" អ្នក...អ្នកនាងសូមទោសផងចូលមិនបានទេ! "
" ជៀសចេញ..ពួកឯងមានសិទ្ធអីមកហាមឃាត់យើង "
" មិនបានពិតមែនអ្នកនាង " អ្នកបម្រើស្រីៗប៉ុន្មានអ្នកនាំគ្នាស្រែកឡូឡាប្រកែកឃាត់ទាំងព្រឹកប្រលឹម ឆេនសុីជ្រួញចិញ្ចើមសម្លក់អ្នកបម្រើទាំងក្នុងចិត្តខឹងស្ទើផ្ទុះវាណាស់ណាទៅបើគ្រានតែនាងចង់ចូលផ្ទះស្វាមីខ្លួន
" បើកូនរបស់ម្ចាស់ឯងកើតអ្វីទៅ ពួកឯងមិនរួចខ្លួនឡើយ "
" អឹ..! " ឆេនសុីឈរអោបដៃនិយាយឌឺដងយកកូនមកអាង ទើបពួកបម្រើនាំគ្នាអោនមុខចុះមិនហានធ្វើអ្វីបន្តព្រោះបើប៉ះពាល់ដល់កូនក្នុងផ្ទៃនោះពួកនាងច្បាស់ជាត្រូវកប្បត់ក្បាលមិនខានឡើយ
ឆេនសុីញោចបបូរមាត់ក្រហមញញឹមពេប មុននឹងបោះជំហានចូលទៅក្នុងវីឡាទាំងមានទំនុកចិត្ត
" ឯណាម្ចាស់ពួកឯង? " នាងតូចជ្រួញចិញ្ចើមឆ្ងល់ព្រោះនេះម៉ោង7ព្រឹកទៅហើយធម្មតាថេយ៉ុងតែងតែងើបមុនម៉ោងនេះតែថ្ងៃនេះនាងមកដល់បែរជាគ្មានវត្តមានគេទៅវិញ
" គឺ..សឹង្ហអឹ...លោកម្ចាស់មិនទាន់ភ្ញាក់ទេអ្នកនាង អ្នកនាង!! " អ៊ុំសែងនិយាយមិនទាន់ចប់ផងរាងស្ដើងពពោះធំប៉ុនចង្អេរក៏ដើរឡើងទៅខាងលើតាំងៗមិនចេះថ្នមខ្លួនធ្វើអោយអ្នកដែលនៅក្នុងហេតុការនោះស្រៀវខ្លួនជំនួសនារីពោះធំ។
ផាំង! ផាំង
" បងថេយ៍... "
ផាំង!
ស្នូរសម្លេងគោះទ្វាលាន់ឭដល់ត្រចៀកអ្នកដែលគេងនៅខាងក្នុងបូករួមទាំងសម្លេងស្រួយស្រែកចាចរញ៉េរញ៉ៃទៀតទើបធ្វើអោយស្មារតីជុងនីភ្ញាក់ស្វាងចេស មុននឹងងាកមុខមកមើលកម្លោះសង្ហានៅគេងលក់នៅឡើយទើបនាងព្យាយាមលើកដៃក្រាសដែលអោបនាងចេញថ្នមៗ រាងស្ដើងស្ថិតក្នុងឈុតគេងយប់ស្ដើងក៏ប្រញាប់ស្ទុះស្ទៀងើបពីគ្រែគេងមកបើកទ្វាចង់ដឹងថាជានរណាតែមិនស្មានថាជានារីរូបស្រស់ម្នាក់នេះសោះ
" បងថ... "
" ទៅវិញទៅ! " ឆេនសុីបម្រុងនឹងរត់ចូលទៅរកមនុស្សប្រុសសំណព្វចិត្តទៅហើយតែត្រូវវត្តមាននារីម្នាក់ទៀតលើកដៃរាជាសញ្ញាមុននឹងពោលដេញនាងចេញទាំងមិនក្រោធខ្លាច
" នាង..នាងចង់យ៉ាងម៉េច? " ឆេនសុីសម្លក់សម្លឹងជុងនីស្ទើតែសង្រ្កប់នាងហែកសុីនៅមាត់ទ្វានេះតែម្ដង
" អ្នកនាងទៅចាំនៅបន្ទប់ទទួលភ្ញៀវសិនទៅ ចៃដន្យអីយប់មិញនេះគាត់អស់កម្លាំងខ្លាំងចឹងហើយបានជាពេលនេះមិនទាន់ភ្ញាក់ " នាងតូចញញឹមងាកទៅសម្លឹងកាយសង្ហាគេងលង់លក់មិនទាន់ភ្ញាក់មុននឹងងាកមករកស្រីស្រស់ឆើតឆាយដែលកំពុងតែធ្វើមុខក្ដៅក្រហាយដាក់នាង ប្រហែលជាឆេះដុំដោយសារប៉ុន្មានម៉ាត់មុននេះហើយមើលទៅ
" នាងគ្មានសិទ្ធមកដេញខ្ញុំឡើយ...នាងជាស្អី? គ្រាន់តែជាស្រីដែលគេយកមកប្រើប្រាស់លើជំនួញគ្រូសារសោះនាងគ្មានសិទ្ធឡើយ! "
" សិទ្ធជាប្រពន្ធនោះអី... ឆាប់ភ្លេចម្លេះថាខ្ញុំជាភរិយាស្របច្បាប់សង្សារចាស់នាងណា៎ " សម្ដីផាំងទៅផាំងមកមិនចេះជ្រុះឆេនសុីឈរក្ដាប់ដៃសម្លក់នាងតូចចង់ជ្រុះគ្រាប់ភ្នែកក្ដៅក្រហាយស្ទើផ្ទុះចេញមកក្រៅ
" ហ្អាយ៎!! ខ្ញុំខុសហើយអ្ហឹក អ្ហឹក ខ្ញុំមិនមានបំណងចង់យាយីប្អូនស្រីនោះទេអ្ហឹក !! " ឆេនសុីដាក់ខ្លួនអង្គុយអ៊មដោយទឹកភ្នែកចុះដូចជាមនុស្សដែលត្រូវគេរុញវាយតប់មុននេះហើយ ជុងនីជ្រួញចិញ្ចើមប្រញាប់ឈានជើងថយក្រោយមួយជំហានទាំងភ្ញាក់ផ្អើលនាងឆ្កួតឬយ៉ាងម៉េចខ្លួនមានផ្ទៃពោះបែរជាត្រូវអង្គុយក៏អង្គុយប៉ុកបែបនេះមែនទេ? តែនាងវ៉ីសភ្លេចទៅហើយថាឆេនសុីគ្រាន់តែពពោះក្លែងក្លាយប៉ុណ្ណោះ បែបនេះនាងក៏បានដកដង្ហើមសម្រួលការផិតភ័យមុននេះមួយខ្យល់
YOU ARE READING
ពុតស្នេហ៌កម្លោះ Mafia S2 (Complete)
Romanceបន្ទាប់ពីSeason ( ស្នេហាព្រៃផ្សៃ) រឿងកើតឡើងគឺនៅពាក់កណ្ដាលរឿង ស្នេហាព្រៃផ្សៃ គីមថេយ៉ុង អ្នកណាដែលមិនស្គាល់ថាគេជា mafia ដៃឆៅឃើញត្រង់ណាសម្លាប់ត្រង់នោះតែបែរជាចាញ់ក្រោមដៃកូនស្រីលោកមេភូមិមហាកាចឆ្នាស់ទៅវិញ ។
