Part (24)

961 49 0
                                    



ងឺត!!

ស្នូរសម្លេងជាន់ហ្វ្រាំងឡានលាន់ឭសណ្ធឹកធ្វើអោយក្រុមហ៊ុនដែលកំពុងតែចលាចលនោះប្រែជាស្ងប់ស្ងាត់ភ្លាមៗ បុគ្គលិកទាំងប្រុសទាំងស្រីគ្រប់ឋានៈបានឈរចាំដោយរៀបជាជួរតាមទម្លាប់ដែលត្រូវទទួលលោកអគ្គនាយកក្រុមហ៊ុន រាងសង្ហានរណាៗក៏លង់ស្រឡាញ់ប៉ងប្រថ្នាចង់ក្បែរបង្ហាញខ្លួនចេញពីជណ្ដើរយន្តដោយបោះជំហានសមស្របតាមកន្លែងនឹងឋានៈគ្រប់បុគ្គលិកទាំងអស់ក៏នាំគ្នាអោនគោរពគ្រប់ៗគ្នានរណាដែលថាមិនដឹងលោកជាមនុស្សស្អាតបាតមិនរញ៉េរញ៉ៃនឹងមានសណ្ដប់ធ្នាប់
" អរុណសួស្ដីលោកអគ្គនាយក " បុគ្គលិកទាំងអស់នាំគ្នានិយាយឡើងព្រមគ្នាបន្ទាប់មកក៏ដើរទៅបំពេញការងារខ្លួនវិញបន្ទាប់ពីឃើញថាអគ្គនាយកដើរចេញទៅដោយមុខមិនរើកតាមទម្លាប់
" អ្នកនាងយ៉ារីមរងចាំចៅហ្វាយនៅក្នុងបន្ទប់ទទួលភ្ញៀវទាន " ហានចូនិយាយមួយៗមិនប្រញាប់ហើយក៏នាំផ្លូវចៅហ្វាយចូលទៅក្នុងបន្ទប់ទទួលភ្ញៀវភ្លាមៗ

ក្រាក!!

" បងថេយ៍ហ្អឹក ហឹក " រាងតូចស្ដើងស្ទុះវឹងមកអោបចង្គេះរាងខ្ពស់ដូចដែកឆក់ទាំងយំសស្រាក់ ទោះនាយខំប្រឹងទាញបេះដៃនាងចេញក៏មិនបានផល
" បានហើយយ៉ារីម !! បងហត់ "
" ហត់ណាស់រឺដែលគ្រាន់តែចេញមកជួបអូននោះបងថេយ៍ អូនជាគូរដណ្ដឹងរបស់បងណា ហិកហិក" យ៉ារីមនៅតែស្រែកសួរគេទាំងអណ្ដើតអណ្ដកព្យាយាមទាមទារការអាណិតអាសូរពីបរុសជាទីស្រឡាញ់នៅចំពោះមុខ
" យ៉ារីមមិនមែនក្មេងទេណា អូនធំហើយពេលនេះបងក៏មិនមែនជាគូដណ្ដឹងអូនទៀតដែរ " គេនៅតែព្យាយាមនិយាយលួងលោមនាងមិនអោយគិតបែបនេះនឹងតាមតោងទៀមគេដូចជាឈ្លើងគេហត់គេធុញដែលនាងតាមរំខានគេមិនឈប់បែបនេះ
" បងពិតជាស្រឡាញ់នាងនោះពិតមែនហេស៎ ? "
" អូនមករកបងមានការអ្វីដែរក៏ឆាប់ប្រាប់មកបងនឹងបានទៅធ្វើការបន្តហឹម!! " គេនៅតែនិយាយតិចៗមិនក្រោធខ្លាំងដោយមានដៃក្រាស់លូកទៅអង្អែលក្បាលនាងតូចថ្នមៗបានតែបុិននេះនាងក៏អាចបាត់ខឹងខ្លះដែរវាជាអារម្ភណ៍ដែលត្រូវបានគេលួងលោម
" បងមិនបានស្រឡាញ់នាងនោះទេមែនទេ ហិកហិក "
"យ៉ា !! បងប្រាប់ហើយថាបងប្រញាប់មិនចឹង " នាយលើកចញ្ចើមម្ខាងសម្លឹងមើលនាងទាំងចិត្តត្រជាក់ៗ គេពិតជាមិនអាចឆ្លើយនឹងសំណួរមួយនេះបានពិតមែនព្រោះគេក៏មិនដឹងខ្លួនឯងដូចគ្នាថាគេស្រឡាញ់នាងរឺក៏យកមកធ្វើជាអ្នកក្បែរខ្លួនដើម្បីសោះស្រាយបញ្ហាខ្លួនប៉ុណ្ណោះ
" ក៏បាន!! នេះអូនយកឯកសារមកអោយបង លោកប៉ាប្រាប់ថាវាជាគម្រោងនាវាដែលខាងទូតបារាំងចង់បាន " នាងហុចសមីពណ៍ខ្មៅក្រឹបទៅដៃអ្នកកំលោះមុននឹងឈរសម្លឹងមើលទៅទឹកមុខគេថាមានប្រតិកម្មយ៉ាងណា
" អរគុណហើយណា៎ បងនឹងត្រៀមរៀបចំសម្រាប់ពួកគេ "
ថេយ៉ុងដើរចេញទៅការិយាល័យខ្លួនដោយមិនខ្វល់ពីនាងតូចដែលឈរចាំសម្លក់សម្លឹងនាយមិនឈប់នាងព្យាយាមប៉ុន្មានឆ្នាំមកនេះហើយគេនៅតែមិនព្រមអាណិតខ្លួនបន្តិចសោះ
" អ្នកនាងបាទខ្ញុំបើកទ្វាទុកចាំយូរហើយ " សាន់បន្លឺឡើងទាំងដៃនៅទប់ទ្វាពិតមែន កាន់តែក្ដៅក្រហាយនោះគឺពាក្យគេទាំងប៉ុន្មានចង់ដេញនាងច្បាស់ណាស់ ទើបងាកមកសម្លក់សម្លឹងមុខកូនចំនិតឆ្វេងរបស់ថេយ៉ុងវិញម្ដង
" យើងដឹងហើយ!! តែក៏មិនបានប្រើឯងដែរឡប់សតិមែន "
" ឡប់មែនទេដឹងតែថាប្រហែលជាអ្នកនាងទៅវិញទេមិនមែនខ្ញុំឯណា " សាន់លើកដៃមកអេះក្បាលខ្លួនឯងដូចជាមិនដឹងខ្យល់អ្វីមុននឹងខ្សឹបខ្សាវតែម្នាក់ឯងបន្ទាប់ពីនាងតូចដើរចេញផុតពីទ្វាបានបន្តិច តែខ្សឹបតិចៗប៉ុណ្ណាក៏មិនផុតពីត្រចៀកនាងតូចយ៉ារីមដែរ
" ឯងនិយាយថាអោយនរណា? "
" ថាអោយអ្នកនាងទេដឹងបាទ" សាន់នៅតែមិនលាក់លាមយ៉ាងណានាងជាអ្នកប៉ះពាល់គេមុន
" ហ៉ិយឯង!! "
" សាន់ចៅហ្វាយហៅ " កំពុងតែមានរឿងរកនឹងវាយគ្នាទៅហើយតែក៏មកបង្អាក់ដោយចំនិតស្ដាំហានចូភ្លាមទើបនាយសាន់មានឱកាសបានរត់គេចពីកំភ្លៀងរន្ទះ
" ចាំទុកទៅអាសាន់ចង្រៃយ៍ !! " យ៉ារីមស្រែកតវ៉ាទាំងក្ដៅក្រហាយខាំថ្គាមទប់កំហឹងសឹងតែបាក់
"កុំភ្លេចមកយកវិញផងព្រោះមិនចេះទុករបស់នរណាស្រាប់ហើយ " ទោះរត់ទៅពិតមែនតែក៏មិនភ្លេចងាកមកតវ៉ាផាំងមិនអោយចាញ់គ្នាដែរ
" ទាក់ទងទៅទូតបារាំងទៅថាយើងបានយល់ពីគម្រោងនេះហើយ " ថេយ៉ុងទុកសមីនោះលើតុធ្វើការមុននឹងដាកបញ្ជាអោយសាន់ជាអ្នកទាក់ទងទៅខាងទូតបារាំងដើម្បីចរចាបន្តពីកម្រោងនាវានេះ
" បាទទាន ! "
" គ្រប់យ៉ាងគ្មានអ្វីប្រក្រតីច្រើនទេទានគ្រាន់តែថានាវាដែលខាងក្រុមហ៊ុនគេកម្មង់ពេលនេះធ្វើរួចរាល់ហើយទាន " ហានចូហុចឯកសារទៅចៅហ្វាយមុននឹងងាកខ្លួនទៅម្ខាងដែលខ្លួនតែងតែឈរជាប្រចាំ។

រាងកាយមាំទាំអង្គុយលើសាឡុងខ្មៅរលើបក្នុងបន្ទប់ការិយាល័យធំទូលាយនឹងមានផាសុខភាពដោយខាងក្រោយនៃតុធ្វើការធំនោះមានផ្ទាំងជញ្ជាំងកញ្ជក់ដែលអាចសម្លឹងមើលទៅទេសភាពខាងក្រៅទីក្រុងទាំងមូលបានយ៉ាងពេញភ្នែក រាងសង្ហាកាន់បិកមកសញ្ញេរឯកសាផ្លង់នាវាដែលត្រូវបានរៀបចំដោយចំនិតស្ដាំហានចូទើបតែរួចពេលនេះក៏មានរឿងស្មុកស្មាញមកបន្ថែមទៀត
" ចៅហ្វាយចង់គិតយ៉ាងមិចទៀតទាន ? " ហានចូដែលឈរក្បែរតុធ្វើការលោកនាយខ្លួនស្ងប់ស្ងាត់ជាយូរពេលនេះក៏បន្លឺសួរឡើងកាត់ភាពស្ងប់ស្ងាត់ក្នុងបន្ទុប់ការិយាល័យភ្លាមៗ ធ្វើអោយដៃក្រាស់ដែលកំពុងតែបើកសញ្ញេរលើឯកសារត្រូវបញ្ឈប់ងក់ព្រោះសំណួរនេះគេចាំយូរមកហើយ
" ពួកវាមិនទាន់ចេញមុខទេ ពួកឯងគ្រាន់តែតាមដានសកម្មភាពលោកវីយ៉ាសេដអោយជាប់សិនទៅ" នាយនិយាយឡើងទាំងទឹកមុខមាំទាំយ៉ាងណាវាជាទម្លាប់ព្រោះចៅហ្វាយគេមិនដែលខ្វល់ខ្វាយពីរឿងអ្វីផ្សេងក្រៅពីការងារស្រាប់ហើយ
" ពួកវាដូចជាដឹងខ្លួនថាមានអ្នកតាមហើយបានជាមិនបញ្ចេញសកម្មភាពអ្វីបន្ត តែឆ្ងល់ណាស់ថ្ងៃនេះប្លែកព្រោះអ្នកនាងយ៉ារីមកាន់ឯកសារសំខាន់មកអោយចៅហ្វាយផ្ទាល់ " សាន់និយាយទាំងមានសញ្ញាសួរលោតឡើងនៅលើមុខរបស់គេច្បាស់ៗ មិនដឹងជាត្រូវរឺខុសទេដែលយកគេមកធ្វើជាចំនិតតែទោះជាគេចូលចិត្តលេងសើចខ្លាំងយ៉ាងណារឿងការងាគេក៏មិនមែនអន់ដែរគ្មានឡើយពាក្យថាថ្លោះថ្លោយ
" គ្រប់យ៉ាប្រហែលជាអន្ទាក់ " ហានចូជ្រួញចិញ្ចើមឡើងដូចគ្នាទាំងហួសចិត្តព្រោះគិតមិនដល់ផ្លាត់អោយទាល់តែបាន
" គ្រប់ការងារក្នុងក្រុមហ៊ុនលោកវិយ៉ាសេដ នេះហេស៎ដែលអោយកូនស្រីទៅដឹងឭនោះតែថ្ងៃនេះបែរជាបញ្ជាអោយយកឯកសារមកអោយចៅហ្វាយទៅវិញមិនសមហេតុផលសោះ "
" វីវរហើយ !! "

ជួយខំមិនផងណាក្រែងមានត្រង់ណាមិនល្អអាចជួយប្រាប់ផង all beloved 🥺💜

To be continued.......



To be continued......

ពុតស្នេហ៌កម្លោះ Mafia S2 (Complete)Donde viven las historias. Descúbrelo ahora