" បងមកហើយមែនទេ ? នាងហឹក ប្រពន្ធខ្ញុំនាងទៅបាត់ហើយ ហ្អឹក ហិក នាងមិនត្រឡប់មករកខ្ញុំវិញទេ " ជុងហ្គុកនិយាយឡើងទាំងអ៊ួលដើមកភរិយារបស់គេទៅហើយទោះចង់ស្ដាយក្រោយក៏គ្មានន័យអ្វីទៀតដែរ គេខុសធ្ងន់ណាស់មិនអាចអត់ទោសអោយបានទេ
" ចាំយូរទេ ? នាងមិនអីទេនាងហត់មកយូរហើយអោយនាងសម្រាកខ្លះទៅហឹម " បងប្រុសខំប្រឹងលួងលោមប្អូនអោយចិត្តគេបានស្ងប់ឈប់បន្ទោសខ្លួនឯង តើគេគួរធ្វើអ្វីទៅនៅពេលនេះ
" ជុងហ្គុកមែនទេ ? " សម្លេងស្រួយស្រេសបន្លឺឡើងធ្វើអោយអ្នកដែលកំពុងតែព្យាយាមលួងលោមប្អូនប្រុសបែរមករកប្រភពសម្លេងទាំងក្ដៅក្រហាយហេតុអ្វីបានជានាងរឹងទទឹងបែបនេះ
រាងកាយតូចស្រឡោនដាក់ខ្លួនបង្គុយចុះជិតនាយទាំងមិនខ្វល់ពីក្រសែភ្នែកខឹងសម្បាររបស់អ្នកខ្លះដែលនៅទីនេះសោះ
" លោកឈ្មោះជុងហ្គុកមែនដែរទេ "
"......" ស្ងាត់!! គ្មានសម្លេងឆ្លើយតបបកត្រឡប់មកវិញឮសូរតែសម្លេងខ្យល់ដង្ហើមដកប្រណាំងគ្នាតែប៉ុណ្ណោះ
" លោកមិនចាំបាច់ឆ្លើយក៏បានដែរ តែលោកត្រូវតែទទួលស្ដាប់ឮដែរទេ " នាងតូចនិយាយតិចៗហាក់ចង់ប្រាប់គេដោយសម្លេងស្រទន់ស្រាលៗបែបចង់លួងលោមអោយគេចាប់គិតពីសម្ដីនាងម្ដងទៀត ថេយ៉ុងបានត្រឹមតែដកដង្ហើមធំមិនយល់ថានាងចង់ធ្វើអ្វីអោយប្រាកដ៍ ជុងហ្គុកស្ងាត់មាត់បានត្រឹមតែជ្រុបមុខនឹងជង្គង់ដៃអោបជាប់គ្នាមិនព្រមងើបមុខមកមើលនរណា
ពឹប!
សម្លេងចុចកុងតាក់លាន់ឮ ធ្វើអោយបន្ទប់ដែលធ្លាប់តែងងឹតកន្លះឆ្នាំមកនេះប្រែជាភ្លឺចិញ្ជាចពាសពេញបន្ទប់ ធ្វើអោយថេយ៉ុងកញ្ជ្រោលស្ទុះទៅទាញដៃនាងតូចក្ដាប់ជាប់សឹងតែបាក់ព្រោះគេបានឃើញសភាពវេទនារបស់បរុសជាប្អូនដែលខំយំសស្រាក់យកដៃមកបិទភ្នែកទាំងពិបាកទទួលយកពន្លឺ
" លែងដៃទៅ "
" នាងចង់ធ្វើស្អីអោយប្រាកដទៅ នាងចង់ស្លាប់ហើយមែនទេ" ពួកគេខ្សឹបខ្សេវនិយាយតំឡើងសសៃក ដាក់គ្នាព្រោះមិនចង់អោយឮដល់អ្នកដែលស្ទើរតែបាត់បង់សតិនោះ
ВЫ ЧИТАЕТЕ
ពុតស្នេហ៌កម្លោះ Mafia S2 (Complete)
Любовные романыបន្ទាប់ពីSeason ( ស្នេហាព្រៃផ្សៃ) រឿងកើតឡើងគឺនៅពាក់កណ្ដាលរឿង ស្នេហាព្រៃផ្សៃ គីមថេយ៉ុង អ្នកណាដែលមិនស្គាល់ថាគេជា mafia ដៃឆៅឃើញត្រង់ណាសម្លាប់ត្រង់នោះតែបែរជាចាញ់ក្រោមដៃកូនស្រីលោកមេភូមិមហាកាចឆ្នាស់ទៅវិញ ។
