Part (15)

800 46 1
                                    



" គឺនាង!! " Yarim ហាក់ភ្ញាក់នឹងវត្តមានរបស់ស្រីល្អជាខ្លាំងមិននឹកស្មានថា Taehyung គេយកនាងមកតាមទៀតសោះកាលពីលើកមុននាងមិនសូវខ្វល់ព្រោះតែធម្មតានាយតែងតែមានស្រីក្រៅនិងគ្រាន់តែលេងសើចតែប៉ុណ្ណោះ

" យ៉ាងម៉េច ? " Jungnie ឈរជំទែងកាច់រាងក្នុងនាមជាអ្នកមានប្រៀបជាងសូមប្រាប់ណាថានាងប្រាកដណាស់មិនដែលចាញ់នរណាងាយៗឡើយ

" ហឹម!! " Taehyung ឈរចំកណ្ដាលអ្នកទាំងពីរបានត្រឹមដកដង្ហើមធំទាងហត់នឿយ នាយសម្លឹងមុខនាងក្រមុំទាំងពីរដែលឈរសម្លក់គ្នាមិនព្រមចុះចាញ់

" បងថេយ៍នាងនេះវាមកបានយ៉ាងម៉េច? ខ្ញុំមិនព្រមទេ " យ៉ារីម ទន្ទ្រាំជើងមិនសុខចិត្តធ្វើអោយអ្នកកំលោះកាន់តែធុញទ្រាន់

" ហោះមកទេដឹងនៀក !! "

" បានហើយ! បើចង់ឈ្លោះនោះទ្វាក៏អញ្ជើញចេញទៅខាំគ្នានៅខាងក្រៅទៅ "

" តែខ្ញុំមិនមែនឆ្កែ​ " Jungnieនិយាយហើយដើរចេញទៅមុនរាងសង្ហា Taehyung បានត្រឹមតែឈរមើលនាងដើរទៅនាងទៅទាំងមិនសួរគេបែបនេះឬ? នាងស្គាល់ផ្ទះនេះច្បាស់ជាងគេ? ពេលនេះនាងជាម្ចាស់ផ្ទះឬក៏គេជាម្ចាស់ផ្ទះអោយប្រាកាដ រាងសង្ហាមាំទាំរៀបនឹងដើរចេញទៅហើយតែបែជាមានដៃតូចស្រឡោនលូកចាប់ជាប់មិនអោយគេដើរចេញបាន Taehyung បានត្រឹមតែសម្លឹងមុខកាចដាក់នាងតូចជាការប្រមាននាងក៏ដឹងស្រាប់ថាពេលដែលគេខឹងគឺមិនធម្មតាទើបព្រមលែងអោយគេទៅតាមសម្រួលនាងធ្វើអ្វីមិនបានពិតមែនទើបមានតែព្រមលែងអោយគេធ្វើអ្វីតាមចិត្តគេចុះព្រោះមុននឹងក្រោយគេគង់តែក្លាយជារបស់នាងដដែលទើបព្រមទ្រាំដើរចេញពីភូមិគ្រឹះទាំងចិត្តមិនចង់

" ទើបតែមកឬ? អន់ចរឹក គ្មានមាយាទ " រាងស្ដើងឈរបង្អែកខ្នងនឹងបង្គាន់ដៃជណ្ដើរទាំងមិនពេញចិត្ត គ្រាន់តែឃើញនាយមកភ្លាមក៏ហារឡើងស្ដីបន្ទោសព្រោះតែគេមិនបានធ្វើតាមសន្យាដែលថាមិនទុកនាងចោលតែពេលនេះក្នុងនាមជាម្ចាស់ផ្ទះបែរជាទៅឈរនិយាយស្ដីជាមួយស្រីផ្សេងនៅនឹងមុខនាងទៀតក្ដៅក្រហាយណាស់

" ....!! " ស្ងាត់ សភាពក្នុងភូមិគ្រឹះបែរជាស្ងាត់ជ្រងំបន្ទាប់ពីនាងនិយាយថាអោយគេហើយគេបែរជាធ្វើមុខមាំដាក់នាងទាំងកំហឹង មិនដឹងជាមកធ្វើមុខកាចធ្វើស្អីទេបើនាងមិនខ្លាចផងហ្នឹងប្រឹងធ្វើអ្វីបើដឹងថាគ្មានបានការហើយនោះ

ពុតស្នេហ៌កម្លោះ Mafia S2 (Complete)Kde žijí příběhy. Začni objevovat