នាងមិនបានបង្ករឿងមួយថ្ងៃស្លាប់ឬយ៉ាងម៉េច?
សឹង្ហនិងបរិវាមកដល់ក៏ឈប់បញ្ចូនដំណឹងអោយទៅកូនចៅក្រុមចាប់ជំរឹតនោះជម្រាបទៅដល់មេដឹកនាំរបស់ពួកវា បន្ទាប់ពីឈរចាំមួយសន្ទុះដោយមិនចង់ទៅក្រឡុកក្រឆាព្រោះខ្លាចនាំទុកដល់ភរិយាតែ អ្វីដែលគេនឹកស្មានមិនដល់នោះគឺជុងនីភរិយារបស់គេកំពុងតែដើរមកឈរ បង្ហាញភ័ក្កនៅពីមុខគេយ៉ាងក្លាហានទៅវិញមុខមាំទាំកោងកាចមុននេះក៏ប្រែមកជាធម្មតាដូចគ្នា
" អ្នកណា? អ្នកណាគេក្លាហានមកលេងជាមួយពួកយើង ? " ជុងនីដើរមកតាំងៗឈប់ងក់នៅពីមុខនាយមុននឹងលើកដៃចង្អុលទៅទិសដៅផ្សេងដែលគ្មានមនុស្សនោះស្រែកឡើងខ្លាំងៗហាក់ចង់អោយពួកសត្រូវនោះញញើត
" អឹ! គឺមិនមែនខាងនុងទេ គឺខាងនេះម្ចាស់ស្រី " មេដឹកនាំចាប់ជំរឹតនោះក៏ដើរមកចាប់បង្វិលដៃនាងតូចដែលចង្អុលដៃរឹងឆ្កឹងនោះតម្រង់មករកគោលដៅដែលសត្រូវឈរវិញ
" ត្រឡប់ទៅផ្ទះវិញ ដន ជុងនី " ថេយ៉ុងសង្គត់សម្លេងធ្ងន់ហាក់ចង់អោយអ្នកម្ខាងទៀតកោតខ្លាច
" ពួកឯងមិនស្គាល់ថាយើងជាអ្នកទេឬយ៉ាងមិច បានជាក្លាហានបែបនេះហាស៎ " នាងតូចក៏ចាប់ផ្ដើមស្រែកសំឡុតម្ដងទៀតធ្វើអោយអ្នកកំលោះបានត្រឹមតែឈរសម្លឹងមើលកាយវិការមិនដឹងខ្យល់របស់នាងទាំងចងចិញ្ចើម
" ស្លាប់ហើយអ្នកស្រី!! " សាន់ប្រញាប់រត់ចូលតម្រង់រកអ្នកស្រីខ្លួនដើម្បីនឹងបានបញ្ចប់រឿងរញ៉េរញ៉ៃបានឈប់
" ទៅផ្ទះរបស់យើងវិញទៅអ្បកស្រី សឹង្ហបារម្ភណ៍ណាស់ "
" ចេញទៅ !! " ជុងនីរុញសាន់ចេញមួយទំហឹងអោយខ្ទប់នឹងដើមឈើក្បែរនោះភ្លាម
" ពួកយើងទៅផ្ទះវិញ "
" ហេ៎! លោកចង់ធ្វើអី " ពួកក្រុមចាប់ជំរឹតនោះនាំគ្នាស្លន់លើកអាវុធដូចជាកាំបិទពូថៅត្រៀមព្រោះសុខៗបរុសសង្ហានោះមកចាប់ទាញដៃម្ចាស់ស្រីរបស់ពួកគេបម្រុងនឹងចេញទៅតែក៏ឈប់វិញព្រោះជុងនីលើកដៃជាសញ្ញាថាកុំប្រញាប់ នាងតូចងើយមើលមុខនាយទាំងបើកភ្នែកមិនចង់រួចនាងស្រវឹងខ្លាំងណាស់ហើយពេលនេះ តែក៏មើលឃើញច្បាស់ថាអ្នកនៅចំពោះមុខមានមុខមាត់សង្ហាខ្លាំងទើបនាងញញឹមបែបខិលដាក់នាយ
" អេ៎!! ប្រុសម្នាក់នេះសង្ហាណាស់ " នាងងាកមកប្រាប់កូនចៅរបស់ខ្លួនមុននឹងសើចឡើងពួកក្រុមចាប់ជំរឹតបែកស្លុយនោះក៏នាំគ្នាញឹមៗតាមនាងដូចគ្នា
" មោះ!! ប្រុសសង្ហាលោកមកក្រុមពួកយើងមក យើងនឹងរៀបការយកលោកធ្វើជាប្ដីរបស់យើងហាសហា៎ "
" តែគាត់ជាប្ដីរបស់អ្នកស្រីស្រាប់ហើយ " សាន់ដែលមានតួនាទីផ្សះផ្សារក៏រត់ចូលមករកម្ដងទៀត
" ហក៎!! ពិតមែនហេស៎ ខ្ញុំមានប្ដីជាបរុសសង្ហាផងហេស៎ " ជុងនីបើកភ្នែកធំៗលើកដៃខ្ទប់មាត់ភ្ញាក់ផ្អើលធ្វើអោយជំនិតសាន់លើកដៃខ្ទប់មាត់តាមនាងដែរ
" មុខលោកយើងដូចជាធ្លាប់ស្គាល់ មើស៍អោយពិនិត្យបន្តិចថាជាប្ដីរបស់យើងពិតមែនក៏អត់ " ជុងនីដើរមកឈរនៅចំពីមុខនាយទាំងត្រេតទ្រតដៃស្រឡោនក៏លើកទៅចាក់ចំសាច់ដុំពោះរបស់គេរាប់ថាវាមានប៉ុន្មានកង់ ប៉ុន្តែក៏ត្រូវដៃមាំចាប់កាន់ដៃនាងជាប់មុននឹងអោនមកមើលមុខក្រហមព្រឿងៗនោះមុននឹងនិយាយឡើងទាំងក្ដៅក្រហាយនេះមានរឿងបែបនេះកើតឡើងផងហេស៎
" ថេ...ថេយ៉ុង !! ទេលោកមិនមែនគេទេ "
" បែរក្រោយ "
" ពួកឯងបែរក្រោយ " ថេយ៉ុងបញ្ជាកូនចៅទាំងសងខាងអោយបែរចេញនិយាយចប់គេក៏ទាញនាងតូចមកអោបស្អិតភ្លាមៗរកតែនាងត្រៀមខ្លួនមិនទាន់
" ហ្អឹក ..លោកមុខដូចជាគេម្នាក់នោះណាស់ ហិ្អក ហិ្អ លោកដឹងទេថាគេបានសន្យាថាគេនឹងយកខ្ញុំទៅគ្រប់ទីកន្លែងជាមួយគេតែគេបែរជាទុកខ្ញុំចោល ខ្ញុំខូចចិត្តហ្អឹក ហ្អឹក" ស្រីល្អអោបគេណែនដៃមុននឹងសម្រក់ទឹកភ្នែកមកម៉ាត់ៗតាមចិត្តដែលខឹងនិងភ័យខ្លាច នាយក្រសោបមុខនាងមុននឹងជូតទឹកភ្នែកនាងចេញថ្នមៗ សម្លឹងមើលនាងដោយក្រសែភ្នែកស្រទន់
" ពេលនេះយើងមកហើយតើ!! ឈប់យំទៅពួកយើងត្រឡប់ទៅផ្ទះវិញ "
" ហ្អឹក ហ្អឹកថេយ៉ុងហ្អឹក '' ជុងនីប្រលែងដៃចេញពីការអោបមុននឹងសម្លឹងមើលគេមួយសន្ទុះស្រីល្អបង្ហូរទឹកភ្នែកមកហូរខ្លាំងៗដូចជាកូនក្មេងនៅចំពោះមុខគេមុននឹងស្ទុះទៅអោបគេណែនដៃទូរពិតរឿងគ្រប់យ៉ាង
" លោកទុកខ្ញុំចោល ហ្អឹក ពេលនេះលោកឃើញទេថាខ្ញុំត្រូវចាប់ជំរឹតដោយពួកឆ្កួតអស់នោះហ្អឹកហ្អឹក " រាងស្ដើងស្រែកយំខ្លាំងៗមុននឹងនិយាយប្រាប់នាយក៏មិនភ្លេចលើកដៃទៅចង្អុលទៅមេរបស់ក្រុមចាប់ជំរឹតនោះចំៗ ធ្វើអោយពួកគេម្នាក់ៗរអៀសខ្លួនមិនហានសម្លឹងមើលនាងផង
" ទៅផ្ទះវិញណា អស់អីហើយ "
" ហ្អឹក ហ្អឹក ពួកឯងចាំមើលទៅពួកអាចង្រៃយ៍ " ថេយ៉ុងលើកនាងបីតែនាងមិនភ្លេចងាកមកស្រែកចង្អុលប្រមានពួកក្រុមចាប់ជំរឹតនោះផងដែរ រាងសង្ហាក៏ងាកសម្លឹងមើលទៅពួកគេដាក់កំហិងមួយតង់ទៀតធ្វើអោយពួកគេនាំគ្នាលុតជង្គង់ចុះស្រឹបដូចផែនដីទាញប្ដីប្រពន្ធមួយគូរនេះមានក្រសែភ្នែកឃោឃៅណាស់ ។
ВЫ ЧИТАЕТЕ
ពុតស្នេហ៌កម្លោះ Mafia S2 (Complete)
Любовные романыបន្ទាប់ពីSeason ( ស្នេហាព្រៃផ្សៃ) រឿងកើតឡើងគឺនៅពាក់កណ្ដាលរឿង ស្នេហាព្រៃផ្សៃ គីមថេយ៉ុង អ្នកណាដែលមិនស្គាល់ថាគេជា mafia ដៃឆៅឃើញត្រង់ណាសម្លាប់ត្រង់នោះតែបែរជាចាញ់ក្រោមដៃកូនស្រីលោកមេភូមិមហាកាចឆ្នាស់ទៅវិញ ។
