К сожалению, это изображение не соответствует нашим правилам. Чтобы продолжить публикацию, пожалуйста, удалите изображение или загрузите другое.
ទុកឱកាសអោយហើយតែមិនចេះកែ
" ហេ៎!! អ្នកទាំងពីដូចជានិយាយបំបិតខ្ញុំចឹង មិនសប្បាយទេ .." ប្រមុខជីមីនលេចមុខមកធ្វើអោយទាំងពីអ្នកបងប្អូនត្រូវជ្រួញចិញ្ចើមឆ្ងល់
" កុំធ្វើមុខបែបនេះអី...នេះដើម្បីសម្លាញ់ខ្ញុំខំប្រឹងលះបង់ខ្លួនណាស់ " ជីមីនបោះឯកសារមួយឈុតទៅលើតុចំកណ្ដាលបន្ទប់មុខបងប្អូនពីរអ្នកនោះ កម្របឯកសារនិងការរចនារបស់វាធ្វើអោយថេយ៉ុងភ្ញាក់ផ្អើលជាខ្លាំងប្រោះវាគម្រោងនាវាដែលឆេនសុីលួចយកទៅកាលពីជិតមួយឆ្នាំមុន កម្រោងនេះសំខាន់ណាស់ព្រោះវាជាចំណងដៃរបស់ប្រទេសកូរ៉េនិងបារំាងបើអោយធ្លោះធ្លោយប្រាកដណាស់ថានឹងមានសង្គ្រាមលោកកើតឡើងមិនខាន ប្រជារាស្ត្រទាំងអស់គឺពឹងវាសនាលើកម្រោងនេះហើយ ។
" ឯងទៅធ្វើយ៉ាងម៉េចបានជាបានបែបនេះយើងខំលន់តួបង់ខ្លួនធ្វើល្អយកចិត្តថែមទាំងចោលប្រពន្ធកូនទៅរកនាងទៀតតែវាមិនបានផលសោះ " ថេយ៉ុងសម្លឹងមើលឯកសាកម្រោងនោះទាំងមុខមាំដៃក្ដាប់ផ្គួបចូលគ្នាសឹងតែបាកឆ្អឹង គេប្រឹងសម្ដែងយកចិត្តឆេនសុីមកជាយូរស៊ូទ្រាំឃ្លាតឆ្ងាយពីប្រពន្ធសំណព្វចិត្តទុកអោយនាងរងទុក្ខតែម្នាក់ឯង កាន់តែគិតកាន់តែឈឺចាប់បើដឹងថាជីមីនអាចយកកម្រោងនេះបានដោយស្រួលម្លេះហើយពេលនេះគេប្រាកដជាដេកលក់ស្រួលអោបក្រសោបប្រពន្ធសាងគ្រួសារដោយគ្មានអ្វីជ្រៀតជ្រែកបាត់ទៅហើយ ។
" ឯងដឹងរឿងកូនហើយ? " ស៊ុកជីនញញឹមស៊កសៀតអោយស្វាមីចោលម្សៀតកាលពីនៅមន្ទីពេទ្យគេស្មានតែនាយមិនដឹងទើបរៀបកម្រោងជាមួយដុកទ័រលាក់រឿងជុងនីមានផ្ទៃពោះកុំអោយគេដឹងព្រោះពេលក្រោយគេដឹងទៅគេនឹងបានឈឺចាប់ខ្លះមិនស្មានថាគេដឹងមុនទៅហើយ ។
" ខ្ញុំមិនមែនល្ងង់មិនដឹងថាប្រពន្ធមានផ្ទៃពោះ "
" ចុះឯងមិនខ្វល់ជាមួយប្រពន្ធតែបែរជាខ្វល់ពីឆេនសុីសំណព្វចិត្តឯងទៅវិញ " ពាក្យសម្ដីបងប្រុសចាក់ទម្លុះបេះដូងអោយធ្លុះធ្លាយ
" បងក៏ដឹងថាខ្ញុំធ្វើទាំងបង្ខំ...មិនមែនមិនដឹងថានាងកុហុកតែបើមិនធ្វើខ្ញុំអាចសើបអ្វីពីនាងបានខ្លះទេ? " គេត្រូវគិតរឿងសើបរកកម្រោងពីនាងទើបប្រឹងរុលខ្លួនចូលទៅរកយកចិត្តអោយនាងព្រមនិយាយការពិតចេញមកអ្នកណាទៅដឹងថានាងឆេនសុីនោះលេងល្បិចចង់ល្បួងយកគេដោយគំនិតអាក្រក់ចង់ឆក់យកមនុស្សជំវិញខ្លួនគេអោយស្លាប់នោះ ។
" បានហើយអ្នកទាំងពីរឈប់គិតពីរឿងនេះទៅកម្រោងបានមវិញឯងក៏មិនបាច់សម្ដែងដែរគួរតែយកពេលទៅមើលថែប្រពន្ធម្ដងទៅ " ជីមីនសើចបន្តិចព្រោះគេក៏បង់ខ្លួនចូលទៅអោយឆេនសុីសុីគ្រឿងក្នុងគេស្ទើពេញមួយយប់ដើម្បីរកគម្រោងនាវានេះបាន
"និយាយពីចចកខ្មៅឯណេះវិញមិនដឹងវាចង់លេងល្បិចយ៉ាងម៉េចទៀតទេ " ជីមីនចងចិញ្ចើមចូលគ្នាធ្វើអោយអ្នកក្បែរនោះកាន់តែតាមតឹងថែម។
ВЫ ЧИТАЕТЕ
ពុតស្នេហ៌កម្លោះ Mafia S2 (Complete)
Любовные романыបន្ទាប់ពីSeason ( ស្នេហាព្រៃផ្សៃ) រឿងកើតឡើងគឺនៅពាក់កណ្ដាលរឿង ស្នេហាព្រៃផ្សៃ គីមថេយ៉ុង អ្នកណាដែលមិនស្គាល់ថាគេជា mafia ដៃឆៅឃើញត្រង់ណាសម្លាប់ត្រង់នោះតែបែរជាចាញ់ក្រោមដៃកូនស្រីលោកមេភូមិមហាកាចឆ្នាស់ទៅវិញ ។
