![]()
Rất tiếc! Hình ảnh này không tuân theo hướng dẫn nội dung. Để tiếp tục đăng tải, vui lòng xóa hoặc tải lên một hình ảnh khác. សុំទោសអ្នកទាំងអស់គ្នាដែលមកយឺតថាផុសម៖ោង7ឥឡូហួសម៉ោងបាត់😭
បន្ទាប់ពីបញ្ជប់កិច្ចការណែនាំខ្លួនជាផ្លូវការក៏ដូចជាបញ្ចេញដំណឹងថាខ្លួនមានភរិយា ( អានេ ) រួចមកថេយ៉ុងក៏ត្រឡប់មកផ្ទះវិញដោយមានឧត្ដមសនីយនិងលោកប្រុសចន ជុងហ្គុកកំពុងអង្គុយរងចាំគេមិនទាន់ទៅណាសោះ ។
ជុងហ្គុកលើកជើងកងអន្ទាក់ខ្លាបន្ទាប់ពីឃើញស្រមោលមនុស្សដែលគេនិងឧត្ដមសនីយចង់ជួបតាំងតែពីថ្ងៃតែគេបែរជាមិនអើពើដើរហួសទៅណាក៏មិនដឹងទើបពួកគេសុខចិត្តរងចាំថេយ៉ុងរហូតដល់ល្ងាចតែម្ដង ។
" ចំជារំខានមែន " ថេយ៉ុងដោះអាវធំមួយជាន់ចេញនៅសល់តែអាវសឺមីពណ៍សនិងក្រវ៉ាត់កពណ៍ប្រផេះនាយនាំខ្លួនដើរតម្រង់រកសាឡុងក្នុងបន្ទប់ទទួលភ្ញៀវដែលមានបងប្អូនសាច់បង្កើតនិងប្អូនក្រៅខោនៅរងចាំគេមិនត្រឡប់ទៅផ្ទះវិញសោះទាំងដែលគេតាំងចិត្តមិនជួបតាំងពីថ្ងៃនាយដកដង្ហើមធំហត់នឿយមុននឹងដាក់ខ្លួនអង្គុយចុះត្រដាងដៃលើសាឡុងទាំងគ្មានកម្លាំង ។
" ឯងចង់អោយយើងក្លាយជាសិលាចាំប្ដីឬយ៉ាងម៉េច "
" ស្របមតិ " ឧត្ដមសនីយស៊ុកជីននិយាយឡើងទាំងក្ដៅក្រហាយអ្នកប្រុសជុងហ្គុកមហាឌឺក៏បន្ទពីក្រោយថេយ៉ុងឯណេះក៏សង្គ្រៀតធ្មេញឭគ្រឺតគ្រតព្រោះព្យាយាមទប់កំហឹង
" មិនបានអ៊ុចធូបហៅមកទេ " ថេយ៉ុងតបទាំងញញឹមព្រោះបានសងសឹកញោះកម្លោះទាំងពីអោយធ្វើមុខជូរ
" យើងមានការងារសំខាន់តែឯងដូចជាមិនចង់ដឹងសោះ "
" បងនិងអាហ្គុកនេះហេស៎ដែលមានការសំខាន់មកជួបខ្ញុំនោះ " ថេយ៉ុងស៊កសៀតអោយពួកគេបាត់មាត់កស្ងាត់ឈឹងតែវាពិតជាសំខាន់ពិតមែន
" បងក៏មិនដែលជម្រុងចម្រើនដែរថេយ៉ុងសឹង្ហកំណាច " ជុងហ្គុកលើកចិញ្ចើមថាអោយគេវិញ នៅចាំទេកាលពីមុនថេយ៉ុងនេះហើយដែលនាំគេទៅក្រៅប្រទេសប្រាប់មានការសំខានតែបែរជាទៅលេងស្រីអត់ប្រយោជន៍ធ្វើអោយជុងហ្គុកនេះត្រូវគរការងាកម្ពស់ជិតប៉ុនភ្នំទៅហើយ
" កុំរំលឹកទៀតអី ពេលនេះយើងរវល់ណាស់! " នាយជ្រោងសក់រលាស់ទៅក្រោយជះរាងសង្ហាភ្លឺចែងចាំងនៅចំពោះមុខអ្នកបម្រើ និង បរុសគួរអោយរំខានទាំង2អ្នក
" ឯងគិតតែពីសម្រុកចាប់ជនក្បត់ក្នុងក្រុមតែមិនគិតថាចាប់ដង្កូវក្នុងសាច់ខ្លះទេឬយ៉ាងម៉េច? " ស៊ុកជីនអស់ទ្រាំក៏និយាយចូលសាច់ការព្រោះយ៉ាងណាគេក៏មកចាំប្អូនជើងល្អបួនប្រាំម៉ោងហើយ ។
" បងនេះនិយាយស្អី! ការងារខ្ញុំទូលសឹងបាក់កហើយ " នាយជ្រួញចិញ្ចើមធុញទ្រាន់ព្រោះការងាក្នុងក្រុមសឹង្ហមិនទាន់ចាត់ការចប់លោកឧត្ដមសនីយនេះចូលចិត្តមករញ៉េរញ៉ៃអោយគេត្រឡប់ទៅមើលការខុសត្រូវក្រុមហ៊ុននាវាវិញ គេស្បថហើយថាមិនចូលវិញដាច់ខាតព្រោះមិនចង់លំបាកខ្លួនដូចជាពេលនេះដោយសារឯកសារមួយច្បាប់ធ្វើអោយប្រពន្ធគេស្ទើស្លាប់រស់
" ក្រុមហ៊ុនបងខំសាងមកខ្លួនឯងបើបងមិនមើលបានអ្នកណាចាត់ការជំនួស? ការងាក្នុងក្រុមទុកអោយខ្ញុំជួយមើលក៏បានដែរព្រោះឥឡូវទំនេរមិនមានការងារធ្វើឡើយក្រុមហ៊ុនទឹកអប់របស់ឆីមមីក៏ដំណើរការល្អលើសការរំពឹងទុកទៀត " ជុងហ្គុកនិយាយឡើងទាំងស្នាមញញឹមជាប់មុខស្រស់សង្ហា ទើបថេយ៉ុងមិនចង់បំបាក់ចិត្តប្អូនយ៉ាងណាគេលំបាកមកច្រើនហើយ គេបាត់បង់ប្រពន្ធកូនទៅខូចចិត្តជិតស្លាប់រស់យ៉ាងពិបាកដកដង្ហើមគេដឹងថាវាប្រហែលជាឈឺចាប់ណាស់ហើយព្រោះឥឡូវនេះគេក៏មិនប្រាកដដែរថាគួរអោបក្រសោបជុងនីបានយូរប៉ុណ្ណាទៀត គេគួរតែដកខ្លួនពីសង្គម mafia មួយរយៈសិនដើម្បីការពានិងបានមើលថែភរិយាខ្លះ។
" មិនអីទេរឿងនេះអោយខ្ញុំគិតមើលសិនទៅ បងគួរតែរកតម្រុយពីក្រុមចចកខ្មៅអោយខ្ញុំផង ជុងហ្គុកគួរតែប្រយ័ត្នកុំឧស្សាហ៍ចេញចូលផ្ទះធំពេកខ្លាចថាពួកវារកឃើញចំណុចខ្សោយពួកយើង " ថេយ៉ុងនិយាយដោះស្រាយរួចរាល់ពួកគេក៏ព្រមព្រៀងគ្នារួចជាស្រេចរងចាំតែថ្ងៃអនុវត្តន៍ប៉ុណ្ណោះ ។
![](https://img.wattpad.com/cover/221269342-288-k229205.jpg)
BẠN ĐANG ĐỌC
ពុតស្នេហ៌កម្លោះ Mafia S2 (Complete)
Lãng mạnបន្ទាប់ពីSeason ( ស្នេហាព្រៃផ្សៃ) រឿងកើតឡើងគឺនៅពាក់កណ្ដាលរឿង ស្នេហាព្រៃផ្សៃ គីមថេយ៉ុង អ្នកណាដែលមិនស្គាល់ថាគេជា mafia ដៃឆៅឃើញត្រង់ណាសម្លាប់ត្រង់នោះតែបែរជាចាញ់ក្រោមដៃកូនស្រីលោកមេភូមិមហាកាចឆ្នាស់ទៅវិញ ។