ភាគបញ្ចប់
ពេលល្ងាចក៏ចូលមកដល់
ចុងនីឈររងចាំសម្លឹងមើលផ្លូវប្ដីទាំងចិត្តអន្ទះសារ ពេលនេះម៉ោង៦ល្ងាចទៅហើយតែដូចជាមិនឃើញមាននរណាត្រឡប់មកផ្ទវិញសោះ ។
សម្លេងឡានបើកចូលមកក្នុងវីឡាធ្វើអោយចិត្តអន្ទះសារមុននេះរលាយបាត់អស់ ជុងនីប្រញាប់រត់ទៅទទួល តែបែរជាធ្វើអោយនាងកាន់តែភ្ញាក់ផ្អើលទៅវិញ។
" ព្រះអើយ "
បន្ទប់ទទួលភ្ញៀវ
" ខ្ញុំពិតជារអៀសខ្លួនណាស់ អោយខ្ញុំសុំទោសម្ដងទៀត " យ៉ារីមងើបឡើងអោនសុំទោសជុងនីធ្វើអោយនាងប្រញាប់លើកដៃហាមមិនចង់ទាន់ ។
" ខ្ញុំប្រាប់ហើយថាខ្ញុំមិនដែលគិតយកទោសពៃនាងអ្វីឡើយ នាងត្រឡប់មកជាយ៉ារីមដែលមានចិត្តបរិសុទ្ធម្ដងទៀតបែបនេះខ្ញុំសប្បាយចិត្តណាស់ទៅហើយ "
" អូនមានរឿងអី? " និយាយគ្នាសុខៗក៏ឮសម្លេងក្រឡបន្លឺឡើងពីក្រោយខ្នងរបស់ជុងនីមក ថេយ៉ុងដែលទើបតែដើរចូលមកគ្រាន់តែឃើញវត្តមានរបស់មនុស្សដែលគេស្អប់ភ្លាមក៏ប្រញាប់ទាញកាំភ្លើងលើកភ្ជង់ទាំងពីរនាក់ឪពុកកូននោះភ្លាម ជុងនីបើកភ្នែកធំៗភ្ញាក់ផ្អើលប្រញាប់ងើបទៅរកប្ដីមិនចាំយូរ។
" បងបានហើយបងធ្វើចិត្តអោយត្រជាក់សិនទៅ "
" ជុងនីបងមិនទុកចិត្ត បងមិនដែលទុកចិត្តមនុស្សដែលធ្លាប់ក្បត់យើងពីមុនឡើយបើសណ្ដានវាធ្លាប់ក្បត់វាក៏គង់តែក្បត់ម្ដងទៀត " ថេយ៉ុងសម្លឹងមើលមុខយ៉ារីមនិងវីយ៉ាសេដទាំងភ្នែកក្រហមពោពេញដោយកំហឹង ពួកវាធ្លាប់ធ្វើអ្វីខ្លះលើគ្រួសាររបស់ខ្លួនគេចាំមិនដែលភ្លេចឡើយ ដៃមាំកាន់កាំភ្លើងក្ដាប់ជាប់កាន់តែខឹងទៀតនោះគឺជំនិតដែលខ្លួនទុកចិត្តមកជាច្រើនឆ្នាំបែរជាទៅឈរពាំងកាំភ្លើងជំនួសសត្រូវ។
" កាលពីមុនពួកខ្ញុំធ្វើអ្វីខ្លះពួកខ្ញុំក៏ចង់មកលុបលាងកំហុស អ្ហឹកអោយពួកយើងសុំទោសផងសិង្ហ " វីយ៉ាសេដ ក្រាបក្បាលដល់ដីលើកដៃសំពះដល់បរុសដែលមានវ័យក្មេងជាងគេដល់ទៅ២ខ្សែ ថេយ៉ុងក៏សើចបន្តិចទាំងហួសចិត្តសុខចិត្តប្រលែងក្បាលពីគុកក្រោមដីហើយពេលនេះមកចង់បញ្ចុះបញ្ចូលប្រពន្ធគេអ្វីទៀតហើយ ។
ВЫ ЧИТАЕТЕ
ពុតស្នេហ៌កម្លោះ Mafia S2 (Complete)
Любовные романыបន្ទាប់ពីSeason ( ស្នេហាព្រៃផ្សៃ) រឿងកើតឡើងគឺនៅពាក់កណ្ដាលរឿង ស្នេហាព្រៃផ្សៃ គីមថេយ៉ុង អ្នកណាដែលមិនស្គាល់ថាគេជា mafia ដៃឆៅឃើញត្រង់ណាសម្លាប់ត្រង់នោះតែបែរជាចាញ់ក្រោមដៃកូនស្រីលោកមេភូមិមហាកាចឆ្នាស់ទៅវិញ ។
