Part (10)

930 41 1
                                    




" ពុក...." Jungnie អ៊ូសបន្លាយសម្លេងយ៉ាងវែងទាំងមិនសុខចិត្ត ចំណែកឯអ្នកកម្លោះបានត្រឹមតែអង្គុយសម្លឹងមុខនាងទាំងក្នើសចិត្តទើបបង្ហើរសម្លេងស្រទន់ទៅបាំងនាងពីឪពុក

" មិនអីទេលោកពុកក្មេក ខ្ញុំមិនអីពិតមែនអាចទៅចំការជាមួយពុកបាន ប៉ុន្តែអោយប្រពន្ធខ្ញុំទៅសម្រាកទៅមើលទៅប្រហែលជាអស់កម្លាំងខ្លាំងហើយ " នាយស្ញេញចេញជាស្នាមញញឹមរើករាយដូចផ្កាអ្នកណាឃើញហើយបើមិនលង់គឺឆ្កួតសុទ្ធ

!!!!!!

ពាល់សម្ដីរវាងអ្នកសរសេរនិងតួឯក^^

^ បងចង់ថាអោយខ្ញុំមែនដែរទេ?? ^

^ អ្នកណាថានោះនេះឯងមានខ្លួនមែនដែរទេ? យ៉ាងណាកូនប្រុសរបស់យើងវាស្អាតមានមន្តស្នេហ៍អ្នកណាក៏ស្រឡាញ់ណាស់តែឯងនេះហើយធ្វើចរឹកស្រីស្អាតមិនព្រមស្រឡាញ់គេ អាJungnie អើយប្រយ័ត្នបានគេណាកូនស្រី^

^ នែ៎!! នរណាថាមិនស្រឡាញ់នោះ ^

^ ចេញហើយ ^

^ ខ្ញុំគ្រាន់តែចង់យកឈ្នះអ្នកសរសេរប៉ុណ្ណោះតាមពិតខ្ញុំមិនបានទៅស្រឡាញ់គេស្អីទេ កុំយល់ច្រឡំអីទស្សនិកជនកំពុងអានទាំងអស់គ្នា ^

___

" បានហើយពួកឯងត្រៀមខ្លួនចេញប្រយុទ្ធ "

" បាទទាន " គ្រាន់តែលោកដននិយាយចប់ភ្លាម កូនជំនិតក៏នាំគ្នាម្នីម្នាញាប់ដៃជើងកាន់របស់របសដូចជាចបកាប់និងកន្ត្រកជាដើមតម្រង់ជួរគ្នាធ្វើដូចជាមានមនុស្សច្រើនតាមពិតតែ2អ្នកប៉ុណ្ណោះ ពួកគេម្នាក់ៗប្រុងប្រៀបលើកដៃជើងនិងឧបករណ៍ដូចជារៀបនឹងចូលធ្វើសង្រ្គាម

" កូនស្រីឯងឡើងទៅដេកទៅ កូនប្រសាជាទីស្រឡាញ់មកតាមពុកហាស...ហាស៎...ហា៎..." លោកដនធ្វើជាសើចសម្លេងឮៗនិងមួយៗតាមទម្លាប់ព្រោះសប្បាយចិត្តដែលកូនប្រសាចេះគិតគូរពីកូនស្រីខ្លួនឡ៊ូយមែនទែនបង!!

ជិះឡានមកល្មមឈឺគូទព្រោះរលាក់សឹងតែធ្លាក់ថ្លើមនៅមានដីហ៊ុយទៀតផង បន្ទាប់ពីប្រុសសង្ហាខំអត់ធ្មត់ប៉ុន្មាននាទីមកទីបំផុតក៏មកដល់ទីតាំងចំការ

ពុតស្នេហ៌កម្លោះ Mafia S2 (Complete)Nơi câu chuyện tồn tại. Hãy khám phá bây giờ