" អូនចាញ់បងហើយហ្អឹកហ្អឹក ! ចាញ់ហើយបងចង់យកស្រីឬប្រពន្ធមកនៅប៉ុន្មានអ្នកក៏យកចុះហ្អឹក តែកុំលែងលះអីអូនអង្វរបងចុះហ្អឹកហ្អឹកអូនព្រមចាញ់ហើយ " ជុងនីខ្ទប់មុខជាប់ពូកបង្ហូរទឹកភ្នែកដូចទឹក បេះដូងចុកចាប់សែនឈឺទោះយ៉ាងណាបើគេចង់យកមកក៏មកនៅចុះតែសូមកុំដេញនាងចេញពីជីវិតគេអីនាងធ្វើមិនបាន
" បងគ្មានជម្រើសទេនី...! " រាងសង្ហាដាក់កាយអោបភរិយាពីក្រោយទាញនាងមកអោបជាប់ទ្រូង មុខសស្កុសក៏ទម្លាក់មកអុបមុខនៅកញ្ចឹង.កនាងតូចថើមជឹបៗលួងលោមនាងកុំអោយគិតច្រើន
" ហ្អឹកហ្អឹក .. បងហ្អឹកបងមិនស្រឡាញ់អូនក៏អូនព្រមអោយតែបងអោយអូននៅក្បែរៗបងក៏អូនអត់ចិត្តអូនមិនទាមទារក្ដីស្រឡាញ់ពីបងឡើយថេយ៍ "
" សូមកុំយំអី ! ថ្ងៃក្រោយអូននឹងដឹងប៉ុន្តែពេលនេះពួកយើងប្រហែលអាចនៅឆ្ងាយគ្នាមួយរយៈហើយ "
" កុំព្យាយាមរុញអូនទៅឆ្ងាយអី ហ្អឹក គ្មានថ្ងៃអូនចេញពីបងដាច់ខាតកុំគិតអោយសោះថេយ៍ " នាងតូចបែរកាយងាកមកងើយសម្លឹងមុខគេទាំងទឹកភ្នែករហាមគេចង់យ៉ាងម៉េចក៏យ៉ាងម៉េចទៅតែនាងសុំត្រឹមនៅក្បែរគេទេ
" បានហើយបងត្រូវទៅយកឆេនសុី ឈប់យំទៅណា " នាយអោនមកថើបថ្ងាសនាងបន្តិចមុននឹងងើបខ្លួនដើរចេញទៅទាំងមិនងាកក្រោយទោះរាងកាយតូចស្ដើងស្រែកយំឭប៉ុណ្ណាក៏ដោយក៏គេធ្វើមិនឭមិនឃើញ។
រសៀលជ្រេបន្តិចថេយ៉ុងក៏ត្រឡប់មកដល់វីឡាវិញដោយមានសមាជិកថ្មីតាមមកជាមួយផងដែរ ឆេនសុីឈរអោបដៃរាងសង្ហាសម្លឹងមើលទៅកាយតូចស្ដើងដែលកំពុងឈរនៅមុខផ្ទះបាយ
" លោកប្ដីបងមកវិញហើយ " ជុងនីរត់ស្រចេញមកជាមួយសាណាដោយក្ដីរំភើប នាងតូចចូលមកចាប់ដៃក្រាសមកអោបដោយមិនខ្វល់ពីវត្តមានរបស់មនុស្សម្នាក់ទៀតដែលមកជាមួយ
" ជុងនី! កុំខ្វះសុជីវធម៍ " ថេយ៉ុងងាកមកតម្លើងសម្លេងដាក់នាងតូចធ្វើអោយនាងភ្ញាក់បន្តិចទឹកមុខស្រស់បស់ក៏ទម្លាក់ស្មើភ្លាមៗមុននឹងនាងងាកទៅឃើញវត្តមានស្រីម្នាក់នោះមកជាមួយកៀកកើយដៃស្វាមីខ្លួន
" សួស្ដីអ្នកនាង! ស្វាគមន៍មកកាន់ផ្ទះពួកយើងសូមរស់នៅដោយក្ដីរើករាយ (បើមិនចេះគិត) " មុនដំបូងក៏ញញឹមស្វាគមន៍ណាស់តែថាចុងប្រយោគន៍ជុងនីក៏អោនទៅក្បែរត្រចៀកឆេនសុីខ្សឹបប្រាប់ដោយប្រយោលមុននឹងដកមុខមកវិញរៀបរឹកញញឹមធម្មតា ធ្វើអោយឆេនសុីក្ដៅស្លឹកត្រចៀកមកនតិចទេ
" នា..នាង ! អឹចាស់សូមប្អូនស្រីជួយណែនាំផង " ឆេនសុីតបវិញទាំងកំហឹងតែក៏ប្រឹងទប់ព្រោះមិនមែនមានតែនាងពីរនាក់ដែលឈរទីនេះឡើយ
" អូនឆេនសុីទៅសម្រាកទៅ បងអោយគេរៀបចំបន្ទប់រួចហើយ " ថេយ៉ុងសម្លឹងមុខជុងនីបន្តិចក៏ទម្លាក់មុខមកញញឹមដាក់ឆេនសុីមុននឹងលើកដៃនាងមកអង្អែកតិចៗ
" ចាស៎!! អរគុណហើយថេយ៍ " ពួកគេបម្រុងនឹងដើរឡើងទៅជាន់ខាងលើទៅហើយតែក៏ត្រូវបង្អាក់ដំណើរវិញដោយមានសម្លេងស្រួយស្រេសបន្លឺឡើងក្រោយខ្នង
" បងថេយ៍...! អ្ហ៎ សឹង្ហធ្វើបែបនេះមិនគិតថាវាហួសហេតុពេកទេឬយ៉ាងម៉េច " យារីមរត់ចេញមកពីកន្លែងណាក៏មិនដឹងស្រាប់តែមកច្រែតៗអោយនាយនៅពីមុខមនុស្សគ្រប់គ្នាទាំងមិនខ្លាចរអ៊ា បណ្ដាកូនចៅនិងជំនិតទាំងអស់រួមទាំងជុងនីក៏នាំគ្នាភ្ញាក់ផ្អើលជាមួយវត្តមាននាងដូចគ្នា
" ហ៉ិយ! យារីមខ្ញុំប្រាប់អោយនាងនៅផ្ទះតូចហេតុអីក៏មកទីនេះបាន? " សាន់ប្រញាប់រត់ចេញពីចៅហ្វាយទៅរកនាងតូចដែលចង់បង្ករឿងអោយខ្លួនឈឺសាច់ទទេ
" យ៉ាងម៉េច? ហេតុផលអ្វីយើងធ្វើមិនបាន " ថេយ៉ុងងាកមកឈរជ្រែងហោរប៉ៅលើកចិញ្ចើមសួរទាំងមិនពេញចិត្ត
" លោកមានប្រពន្ធហើយ នៅនាំអ្នកក្រៅនៅមានស្ពាយកូនក្នុងពោះមកទៀត លោកមិនគិតថាខុសចំពោះប្រពន្ធលោកខ្លះទេឬយ៉ាងម៉េច "
" នេះយើងមិនបាញ់អោយងាប់ជាសំណាងហើយដែលទុកអោយបម្រើ ពេលនេះចង់បះបោរមែនទេកូនជនក្បត់ "
" ជាអ្នកបម្រើវាយ៉ាងមិច? ហឹក យ៉ាងណាបើខ្ញុំស្លាប់ក៏ប្រសើរជាងរស់ ថ្ងៃណាមួយលោកនឹងស្ដាយក្រោយលោកចាំមើលទៅ "
" វី យ៉ារីម !! បានហើយ " សាន់ស្រែកអោយនាងតូចមួយវ៉ាស់ធ្វើអោយគ្រប់គ្នាភ្ញាក់ផ្អើលមិនស្ទើរ ហានចូបានត្រឹមឈរមើលទាំងមុខស្មើព្រោះគេដឹងពីទំនាក់ទំនងរបស់យ៉ារីមនិងអាល្អិតសាន់ច្បាស់គេជឿជាក់ថាវាមិនព្រមអោយចៅហ្វាយធ្វើអ្វីយ៉ារីមបានងាយៗឡើយ
" យកនាងទៅបាញ់បំបែកក្បាលចោលទៅ ! "
" អឹ..សឹង្ហគ... "សាន់បម្រុងនឹងចង់បកស្រាយតែក៏ទប់វិញពេលដែលមានអ្នករត់មកពាំង
" មិនបានទេ ! " ជុងនីដែលស្ងាត់ជាយូរក៏លេចមុខចេញមករត់ទៅពាំងមុខយ៉ារីម ការពាបដិសេធបញ្ជារបស់ថេយ៉ុងធ្វើអោយគ្រប់គ្នារឹតតែភ្ញាក់ផ្អើលមួយគម្រឹតទៀត ម្នាក់ៗក៏នាំគ្នាតក់ស្លត់ព្រោះគ្មានអ្នកណាហានជំទាសចៅហ្វាយឡើយព្រោះបើមាននោះផ្លូវតែមួយប៉ុណ្ណោះដែលពួកគេជួបគឺស្លាប់និងស្លាប់តែមួយមុខគត់
" នាងជាអ្នកបម្រើផ្ទាល់ខ្លួនរបស់ខ្ញុំលោកមិនអាចធ្វើបែបនេះដោយមិនសួរយោបល់ខ្ញុំបានទេ "
" នែ៎នាងនិយាយស្អីអ្នកណាអ្នកបម្រើនាង "
" នាងបិទមាត់ទៅ " ជុងនីងាកមកខ្សឹបប្រាប់យ៉ារីមទាំងខឹង
" អូនស្ដាប់តាមអ្នកស្រីសិនទៅ " សាន់ក៏ជួយប្រាប់ព្រោះបើមិនចឹងទេនាងប្រាកដជាគ្មានដង្ហើមដកទៀតឡើយ
" ហ្អឹម! ក៏បានតាមអូនចុះអូនធ្វើយ៉ាងម៉េចក៏តាមចិត្ត ជួយដាក់ទោសអោយធ្ងន់ៗផងទៅ" ថេយ៉ុងលើកដៃមកឈ្លីសៀតផ្កាតិចៗទាំងឈឺក្បាលថ្ងៃនេះមានរឿងអោយគេដោះស្រាយច្រើនណាស់
" បងចង់អោយនាងរួចខ្លួនស្រួលៗចឹងឬ? អូនមិនគិតសោះថាបងផ្លាស់ប្ដូរយ៉ាងនេះថេយ៍ ! ទាំងដែលនាងប្រមាថបងយ៉ាងនេះទៅហើយ " ឆេនសុីឈរក្បែរាងខ្ពស់ក៏ជួយបន្ទរឡើងទាំងភ្នែកដៀងសម្លឹងមើលពួកគេទាំងពេបជ្រាយ
" ហឹស! អរគុណអ្នកនាងឆេនសុីដែលបានជួយឈឺឆ្អើលរឿងក្នុងគ្រួសារខ្ញុំ តែខ្ញុំថាអ្នកនាងគួរតែនាំស្វាមីខ្ញុំឡើងទៅខាងលើសិនទៅព្រោះខ្លាចថាគេឈរមិនបានយូរ " ជុងនីញញឹមស្ងួតសម្លឹងមុខថេយ៉ុងទាំងឈឺចាប់
" ពិតមែនហើយថេយ៍ អូនដូចជាឈឺរូយណាស់ពួកយើងឡើងទៅ "
បន្ទាប់ពីអ្នកទាំងពីឡើងទៅបាត់ក៏ធ្វើអោយបរិយាកាសនៅខាងក្រោមមានសភាពភ្លឺស្រឡះបានបន្តិច ប៉ុន្តែបែរជាមានរឿងអោយឈឺក្បាលមិនចេះចប់
" នែ៎! នាងប្រញាប់ទៅណា ? អ្នកណាប្រាប់ថាខ្ញុំព្រមធ្វើអ្នកបម្រើនាងនោះ " យ៉ារីមស្រែកហៅជុងនីខ្លាំងៗទាំងកំហឹងដៃតូចក្ដាប់ណែនសម្លក់ម្ចាស់ស្រីទាំងមិនក្រែង
" នែ៎នាង! នាងនិយាយជាមួយអ្នកស្រីអោយស្រួលស្ដាប់បន្តិចទៅនាង...! " សាណាដែលឈរក្បែរជុងនីនោះក៏ស្រែកថាអោយវិញទាំងមិនញញើតព្រោះយ៉ាងណានាងមិនមែនកូនមន្ត្រីដូចមុនឡើយ ចុងប្រយោគក៏ឈប់ព្រោះមានសញ្ញាពីម្ចាស់ខ្លួនថាកុំអោយខ្វល់
" បើខ្ញុំធ្វើអោយប៉ះពាល់ដល់នាង ខ្ញុំសូមទោសផងទៅចុះ ហើយពេលនេះនិយាយស្ដីមុខគេក៏គួរតែប្រយ័ត្នដែរ " ជុងនីងាកមកនិយាយដោយមុខត្រជាក់ស្រេប នាងមិនប្រកាន់យ៉ាងណានាងក៏ដឹងថាយ៉ារីមគ្រាន់តែមាត់រឹងព្រោះគ្រួសារចិញ្ចឹមនាងតម្រើសតាមរបៀបគ្រួសារអ្នកមាន
" នេះនាង..! "
" បានហើយយ៉ារីម "
" បង! ហឹស ... ក៏បានខ្ញុំព្រមទៅចុះយ៉ាងណាខ្ញុំក៏មិនចូលចិត្តស្រីកញ្ជ្រោងនោះដូចគ្នា " យ៉ារីមក្ដាប់មាត់ទទួលខ្លួនតាមឋានះតែក៏នៅតែមិនអាចកែចរឹកអ្នកនាងរបស់នាងបានងាយៗទើបសាន់បានត្រឹមតែអោនក្បាលគោរពទាំងក្រពុលមុខ
" បែកនាងប៉ុន្មានអាទិត្យសោះក៏ប្រែច្រើន "
" មិនទាក់ទងជាមួយនាងទេ "
" អេ៎! នៅតែមិនកែ " សាណាងាកមកសម្លក់យ៉ារីមទាំងមិនសុខចិត្ត
" បានហើយ និយាយចឹងអ្នកទាំងពីរ...អឹ..! " ជុងនីងាកទៅមើលមុខសាន់ឆ្លាស់គ្នាជាមួយយ៉ារីមទាំងញញឹមញោះ អ្នកកម្លោះ សាន់ក៏បានតែងាកមុខចេញទាំងមុខក្រហមព្រឿងអ៊ៀនខ្មាស់
" បាទអ្នកស្រីគឺដូចដែលអ្នកស្រីគិត " នាយញញឹមអឹមអ៊ៀនមិនព្រមឈប់ទើបយ៉ារីមងាកមកសើចតាមចរឹករបស់គេ
" នេះនាងអស់ពីតាមចៅហ្វាយមិនបានក៏ចាប់កូនចៅមែនទេនៀក " ជុងនីចំអកលេងសើចធ្វើអោយយ៉ារីមកាន់តែពិបាកប្រឈមមុខ
" អ្នកណាអោយគេស្អប់ខ្ញុំធ្វើអី ព្រោះមិនចង់អោយគេធ្វើបាបទើបលួងអោយគេស្រឡាញ់វិញទៅមែនទេបងសាន់ "
" បាទ ! "សាន់លើកដៃទៅអោបស្មាយ៉ារីមញញឹមទទួលយកការពិតមិនប្រកែកឡើយ
" ជ្រេញណាស់! " សាណាពេបមាត់ធ្វើជាជ្រេញតែក៏អបអរព្រោះក្នុងផ្ទះមានសមាជិកថ្មីលើកលែងតែស្រីម្នាក់នោះ
" បានហើយទៅធ្វើការចុះ គេម្នាក់នោះអាចខឹងបើនៅយូរ "
" បាទ ! អ្នកស្រីសូមជួយមើលថែបង្រៀននាងផង " សាន់ពោលហើយក៏ដើរចេញទៅ ពាក្យថាគេម្នាក់នោះនាយអាចទាយដឹងដោយមិនបាច់ប្រាប់ថាជានរណាព្រោះគ្មានអ្នកណាហានហៅចៅហ្វាយខ្លួនបែបនេះក្រៅពីអ្នកស្រីឡើយ។
" ចំណែកនាង ! " ជុងនីលើកដៃចង្អុលទៅយ៉ារីមដែលឈរញញឹមសម្លឹងមើលទៅសាន់ដើរចេញទៅនេះហើយឥទ្ធិពលស្នេហាទីណាក៏ញញឹមចេញបាន
" នែ៎! ស្នេហាបាំងមុខឬយ៉ាងម៉េច ? "
" ហើយវាយ៉ាងម៉េច? " យ៉ារីមក៏មិនបានក្លបខ្លាចតាមចរឹក នៅហានពើងទ្រូងតបទៅជុងនីវិញទៀតផងសាណាដែលឈរជិតនោះក៏បានត្រឹមក្រវីក្បាលចរឹកអ្នកនាងរបស់យ៉ារីមកែមិនឡើងទេ
" នាងមកនៅជាមួយខ្ញុំមក "
" ហេតុផលអីខ្ញុំត្រូវទៅនៅជាមួយនាង " យ៉ារីមនៅតែមាត់រឹងមិនព្រមទទួលសំណើរទាំងដែលចិត្តក៏សប្បាយអរព្រោះមានគ្នាដែលមិនបោះបង់នាងទាំងដែលដំបូងពេលដែលពួកនាងជួបគ្នាសឹងតែលើកកាំភ្លើងបាញ់បំបែកក្បាលគ្នាទៅហើយនោះ
" នាងមិនទាន់រៀបការជាមួយសាន់ទេនាងចង់រស់នៅជាមួយបងប្អូនគេពីរអ្នកនៅផ្ទះតូចក្រោយនោះហេស៎ ? " ជុងនីលើកចិញ្ចើមសួរ
" ហៃយ៉ា! បើពិបាកនិយាយណាស់ក៏ទៅសួនច្បារទៅមោះ " ដោយឃើញនាងនៅរុញរាទើបជុងនីអ៊ូសដៃយ៉ារីមទៅអង្គុយលឹងនៅក្រោមដើមឈឺធំត្រជាក់ល្ហឹមក្បែរសួនច្បារ
" យ៉ាងម៉េចនាងយល់ព្រមដែរទេ? ខ្ញុំមិនមែនយកនាងមកធ្វើជាអ្នកបម្រើ ប៉ុន្តែខ្ញុំយកមកនៅទុកជាគ្នា" រាល់ពាក្យសម្ដីដែលជុងនីនិយាសុទ្ធតែជាពាក្យពិត យ៉ារីមសម្លឹងមុខនាងទាំងមុខស្មើរមិននិយាយតបអ្វីក្រៅពីអង្គុយស្ងៀមធ្មឹងមិនកម្រើក
" បានហើយបើនាងមិនទាន់ត្រៀមចិត្តក៏គិតសិនចុះខ្ញុំមិនដឹងថាហេតុអីបានជានាងមករស់នៅទីនេះនាមជា...ហ៉ិយបំភ្លេចចោលទៅ " រកនិយាយបញ្ជប់ប្រយោគតែគិតថាមិនគម្បីទើបនាងប្រញាប់ងាកទៅម្ខាងមិនសួរនាំអ្វីទៀតព្រោះខ្លាចប៉ះពាល់អារម្ភម្នាក់ទៀត
" មុនដំបូងខ្ញុំមិនដឹង តែបន្ទាប់ពីមានរឿងមុននេះទើបខ្ញុំដឹងថាវាជាមូលហេតុដែលខ្ញុំមកទីនេះក្នុងនាមជាអ្វី " យ៉ារីមសម្លឹងមើលទៅផ្ការក្នុងសួនដែលរើកសុះសាយមិនដូចជាជីវិតនាងពេលនេះគឺគ្រៀមស្រពោនទៅហើយ ឪពុកនិងគ្រួសារមិនដឹងជាបែកខ្ញែកទៅណាអស់ទេ នាងមិនដឹងឡើយថាវត្តមានគ្រួសារនាងត្រូវផ្ដាច់សង្ខាដោយអតីតគូរដណ្ដឹងរបស់នាងឡើយ
" មិនអីទេ យ៉ាងណានាងមិនគួរអស់សង្ឃឹមឡើយមនុស្សគ្រប់គ្នាក៏មិនមែនសុទ្ធតែសុខសប្បាយគ្រប់គ្នាឡើយ មានខ្លះក៏ព្រាត់ប្រាស់គ្រួសារដើរអានាថាមិនដឹងទិសដៅ ខ្លះដេកតាមចិញ្ចើមថ្នល់អត់ឃ្លានក្ដៅរងាយ៉ាងណាក៏ពួកគេស៊ូទ្រាំចង់រស់"ជុងនីញញឹមបន្តិចមុននឹងនិយាយបន្ត
"ដូចច្នេះនាងគួរតែសំណាងហើយព្រោះនាងមិនដូចពួកគេឡើយនាងមានសាន់នាងមានមនុស្សគ្រប់គ្នានៅរាប់រកមានជម្រកនិងអាហារគ្រប់គ្រាន់ដូច្នេះជីវិតនាងក៏មិនអនោចអាធមទេយ៉ាងណានាងត្រូវតែរៀនទទួលយកវាម្ដងបន្តិចៗទោះវាពិបាកបន្តិចមែនតែបើយើងអាចទទួលយកអ្វីដែលយើងមាននៅពេលនេះជីវិតក៏នឹងមានក្ដីសុខដូចគ្នា "
" នាងនិយាយដូចជាមានបទពិសោធន៍ណាស់ចឹង ! ត្រូវហើយខ្ញុំបិសភ្លេចទៅថានាងក៏ជាអ្នកស្រុកចំម្ការបែបនេះនាងអាចយល់ច្រើនពីភាពលំបាក " ជុងនីមិនមាត់តែក៏ញញឹមទទួលយកដោយក្ដីរើករាយពេលនេះនាងក៏មិនអម្សុកព្រោះនាងមានមិត្តថ្មីមកម្នាក់ទៀត
" និយាយចឹងនាងគិតចង់រៀបការពេលណា ? "
" ប្រហែលមិនអាចមានរឿងនោះកើតឡើងទេ " យ៉ារីមពោលឡើងទាំងមុខស្រពោន
" អេ៎! ហេតុអី? នាងមិនស្រឡាញ់សាន់ទេឬយ៉ាងម៉េច? " ជុងនីចងចិញ្ចើមឆ្ងល់ងាកមកសម្លឹងមុខយ៉ារីមភ្លឹសៗ
" មិនមែនមិនស្រឡាញ់ ! ខ្ញុំក៏ស្រឡាញ់គេខ្លាំងលង់ជ្រៅទៅហើយតែក៏មិនអាចរៀបការជាមួយគេបានដែរព្រោះតែខ្ញុំមកទីនេះនាមជាទាសករវាមិនអាចទៅរួចទេដែលត្រូវរៀបការជាមួយជំនិតសឹង្ហអាក្រក់នោះ "
" ចឹងនាងមកនៅជាមួយខ្ញុំមក ខ្ញុំធានាថានឹងអោយពួកនាងរៀបការបានតាមប្រពៃណី " យ៉ារីមភ្ញាក់ផ្អើលជាខ្លាំងពេលដែលនាងហានអះអាងថានឹងជួយពួកនាងបែបនេះ ។
ឆ្លៀតបានតែប៉ុហ្នឹងទេ🥺
To be continued......
ВЫ ЧИТАЕТЕ
ពុតស្នេហ៌កម្លោះ Mafia S2 (Complete)
Любовные романыបន្ទាប់ពីSeason ( ស្នេហាព្រៃផ្សៃ) រឿងកើតឡើងគឺនៅពាក់កណ្ដាលរឿង ស្នេហាព្រៃផ្សៃ គីមថេយ៉ុង អ្នកណាដែលមិនស្គាល់ថាគេជា mafia ដៃឆៅឃើញត្រង់ណាសម្លាប់ត្រង់នោះតែបែរជាចាញ់ក្រោមដៃកូនស្រីលោកមេភូមិមហាកាចឆ្នាស់ទៅវិញ ។
