
ផូស! អ៊ូយ!!
នាងតូចស្រែកយ៉ៃបន្ទាប់ពីស៊ីមួយក្រញ៉របស់អ្នកខ្លះដែលនៅចំពោះមុខខ្លួន
" យ៉ាងម៉េចហើយ? "នាយអោនមុខមកជិតនាងស្ទើតែវ៉ីសប៉ះច្រមុះគ្នាហើយ នៅធ្វើមុខច្រឡើមបែបនោះទៀតធ្វើអោយកម្ដៅក្នុងខ្លួននាងចាប់ផ្ដើមជ្រួលច្រាល ស្បែកមុខសទន់រលោងក៏ប្រែជាក្រហមព្រឿងមិនដឹងជាស្អីណាស់ណា៎ទេចាំបាច់អោនមកធ្វើអី? Jungnie ឈានជើងថយក្រោយភ្លាមប្រញាប់គេចពីមនុស្សរោគចិត្តដែលនៅចំពោះមុខ
ВЫ ЧИТАЕТЕ
ពុតស្នេហ៌កម្លោះ Mafia S2 (Complete)
Любовные романыបន្ទាប់ពីSeason ( ស្នេហាព្រៃផ្សៃ) រឿងកើតឡើងគឺនៅពាក់កណ្ដាលរឿង ស្នេហាព្រៃផ្សៃ គីមថេយ៉ុង អ្នកណាដែលមិនស្គាល់ថាគេជា mafia ដៃឆៅឃើញត្រង់ណាសម្លាប់ត្រង់នោះតែបែរជាចាញ់ក្រោមដៃកូនស្រីលោកមេភូមិមហាកាចឆ្នាស់ទៅវិញ ។
