បន្ទាប់ពីឈរមើលសកម្មភាពរបស់ពួកគេទាំងឆេះឆួលក្នុងចិត្តហើយស្រ្តីម្នាក់នោះក៏ដើរចេញទៅទាំងកំហឹងក្នុងខ្លួនពុះឡើងខ្ពស់ជាងរាល់ដង កែវភ្នែកក្រហមដកជាប់ទឹកនេត្រាបេះដូងស្រែកឈឺចុកចាប់ស្ទើដាច់ខ្យល់ ត្រូវចាំថាពេលវេលារបស់ពួកគេមិនសល់ច្រើនឡើយ ។បឹប!
" អ៊ូយ ! សុំទោស " រត់ប្រដេញគ្នាសុខៗជុងនីងាកខ្លួនទៅប៉ះជាមួយយ៉ារីមដួលប្រូសទៅលើដីទាំងពីរអ្នក
" យ៉ារីមនាងមិនអីទេហេ៎?? មោះឆាប់ងើបឡើង " ជុងនីប្រញាប់ងើបខ្លួនបានមុនឈោងដៃទៅជួយទាញរាងស្ដើងម្នាក់ទៀតអោយងើបមកជាមួយក្រោមក្រសែភ្នែកមិនពេញចិត្តរបស់អ្នកខ្លះ។
" នាងខ្វះកន្លែងដើរឬយ៉ាងម៉េច? ភ្នែកមានម៉េចមិនយកមកប្រើ " ថេយ៉ុងជ្រួញចិញ្ចើមទាំងកំហឹងស្រែកស្ដីបន្ទោសយ៉ារីមទាំងមានជុងនីនៅឈរសម្លក់គេមិនដកភ្នែក
" ថេយ៉ុង! នេះវាហួសហេតុពេកទេដឹង...មកពីអូនមិនប្រយ័ត្នទើបមានរឿងបែបនេះនាងគ្មានកំហុសឡើយ "
" អូនកុំចូលចិត្តទៅស្និតស្នាលជាមួយនាងច្រើនពេក "រាងសង្ហាងាកទៅសម្លឹងយ៉ារីមទាំងមុខកាចធ្វើអោយនាងតូចមិនហានប្រឈមជាមួយខ្សែភ្នែករឹងនោះបានត្រឹមអោនក្បាលចុះសម្រក់ទឹកភ្នែកទាំងគ្រាំឈឺ ។
" បានហើយជុងនីខ្ញុំមិនអីទេ សុំទោសកំហុសមកពីខ្ញុំកុំបង្កជម្លោះអី " ស្រីតូចព្យាយាមលូកទៅចាប់ប្រអ៊ប់ដៃជុងនីមកអង្អែលថ្នមៗព្រោះតែនាងមិនបានប្រយ័ត្នទើបដើរចូលមកគិតថាមានតែជុងនីម្នាក់ឯង នាងមិនចង់អោយប្ដីប្រពន្ធពួកគេឈ្លោះគ្នាដោយសារនាងឡើយ ។
" បងគួរតែគោរពនាងខ្លះទៅ ព្រោះនាងជាមនុស្សរបស់អូនទោះនាងគ្មានឋានៈជាអ្វីយ៉ាងណាក៏នាងជាជំនិតអូនដូចគ្នា "
" ជុងនី ! " យ៉ារីមសម្លឹងមុខជុងនីទាំងរលីងរលោង ថេយ៉ុងដែលឈរសម្លក់នាងនោះក៏បានត្រឹមក្ដាប់ដៃទប់កំហឹងព្រោះយ៉ាងណាគេមិនគួរឈ្លោះប្រកែកជាមួយប្រពន្ធដោយសាររឿងកំប៉ិកកំប៉ុកនេះទេ នាយងាកទៅសម្លឹងមើលកូនៗដែលកំពុងតែសម្លឹងមកគេដូចគ្មាមុននឹងបោះជំហានដើរចេញទៅបាត់ទាំងមិនងាកក្រោយ ។
" មិនអីទេណាសុំទោសជំនួសគេផង " ជុងនីបែរមកជូតទឹកនេត្រាអោយស្រីស្រស់
" យ៉ារីម! មានរឿងមែនទេអ្នកស្រី " សាន់ដែលទើបតែដើរចូលមកល្បាតទីធ្លាមុននេះគ្រាន់តែឃើញសភាពការមិនស្រួលគេក៏ប្រញាប់នាំខ្លួនមកសួរនាំភ្លាម
" សាន់អូនមិនអីទេ "
" ជួយមើលថែនាងផងរឿងទាំងអស់ទុកអោយខ្ញុំជាអ្នកនិយាយជាមួយស្វាមីខ្លួនឯង " ជុងនីថាហើយសាន់ក៏ងក់ក្បាលបន្តិចជាការអរគុណ មុននឹងនាំសង្សារសំណព្វដើរចេញទៅ
" ម៉ាក់....ម៉េចប៉ាស្រែកតាក់ម៉ាក់តឹង " ក្មេងតូចថេយ៍ជូរត់មកចាប់ក្រសោបកូនដៃម្ដាយជាប់ងើយក.សួរនាំទាំងពេបមាត់រកយំ
" ថេយ៍ជូ តុំយំចាំតូនថើប " សម្លេងស្រួយស្រឹបចាក់ដល់បេះដូងកម្លោះតូចថេយ៍ជូងាកមកសម្លឹងមុខប្អូនស្រីភ្លឹសៗ ជុងនីសម្រូតខ្លួនចុះទាញពួកគេទៅអោបថើបទាំងចិត្តស្រឡាញ់ពេញក្នុងបេះដូងមុននឹងនិយាយលួងលោមកូនកុំអោយនឹកឃើញរឿងមុននេះទៀត។
" ប៉ាប៉ាមិនបានស្រែកដាក់ម៉ាក់ម៉ាក់ឡើយ គ្រាន់តែមុននេះប៉ាប៉ាខ្លាចម៉ាក់ស្ដាប់មិនឭទើបស្រែកឭបន្តិចកូនកុំយំណាហឹមសំណព្វចិត្តរបស់ម៉ាក់ទាំងពីរ " នាងតូចអោបថើបកូនតូចទាំងពីរខ្សឺតៗក៏មិនភ្លេចលួងបន្លែងជាមួយពួកគេអោយសើចកក្អឹក
" ហឹម ! "ថេយ៉ុងឈរសម្លឹងមើលពួកគេពីរានហាលមុខបន្ទប់ជាន់លើមកក៏មានទឹកមុខស្រងូតស្រងាត់គេមិនគួរកំហកដាក់នាងឡើយជាពិសេសនៅពីមុខកូនៗព្រោះវាជាគំរូមិនល្អឡើយ គិតហើយបានត្រឹមតែដកដង្ហើមធំចោលទាំងមិនសប្បាយចិត្ត ។
![](https://img.wattpad.com/cover/221269342-288-k229205.jpg)
أنت تقرأ
ពុតស្នេហ៌កម្លោះ Mafia S2 (Complete)
عاطفيةបន្ទាប់ពីSeason ( ស្នេហាព្រៃផ្សៃ) រឿងកើតឡើងគឺនៅពាក់កណ្ដាលរឿង ស្នេហាព្រៃផ្សៃ គីមថេយ៉ុង អ្នកណាដែលមិនស្គាល់ថាគេជា mafia ដៃឆៅឃើញត្រង់ណាសម្លាប់ត្រង់នោះតែបែរជាចាញ់ក្រោមដៃកូនស្រីលោកមេភូមិមហាកាចឆ្នាស់ទៅវិញ ។