អស់ជាច្រើននាទីបន្ទាប់ពីលង់លក់បានមួយសន្ទុះស្រ្តីមានផ្ទៃពោះប្រញាប់ងើបឡើងសឦ្លឹងជុំវិញខ្លួនឃើញថាបន្ទប់មានសភាពស្ងាត់ជ្រងំ
" ទៅណាអស់ហើយ ហ្អឹ! " ជុងនីប្រឹងងើបខ្លួនធ្ងន់កណ្ដុកយកដៃជ្រុតគ្រែព្យាយាមដើរចេញទៅក្រៅដើម្បីអោយបានស្រឡះមុខមាត់ខ្លះ ។
" ហ្អុអ៊ូយ...."
" អ្នកនាងប្រយ័ត្ន! " រាងកាយធ្ងន់វិលមុខវិះនឹងដួលតែសំណាងបានស្រ្តីចម្លែកមកជួយទ្របើមិនចឹងនាងមិនហានស្រម៉ៃឡើយថានឹងមានរឿងអ្វីកើតឡើង
" អរគុណ....ហ្អឹ... " បន្ទាប់ពីឈរទ្រឹងសម្ងំបិទភ្នែកបំបាត់ការឈឺចាប់មួយសន្ទុះមកទើបដឹងខ្លួនថាមានគេទ្រទើបនាងប្រញាប់ងើបមុខមកនិយាយពាក្យគួរសមមិនចង់រំខានយូរ
" អ្នកនាងមិនអីទេហេ៎?? "
" ឆេន ... ឆេនសុីហ្អឹហ្អាយយយយយ៎... " គ្រាន់តែឃើញមុនស្រ្តីសម្លែកនោះភ្លាមជុងនីប្រវរប្រវាស់ចាប់មិនជាប់រលាស់ដៃចេញពីស្រីម្នាក់នោះឡើនពេកធ្វើអោយរាងកាយធ្ងន់ពពោះដួលផ្ងារទៅក្រោយទាំងជំហរបឹប!
" នី ! " ជុងនីញ័រកាយយំខ្សឹកខ្សួលមុននេះសំណាងណាស់ដែលថេយ៉ុងត្រឡប់មកទាន់ពេលនាងផ្ងារក្រោយគេមិនគួរទុកអោយនាងនៅតែម្នាក់ឯងសោះ
" បង...បងអ្ហឹកនាងមកវិញហើយឆេនសុីតាមធ្វើបាបកូនរបស់អូនទៀតហើយអ្ហឹកអ្ហឹក ! " ជុងនីទាញនាយមកអោបក្រសោបទាំងភ័យខ្លាចថេយ៉ុងងាកទៅសម្លឹងមើលមុខស្រ្តីម្នាក់នោះទាំងកំហឹង តែក៏ប្រែជាមុខត្រជាក់វិញបន្ទាប់ពីបានាង្គេតច្បាស់ ។
" ឆីមមី?? " ជុងហ្គុកដែលរត់មកកករោយក៏ទើបតែមកដល់តែក៏មិននឹកស្មានថាប្រពន្ធខ្លួនមកមន្ទីពេទ្យនេះដូចគ្នា។
" ជុងហ្គុក បងថ្លៃ! នេះមានរឿងអ្វីហ្នឹងខ្ញុំមិនយល់ទេ "
" ពួកយើងទៅខាងនោះសិនទៅរងចាំអោយបងថ្លៃស្រីគាត់សម្រួលអារម្ភណ៍សិនទៅហឹម " នាយលើកចិញ្ចើមសម្លឹងមើលសភាពញ័កាយរបស់បងថហលៃខ្លួនបន្ទាប់មកក៏ដើរចេញទៅទុកអោយពីរអ្នកនោះបានសម្រួលគ្នា។" សុំទោសផងមិនដឹងថាមានរឿងបែបនេះកើតឡើងឡើយ សុំទោសពិតមែន " បន្ទាប់ពីអ្នកទាំងបួនបកស្រាយរឿងគ្រប់យ៉ាងប្រាប់ហើយទើបឆីមមីប្រញាប់ងើបខ្លួនផុតពីកៅអីនៅរៀនហាលអោនគំនាបសុំទោសព្រោះគិតថាខ្លួនជាអ្នកបង្កវិសតែធ្វើអោយម្ដាយកូនទាំងបីមានគ្រោះថ្នាក់ដោយសារការភ្ញាក់ផ្អើលឆ្កួតៗនោះ ។
" មិនមែនកំហុសរបស់អ្នកនាង ខ្ញុំក៏សុំទោសដូចគ្នា " ជុងនីក៏ប្រញាប់លើកដៃបដិសេធព្រោះខ្លួនមានទម្ងន់ទើបពិបាកផ្លាស់ទីបានត្រឹមតែលើកដៃជាសញ្ញាប៉ុណ្ណោះ អ្នកកម្លោះទាំងពីរក៏បានត្រឹមតែញញឹមសម្លឹងមើលមុខភរិយារៀងៗខ្លួន។
" បងក៏មិនដឹងដូចគ្នាកាលប៉ុន្មានឆ្នាំមុននោះពួកបងសុទ្ធតែភ្ញាក់ផ្អើលដូចគ្នា " ថេយ៉ុងរៀបរាប់ទាំងជ្រួញចិញ្ចើម ព្រោះវាចម្លែកណាស់ឆីមមីជាមួយនឹងឆេនសុីសុទ្ធតែផ្ដើមអក្សរដោយអក្សរ'ឆ' ថែមទាំងមានមុខមាត់ដូចគ្នាទៀតផងតាមដែលគេដឹងឆេនសុីក៏មិនមែនជាអ្នកធម្មតាដែរនាងជាកូនដុកទ័រនៅបារាំងដែលល្បីល្បាញបំផុតចំណែកឆីមមីក៏ជានាយកស្រីនៅក្នុងក្រុមហ៊ុនម៉ាកប្រេនទឹកអ៊ប់ល្បីនៅបារាំងផងដែរប៉ុន្តែពួកគេសុទ្ធតែមានសាវតាខុសគ្នា ។
" ពីដំបូងខ្ញុំគិតថាប្រពន្ធខ្ញុំនិងនាងជាកូនភ្លោះប៉ុន្តែចុងក្រោយបែរជាមិនមែនព្រោះម្នាក់ជាព្រះនាងម្នាក់ជាកូនអ្នកអភិជនធម្មតាមិនយល់ទេ" ជុងហ្គុកក៏គិតស្មុកស្មាញដូចគ្នាគេដូចជាមិនបានគិតពីរឿងនេះសោះតាំងពីដើមឡើយហេតុអីបានជាមានរឿងបែបនេះ
" ចឹងបានន័យថាអ្នកនាងមិនមានបងប្អូនភ្លោះទេឬ?? " ជុងនីសួរនាំទាំងឆ្ងល់
" គ្មានទេ....ដឹងត្រឹមថាខ្ញុំមានតែបងប្រុសម្នាក់តែប៉ុណ្ណោះនេះជាការចងចាំបន្ទាប់ពីខ្ញុំដឹងខ្លួនចេញពីការសន្លប់គ្រោះថ្នាក់ចររាចរណ៍នៅភូមិមួយកន្លែងដែលដាច់ស្រយោល ប្រាប់បានណាមកដល់ពេលនេះខ្ញុំចាំបានមិនច្រើនឡើយទោះចាំមុខអ្នកម៉ាក់និងបងប្រុសតែក៏មិនដឹងថាខ្លួនជានរណាអោយប្រាកដដូចគ្នា "
" រឿងនេះមានអ្វីមិនស្រួលហើយ រឿងខ្លះមិនចង់ប្ដឹងផ្ដល់អោយដឹងដល់បងធំឡើយតែករណីនេះយើងគួរតែផ្ដល់ដំណឹងអោយគាត់ជួយសើបអង្គេត "
" អូនកុំគិតអី .... " ជុងហ្គុកងាកមកចាប់ក្រសោបដៃស្ដើងជាការផ្ដល់កម្លាំងចិត្ត
" អ៊ូយ....ឈឺ..ឈឺពោះណាស់ "
" ហៅគ្រូពេទ្យអោយឡើនឡើង " គ្រាន់តែឭប្រពន្ធស្រែកថាឈឺពោះថេយ៉ុងស្រវេស្រវ៉ាចាប់កាយប្រពន្ធអោបជាប់ទាំងភ័យព្រួយគ្រប់គ្នាក៏បារម្ភផងអរផងលាយឡំជាមួយគ្នា ថេយ៉ុងងើបខ្លួនឡើងរត់ឆ្លេឆ្លាពាសពេញបន្ទប់ស្វែងរកទូរសព្ទទាក់ទងទៅដុកទ័រចំណែកឯជុងហ្គុកក៏រត់ស្រចេញទៅក្រៅស្រែកលាន់ឭពេញមន្ទីពេទ្យផ្អើលអស់គ្រប់គ្នានៅទីនោះឆីមមីអង្គុយជួយសម្រួលអារម្ភណ៍ជុងនីប្រាប់ពីរបៀបដែលត្រូវបន្ធូរការឈឺចាប់ សភាពក្នុងមន្ទីពេទ្យចាប់ផ្ដើមរញ៉េរញ៉ៃគ្រូពេទ្យរត់ស្រឆ្លេឆ្លាបែកញើសសស្រាក់សស្រាំម្នីម្នាយកជុងនីទៅបន្ទប់សម្រាលទោះពេទ្យខ្លះរត់ដួលបែកច្រមុះហូរឈាមក៏មិនថ្វីដឹងត្រឹមថាកូនសិង្ហជិតកើតគឺជារឿងសំខាន់បំផុត ។
____ថេយ៉ុងដាក់ពង្រាយកូនចៅជុំវិញបរិវេណមន្ទីពេទ្យមួយចំនួនធំនិងដាក់យាមការពានៅពីមុខបន្ទប់សម្រាលមួយចំនួនតូចទៀតធ្វើអោយគ្រុមគ្រូពេទ្យនាំគ្នាបញ្ឈរជើងត្រង់ខ្លួនក្លបខ្លាចនឹងអំណាចរបស់សិង្ហ ជុងហ្គុកងាកឆ្វេងស្ដាំសម្លឹងទៅណាក៏ឃើញសុទ្ធតែអង្គរក្សបើពេទ្យមិនស្វះស្វែងព្យាយាមបង្កើតកូនខ្លាទេប្រាកដជាត្រូវកប្បត់ក្បាលជាមិនខាន ។ ក្រពុលមុខជំនួសហើយបែបនេះគួរតែលើកទឹកចិត្តពេទ្យដោយជួយឧបត្ថមច្រើនៗ។
ស្អែក admin ផុសអោយ2ភាគទៀត thank you for waiting ❤️🥺
To be continued.....
أنت تقرأ
ពុតស្នេហ៌កម្លោះ Mafia S2 (Complete)
عاطفيةបន្ទាប់ពីSeason ( ស្នេហាព្រៃផ្សៃ) រឿងកើតឡើងគឺនៅពាក់កណ្ដាលរឿង ស្នេហាព្រៃផ្សៃ គីមថេយ៉ុង អ្នកណាដែលមិនស្គាល់ថាគេជា mafia ដៃឆៅឃើញត្រង់ណាសម្លាប់ត្រង់នោះតែបែរជាចាញ់ក្រោមដៃកូនស្រីលោកមេភូមិមហាកាចឆ្នាស់ទៅវិញ ។