ឌឹប!
" ហ្អឹក! " ពួកវាមិនត្រឹមតែនិយាយតែមាត់ទេនៅយកដៃកម្លាំងនោះទៅដាល់ចំពោះនាងតូចអោយចុកអ៊ួករម៊ួលមិនស្ទើ រាងស្ដើងខាំមាត់សង្គត់ចិត្តសុខចិត្តទទួលរងកណ្ដាប់ដៃពីពួកអាម្សៀនោះមិនតិចដៃ
" ប្រាប់យើងមកអាចង្រៃនោះវានៅឯណា អាកំសាកញីនោះចរឹកពិតខ្លាចគេដូចឆ្មាបែបនេះមែនដែរទេ អាឡឺកឺអើយយើងវៃប្រពន្ធឯងជិតស្លាប់ហើយនៅមិនចេញមកទៀត"
" ឆ្វើយ!! " និយាយចប់ភ្លាមបរុសមាឌធំនោះក៏ទទួលបានរំង្វាន់ទឹកមាត់ពីនាងតូចដែលស្ដោះមកលើគេភ្លាម
ផ្លាច់!
" នាងឯងសមតែទទួលបានមួយកំភ្លៀងនេះហើយ យ៉ាងម៉េចចង់បានទៀតដែរទេ ការពាវាម្លេះអាឆ្គួតនោះវានៅឯណាប្រាប់យើងភ្លាម អាកំសាកញីអើយ !! " ពួកវាស្រែកឡើងទាំងក្ដៅក្រហាយមិនដឹងជាស្រឡាញ់គ្នាឆ្កួតយក៍ស្អីទេនាំទុកទាំងឯងមកសម្លាប់មិនបានខាតពេល( បងខឹងហើយ)
" ពួកឯងគ្មានសិទ្ធហៅគេអោយចេញមកបានទេ ពួកឯងនេះទើបជាពួកចោលម្សៀត តើគេបានទៅធ្វើស្អីឯងទៅបានជាចងកម្មពៀរជាមួយគេម្លេះ "
" ហ៊ិយ! នេះប្រពន្ធម៉ាកស្អីទៅបានជាមិនដឹងថាប្ដីជាអ្វីផងនឹងទាំងដែលវារាល់ថ្ងៃមិនមែនជាអាមោកដូចដែលនាងគិតនោះទេ ចំជាល្ងង់ដូចគោមែន "
" បើគេមិនបានធ្វើស្អីពិតមែននោះ បើចឹងឯងប្រាប់យើងមកថាគេជាស្អីឬជាពួកអតពាលដើរកាប់ចាក់គេគ្មានរបៀបបែបនេះ? "
" ត្រូវហើយវាសាហាវជាងយើងទៀតជាពពួកដែលដើរផ្លូវ...ហ្អឹ!! " និយាយមិនទាន់ចប់ផងម្សៀនោះក៍ត្រូវដួលខ្ពោកទៅលើរនាបត្រជាក់ស្រេបភ្លាមៗដោយសារស្នាដៃប្រុសសង្ហាដែលរត់ពួនមុននេះ នាងតូចបើកភ្នែកធំៗសម្លឹងមើលនាយដែលកាន់ថូរផ្កាក្រាសក្មឹកនោះដោយនាយញ័រខ្លួនដូចចាបធ្លាក់ទឹក Jungnie ឆ្លៀតពេលអាក្បាលធំចាប់ដៃនាងពត័ទៅក្រោយនោះភ្លេចខ្លួន រាងស្ដើងក៏ក្រឡាសខ្លួនលើកអាម្សៀនោះបោកដូចកង្គែមភ្លាមៗប្រាប់បានណាថាបាកឆ្អឹងមិនខានទេ
" អស្ចារ្យណាស់ប្រពន្ធសំណព្វ " Taehyung ទះដៃអបអរភរិយាភ្លាមៗចរឹកនេះណាមិនការពាមិនបានពិតមែន
VOUS LISEZ
ពុតស្នេហ៌កម្លោះ Mafia S2 (Complete)
Roman d'amourបន្ទាប់ពីSeason ( ស្នេហាព្រៃផ្សៃ) រឿងកើតឡើងគឺនៅពាក់កណ្ដាលរឿង ស្នេហាព្រៃផ្សៃ គីមថេយ៉ុង អ្នកណាដែលមិនស្គាល់ថាគេជា mafia ដៃឆៅឃើញត្រង់ណាសម្លាប់ត្រង់នោះតែបែរជាចាញ់ក្រោមដៃកូនស្រីលោកមេភូមិមហាកាចឆ្នាស់ទៅវិញ ។
