Part (49)

950 50 16
                                        

នៅក្នុងបន្ទប់ដេកធំទូលាយមានខ្យល់ត្រជាក់បក់ចេញចូលបានតាមរយៈបង្អួចធំមានវាំងននពណ៌ប្រផេះបកតាមខ្យល់រវេចៗ ជុងនីដេកលើគ្រែទូលាយស្ដូកស្ដឹងដោយមានសាណាជាអ្នកត្រួតពិនិត្យអាការៈអ្នកស្រីខ្លួនមិនអោយថ្លោះធ្លោយចំណុចណាមួយឡើយ សាណាបញ្ជប់ការរុំរបួលលើទ្រូងត្រង់ឆ្អឹងដងកាំប...

К сожалению, это изображение не соответствует нашим правилам. Чтобы продолжить публикацию, пожалуйста, удалите изображение или загрузите другое.

នៅក្នុងបន្ទប់ដេកធំទូលាយមានខ្យល់ត្រជាក់បក់ចេញចូលបានតាមរយៈបង្អួចធំមានវាំងននពណ៌ប្រផេះបកតាមខ្យល់រវេចៗ ជុងនីដេកលើគ្រែទូលាយស្ដូកស្ដឹងដោយមានសាណាជាអ្នកត្រួតពិនិត្យអាការៈអ្នកស្រីខ្លួនមិនអោយថ្លោះធ្លោយចំណុចណាមួយឡើយ សាណាបញ្ជប់ការរុំរបួលលើទ្រូងត្រង់ឆ្អឹងដងកាំបិទរបស់ជុងនីហើយក៏ដកដង្ហើមធំធូរទ្រូងបន្តិច។
" យ៉ាងម៉េចហើយសាណា? " សម្លេងមាំសួរនាំទៅគ្រូពេទ្យដែលទើបតែឡើងស្នងតំណែងបន្ទាប់ពីពេទ្យប្រចាំត្រកូល(ឪពុកសាណា) ថេយ៉ុងចងចិញ្ជើមបារម្ភព្រោះនាងដកដង្ហើមធំមុននេះធ្វើអោយចិត្តគេមិនស្ងប់
" អ្នកស្រីនៅខ្សោយខ្លាំងណាស់នៅមកជួបរឿងរន្ធត់បែបនេះទៀតប្រាកដជាពិបាកទទួលយកហើយទើបស្លត់ដល់ថ្នាក់សន្លប់យូរយ៉ាងនេះ " តាំងតែពីថ្ងៃរហូតដល់ល្ងាចនេះនាងតូចនៅតែដេកស្ដឹងលើគ្រែគ្មានប្រតិកម្មអ្វីទាំងអស់មនុស្សគ្រប់គ្នាចាប់ផ្ដើមបារម្ភជាពិសេសថេយ៉ុងឃើញភរិយាបែបនេះគេនៅមិនសុខឡើយក្នុងទ្រូងឆាបឆេះមិនរលុតកំហឹងសោះលុះត្រាតែភរិយាបានជាសះស្បោយទើបអាចពន្លត់ភ្លើងដែលកំពុងតែពុះកញ្ជ្រោលបាន
" ពេលនេះមានតែអោយអ្នកស្រីសម្រាកអោយបានច្រើនសិន ខ្ញុំខ្លាចថា ..." និយាយមកត្រឹមនេះក៏រៀងស្ទាក់ស្ទើញ័រខ្លួនអោនក្បាលចុះមួយរំពេច
" ខ្លាចថាយ៉ាងម៉េចសាណា !" ថេយ៉ុងសង្គ្រឺតធ្មេញងាកមកសម្លឹងអ្នកដែលកំពុងញ័រខ្លួនមិនហាននិយាយទាំងអន្ទះសារបើប្រពន្ធកើតអ្វីទៅនោះគេប្រាកដជាស្ទះស្លាប់មិនខាន
" បើអ្នកស្រីនៅតែមិនអាចប្រសើរឡើងវិញទេខ្លាច..ខ្លាចថាអាចប៉ះពាល់ដល់កូនក្នុងផ្ទៃមិនអាចរក្សារបាន " សាណានិយាយទាំងសម្លេងញ័រអោនក្បាលចុះមិនហានងើយប្រសប់ជាមួយអ្នកនៅចំពោះមុខ ថេយ៉ុងឯណេះគ្រាន់តែឭគេសឹងតែទន់ជង្គង់ដួលរំជួលចិត្តចង់ធ្លាក់ថ្លើម។
" អ្នកស្រីពេលនេះប៉ះពាល់ដល់អារម្ភណ៍ខ្លាំងណាស់ ធ្វើអោយប៉ះពាល់ការរើកលូតលាស់របស់ទារកភ្លោះក្នុងផ្ទៃ សឹង្ហសូមដាក់ទោសមកចុះខ្ញុំ..អ្ហឹកខ្ញុំអត់បានការ " សាណាប្រញាប់លុតជង្គង់ចុះថែមទាំងបន្ទោសខ្លួនឯងឥតប្រយោជន៍នាងនៅក្មេងទើបតែទទួលដំណែងថ្មីពេលនេះក៏អស់សង្ឃឹមនឹងព្យាបាលអ្នកស្រីទៅហើយ នាងដឹងថាថេយ៉ុងពេលនេះកំពុងខឹងខ្លាំងគេអាចលើកដៃសម្លាប់នាងពេលណាក៏បាន
" សឹង្ហមិនមែនថានាងព្យាបាលមិនបានឯណា ពេលនេះទុកពេលអោយនាងរកផ្លូវព្យាបាលអោយអ្នកស្រីសិនទៅទាន " ហ៊ានចូចូលខ្លួនមកជួយនិយាយព្រោះថាយ៉ាងណានាងក៏ឆ្លាតបែបនេះទុកចិត្តបាន ណាមួយអ្នកស្រីនៅមានផ្លូវព្យាបាលផ្សេងទៀតព្រោះពេលនេះគាត់ក៏មិនទាន់ធ្ងន់ធ្ងរដូចអ្វីដែលសាណារៀបរាប់ប្រាប់
" ហ៉ីយ !! បានហើយយើងមិនបាននិយាយថាយកទោសពៃនាងឡើយ នាំគ្នាចេញអោយអស់ទៅ " ថេយ៉ុងដកដង្ហើមធំលើកដៃមកញីសៀតផ្កាបញ្ជាកូនចៅទាំងប៉ុន្មានចេញពីបន្ទប់ធំទៅអស់ គេហត់នឿយខ្លាំងណាស់រឿងចាស់មិនទាន់ចប់រឿងថ្មីក៏ចូលមកអោយគេឈឺក្បាលថែមមួយកម្រិតទៀត ។
ថេយ៉ុងងាកមកចាប់អារម្ភណ៍ស្រីតូចដែលដេកលើគ្រែស្ងៀមស្ងាត់ឯណេះវិញ គេដឹងថានាងរឹងមាំណាស់តែក៏មិនរឹងមាំគ្រប់រឿងទាំងអស់ដែរជាពិសេសក្នុងកំឡុងពេលនាងមានផ្ទៃពោះនេះគេសង្កេតឃើញថានាងបែរជាមានចរិករម្យទមច្រើនមិនដូចកាលដែលគេជួបនាងលើកដំបូងឡើយ ។
ដៃមាំលូកទៅក្រសោបលើកដៃស្ដើងមកផ្អឹបជាប់ថ្ពាល់ដែលកំពុងតែសើមជោកជាំដោយទឹកភ្នែក នាយសម្លឹងមើលសភាពរាងកាយរបស់នាងធ្វើអោយបេះដូងខ្ទេចខ្ទីញាំញីដោយការស្ដាយក្រោយ រាងកាយធ្លាប់តែស្រឡៅស្រឡោនស្រស់ស្អាតពេលនេះបែរជាធ្លាក់ក្នុងសភាពពិបាកមើល មានបង់រុំរបួសជាច្រើនរុំព័ទ្ធជុំវិញដើមទ្រូងឆ្អឹងដងកាំបិទដៃស្រឡោនស្រស់ស្អាតក៏ត្រូវបិទដោយបង់ពណ៌សដូចគ្នារួមទាំងនាងកំពុងតែពពោះធំប៉ុនចង្អេរទៀតកាន់តែធ្វើអោយនាយទប់ទឹកភ្នែកមិនជាប់ មនុស្សស្រីដែលគេស្រឡាញ់ស្មើរជីវិតទុកនាងដូចជាកែវនេត្រា គេមិនគួរណានាំនាងមករងទុករងកម្មទឹកភ្នែកធ្លាក់ដល់សភាពដេកស្ដូកស្ដឹងបែបនេះឡើយ ។
" ឆាប់ជាណាអូន...បងរងចាំអ្ហឹក បងចង់ឃើញអូនញញឹមមករកបងស្រែកហៅឈ្មោះបងម្ដងទៀត " នាយក្រសោបដៃភរិយាដែលដេកស្ដឹងនោះអោបជ្រប់មុខយំខ្សឹកខ្សួលនៅលើពូកថើបម្រាមដៃភរិយាមិនឈប់ ។
" បងសុំទោស ...សុំទោសដែលការពារអូនមិនបាន មនុស្សល្អរបស់បង អូនភ្ញាក់មកវិញចង់អោយបងធ្វើអ្វីក៏បានដែរបងព្រមទាំងអស់ប្រពន្ធសម្លាញ់ហិក " ថេយ៉ុងក្រាបចុះលើពូកយំសូមការអភ័យទោសពីភរិយាដែលមិនបានឭសូម្បីតែសម្លេងដែលគេដង្ហើយហៅ ទឹកភ្នែកជាច្រើនតំណក់ស្រក់ចុះឥតអាសូរទ្រូងម្ចាស់កាយមាំ ទឹកភ្នែកដែលគេបង្ហូរវាជាទឹកភ្នែកសម្រាប់តែមនុស្សស្រីដែលគេស្រឡាញ់ម្នាក់នេះតែប៉ុណ្ណោះ ។

ពុតស្នេហ៌កម្លោះ Mafia S2 (Complete)Место, где живут истории. Откройте их для себя