ផឹប!!
" ហ៊ិយ ហត់ណាស់ " គ្រាន់តែមកដល់ផ្ទះភ្លាមនាយបោះក្រម៉ាចោលមុននឹងទម្លាក់ខ្លួនដេកលើពូកផឹប!
" នែ៎! ខ្លួនសុទ្ធតែញើសមកដេកលើគ្រែបានយ៉ាងម៉េច?? ឆាប់ចេញភ្លាមប្រយ័ត្នខ្ញុំហក់ផ្កាប់ចាន " នាងតូចដែលកំពុងតែធ្វើម្ហូបនៅរានហាលខាងមុខផ្ទះក៏ស្រែកវ៉ាស់ផ្អើលអស់មាន់ទាក្រោមផ្ទះ
" ចៅហ្វាយ!! " Hanjo មកឈរនៅពីមុខផ្ទះមួយខ្នងដែលមានកម្ពស់ត្រឹមក.របស់គេ ( ធម្មតាផ្ទះដែលនៅតាមព្រៃភ្នំចំការគេធ្វើជារាបៗកម្ពស់ពីដីកន្លះម៉ែត) ពាក្យស្រែកហៅប៉ុន្មានម៉ាត់ធ្វើអោយអ្នកដែលដេកលើគ្រែមុននេះភ្ញាក់ស្មារតីភ្លាមៗ
" Hanjo !! នេះមករកឃើញបានយ៉ាងម៉េចនៀក " Taehyung ស្ទុះរត់ចេញពីក្នុងផ្ទះមកមើល ហាក់ភ្ញាក់ផ្អើលមិនស្ទើទេព្រោះជំនិតស្ដាំរបស់ខ្លួនមករកឃើញតាមដែលខ្លួនមិនធ្លាប់គិត
" គេជានរណា?? " Jungnie ដែលនៅរានហាលស្រាប់នោះក៏ដើបដើរមកឈរក្បែរនាយជាស្វាមីទាំងចម្ងល់ក្នុងចិត្ត នាងជ្រួញចិញ្ចើមមើលមុខនាយនិងជំនិតឆ្លាស់គ្នាមិនឈប់
" ចៅហ្វាយគ្មានពេលទៀតទេពេលនេះក្រុម...!! " និយាយមិនទាន់ចប់ផងនាយក៏លើកដៃលាជាសញ្ញាចង់ប្រាប់ជំនិតថាមិនអាចនិយាយពេលនេះបាន
" អឹ!! នែ៎ម្ហូបខ្លោចហើយ ធ្វើម្ហូបឬក៏មកស្ដាប់រឿងមនុស្សចាស់?? "
" មនុស្សចាស់ស្អីអោយក្មេងការពា ឆឹស!! " រាងស្ដើងថាហើយក៏បែរខ្លួនដើរចេញទៅធ្វើកិច្ចការរបស់ខ្លួនវិញ
" បាទ! គេសុំទោសទៅ " ក្នាញ់ណាស់ចង់តែចាប់រំលោភអោយឆ្អែតចិត្តទេ
" អឹ! ចៅហ្វាយ " Hanjo ហាក់ភាំងមិនស្ទើធម្មតាចៅហ្វាយមិនដែលនិយាយសម្ដីពិរោះពីពេលណា! នេះចៅហ្វាយគេឬយ៉ាងម៉េចនឹង? នៅមានអាស្នាមញញឹមនោះទៀត មិនចង់និយាយរំខានកាត់ចង្វាក់ចៅហ្វាយខ្លួនឡើយប៉ុន្តែរឿងនេះពិតជាមិនអាចបន្លាយពេលបានយូរទេ
" មានរឿងអី? " មិនដល់មួយវិនាទីផងមុខមាត់គួរអោយស្រឡាញ់មុននេះក៏ប្រែជាស្មើធេងគួរអោយខ្លាចភ្លាមៗសូម្បីតែHanjo ក៏មិនហានសម្លឹងមុខចៅហ្វាយខ្លួនផង
YOU ARE READING
ពុតស្នេហ៌កម្លោះ Mafia S2 (Complete)
Romanceបន្ទាប់ពីSeason ( ស្នេហាព្រៃផ្សៃ) រឿងកើតឡើងគឺនៅពាក់កណ្ដាលរឿង ស្នេហាព្រៃផ្សៃ គីមថេយ៉ុង អ្នកណាដែលមិនស្គាល់ថាគេជា mafia ដៃឆៅឃើញត្រង់ណាសម្លាប់ត្រង់នោះតែបែរជាចាញ់ក្រោមដៃកូនស្រីលោកមេភូមិមហាកាចឆ្នាស់ទៅវិញ ។
