បច្ចុប្បន្ន៚
" កុំចូលមកជិតខ្ញុំម្ចាស់អោយសោះព្រះពរ ! " ដោយឃើញទ្រង់ចង់ព្យាយាមដើរចូលមករកទើបនាងលើកកូនកាំបិទប្រចាំកាយឡើងមកភ្ជុងទ្រង់ទាំងមិនញញើតដៃសោះឡើយ អ្នកអង្គម្ចាស់មីនយ៉ូសើចចុងមាត់អស់សំណើចជាមួយកាយវិការរបស់នាងជាខ្លាំងមិនគួរណាប្រែផ្លាស់ប្ដូរច្រើនយ៉ាងនេះសោះ ។
" ទ្រង់កំពុងធ្វើអ្វីទ្រង់មានដឹងដែរទេអ្នកអង្គម្ចាស់ "
" យើងប្រាប់ហើយថាយើងធ្វើវាឡើងដើម្បីអូន..." អ្នកអង្គម្ចាស់សម្លឹងមុខនាងទាំងតឹងសរសៃក.ដាក់គ្នា អង្គម្ចាស់ប្រឹងស្រែកទាំងកំហឹងពុះឡើងកញ្ជ្រោលរាប់រយអង្សារ ចំណែកឯជុងនីវិញបានត្រឹមតែឈរសម្លឹងមើលទ្រង់ទាំងអស់សង្ឃឹមអ្វីដែលនាងចង់បានមិនមែនអោយទ្រង់មកធ្វើរឿងឆ្កួតឡប់អស់ទាំងនេះទេ ។
" គ្រប់យ៉ាងទ្រង់ជាអ្នកបង្កពេលនេះទ្រង់គួរតែប្រគល់ព្រះកាយអោយទៅសមត្ថកិច្ចទៅព្រះពរ " ពាក្យពេជនាងតូចពោលឡើងបូកផ្សំទាំងមុខស្មើគ្មានអារម្ភណ៍អ្វីទាំងអស់របស់នាងកាន់តែធ្វើអោយអ្នកអង្គម្ចាស់កាន់តែឈឺចុកច្អុលខ្ញាល់ឡើងកាន់តែខ្លាំង ។
" យើងសុខចិត្តស្លាប់ក៏មិនព្រមអោយអាចង្រៃយ៍ណាមកប៉ះពាល់កាយយើងបានឡើយ ពួកវាស្មោកគ្រោកពួកវាគួរអោយស្អប់ យើងខំប្រឹងទម្រាំតែបានមកឈរនៅចំណុចនេះវាមិនមែនជារឿងងាយស្រួលឡើយ "
" ទ្រង់ឆ្កួតជាមួយនឹងអំណាចហើយ " ដោយអស់ចិត្តអត់ធ្មត់ទប់លែងជាប់តទៅទៀតហើយជុងនីស្រែកកំហកដាក់អ្នកអង្គម្ចាស់មីនយ៉ូទាំងកំហឹងមុខឡើងក្រហមអស់ អ្នកអង្គម្ចាសមីនយ៉ូក៏ងើយក្បាលសើចឡើងឮព្រមទាំងដើរចូលមកកាន់តែជិតនាងតូចបន្តិចម្ដងៗ ។
" យើងឆ្កួតអំណាចចឹងហេស៎? ពិតមែនហើយយើងឆ្កួតជាមួយអំណាច ឆ្កួតព្រោះមិនមាននាងនៅក្បែរវាធ្វើអោយយើងកាន់តែឆ្កួតទៅទៀត " អ្នកអង្គម្ចាស់ស្រែកកំហកខ្លាំងៗអោយជុងនីវិញទាំងឈឺពើតផ្សារគ្រប់យ៉ាងទ្រង់ធ្វើក៏ព្រោះតែនាងមិនចឹងគ្រាន់តែចង់អោយមនុស្សស្រីដែលខ្លួនស្រឡាញ់រស់នៅសុខស្រួលមានសេចក្ដីសុខមានមនុស្សរាប់លានអ្នកគោរពស្រឡាញ់ប៉ុណ្ណោះ
" យើងស្រឡាញ់អូនណាស់នី ស្រឡាញ់មករហូត រាជបល័្ហងហេស៎? ហឹស ! យើងមិនចង់ធ្វើវាឡើយតែបើយើងមិនបានឡើងគ្រងរាជ្យនោះគ្រប់គ្នានឹងមិនមាននរណាទុកជីវិតអោយយើងរស់ឡើយ បើយើងមិនគ្រងរាជ្យយើងក៏មិនអាចមានអូននៅក្បែរបានដែរដូចជាពេលនេះចឹងអូនឃើញទេ យើងជាព្រះរាជទាយាទនៅឡើយហើយយើងសន្យាថាពេលឡើងគ្រងរាជ្យពេលណាយើងនឹងទៅដណ្ដើមអូនមកវិញអោយទាល់តែបាន " អ្នកអង្គម្ចាស់ផ្ដើមអ៊ួលដើមក.ចុកផ្សារជាខ្លាំងដែលជីវិតទ្រង់មិនដែលមាននរណាចង់បានឬចង់រក្សារមិនសូម្បីតែប្រណីអោយទ្រង់រស់នៅជាជនសាមញ្ញធម្មតា ... តើទ្រង់ខុសដែរទេដែលគ្រាន់តែចង់អោយនាងនៅក្បែរកាយទ្រង់រហូតមិនឃ្លាតមួយជំហានណានោះទ្រង់ស្រឡាញ់នាងណាស់អោយទ្រង់ធ្វើយ៉ាងម៉េចទៅបើពេលនេះសូម្បីតែរបស់ដែលទ្រង់ប្រាថ្នាចង់បានក៏វារសាត់បាត់បង់រលាយជាផេះផង់អស់ទៅហើយបន្ទាប់ពីជុងនីរៀបការចូលត្រកូលគីមមកម្លេះតើអោយទ្រង់រស់នៅក្នុងស្រមោលអាតីតដល់ពេលណាទៅ? ពីដើមរហូតដល់ពេលនេះទើបទ្រង់ដឹងថាអ្វីដែលទ្រង់ខំសាងឡើងវាគ្មានតម្លៃអ្វីបន្តិចសោះឡើយគិតហើយសឹងតែសម្រក់ទឹកភ្នែកនៅចំពោះនាងទៅហើយ ។
" សម្លាប់យើងទៅ ! "
" ហឹ! ព្រះពរ ?? " ទ្រង់មានបន្ទោលឡើងធ្វើអោយជុងនីត្រូវបើកភ្នែកធំៗសម្លឹងមើលទ្រង់ទាំងភ្ញាក់ផ្អើលព្រោះគ្រប់យ៉ាងវាមិនស្ថិតក្នុងផែនការរបស់ពួកនាងឡើយ ។ ថេយ៉ុងនិងជីមីនដែលរងចាំការពារជុងនីពីខាងក្រៅក៏សម្លឹងមុខគ្នាទាំងពិបាកស្មានដូចគ្នា។ កម្រោងអោយទ្រង់ព្រមសារភាពនៅទោសកំហុសរបស់ទ្រង់ជាពិសេសកម្រោងរំសាយក្រុមចចកខ្មៅ បើសិនជាទ្រង់សង្គត់រឿងគ្រប់យ៉ាងនឹងប្រែជារញ៉េរញ៉ៃ ។
" សម្លាប់យើងទៅ យើងសុខចិត្តស្លាប់ក្រោមដៃរបស់អូនប្រសើរជាងទៅដេកងាប់ក្នុងគុកទាំងសេចក្ដីឈឺចាប់ "
" ព្រះរាជទាយាទ ! "
" សម្លាប់យើងទៅទាន់យើងមិនទាន់ចិត្តក្ដៅទៅសម្លាប់អូនណា៎ជុងនី " អ្នកអង្គម្ចាស់បញ្ចេញមុខកាចញញឹមពិសពុលមើលមិនដឹងឡើយថាទ្រង់សម្រេចបែបណាអឬម្ភណ៍របស់ទ្រង់ផ្លាស់ប្ដូររហូតតាមមិនទាន់ឡើយ ។
" ទ្រង់ឆ្កួតហើយ ... " ជុងនីស្រែកដាក់ទ្រង់ទាំងទឹកភ្នែកទោះមិនបានស្រឡាញ់ទ្រង់ដូចគ្រាដំបូងតែយ៉ាងណាក៏នៅតែនឹកឃើញអំពើេល្អអនុសោវរីរវាងអ្នកទាំងពីរមិនដែលបាត់រសាត់ម្ដងណាឡើយ ។
" អោយឡើនឡើងយើងមិនចង់សម្លាប់អូនឡើយទាន់ពេលនេះយើងមិនមានចិត្តស្ដាយក្រោយ បើមិនសម្លាប់យើងទេអូនក៏គួរតែកុំមានជីវិតនៅលើលោកនេះដែរយើងក៏ចង់មានជីវិតរស់នៅដូចគ្នា " ពាក្យសម្ដីចាក់ដោតដល់ត្រចៀកអ្នកដែលនៅខាងក្រៅបន្ទប់ ថេយ៉ុងគ្រាន់តែឮថាទ្រង់ចង់សម្លាប់ប្រពន្ធធ្វើអោយគេឆេះឆួលភ្លើងកំហឹងឡើងខ្ពស់ត្រដែតបម្រុងនឹងងើបចូលទៅតែក៏ត្រូវដៃមាំម្ខាងទៀតចាប់ជាប់ ថេយ៉ុងងាកមកសម្លឹងមិត្តខ្លួនទាំងមុខក្រហមងាំងជីមីនក្រវីក្បាលបញ្ជាក់ប្រាប់ថាគួរតែបណ្ដោយសិនទៅវាមិនទាន់ដល់ពេលដែលពួកគេចូលខ្លួនទៅជួយដោះស្រាយបញ្ហារវាងពួកគេទាំងពីរឡើយ ។
" ទ្រង់ហ្អឹ! " និយាយមិនទាន់ចប់ផងក៏ត្រូវមួយដៃចំឆ្អឹងដងកាំបិតមួយទំហឹងធ្វើអោយរាងស្ដើងត្រូវខ្ទាតទៅបុកជញ្ជាំងចុកអ៊ួលមិនស្ទើរ អ្នកអង្គម្ចាស់មីនយ៉ូសម្លឹងនាងទាំងញញឹមពេញចិត្តនឹងឃើញសភាពរបស់នាងនៅពេលនេះទ្រង់ឈឺចាប់មកឆ្អែតហើយស្រឡាញ់ណាស់ស្អប់ណាស់វាមិនស្ថិតស្ថេរឡើយ ។
YOU ARE READING
ពុតស្នេហ៌កម្លោះ Mafia S2 (Complete)
Romanceបន្ទាប់ពីSeason ( ស្នេហាព្រៃផ្សៃ) រឿងកើតឡើងគឺនៅពាក់កណ្ដាលរឿង ស្នេហាព្រៃផ្សៃ គីមថេយ៉ុង អ្នកណាដែលមិនស្គាល់ថាគេជា mafia ដៃឆៅឃើញត្រង់ណាសម្លាប់ត្រង់នោះតែបែរជាចាញ់ក្រោមដៃកូនស្រីលោកមេភូមិមហាកាចឆ្នាស់ទៅវិញ ។
