" បងសុំទោស! បើបងត្រឡប់មកឡើនជាងនេះអូនប្រហែលជាមិនអីទេ ..."
К сожалению, это изображение не соответствует нашим правилам. Чтобы продолжить публикацию, пожалуйста, удалите изображение или загрузите другое.
រយះពេលប៉ុន្មានខែមកនេះពួកគេទាំងពីរយកចិត្តទុកដាក់ចំពោះគ្នាទៅវិញទៅមកគួរសមមិនថាទៅណាមានរឿងអ្វីក៏ព្រមចែករំលែកគ្នា មិនមាននរណាមាត់រឹងដាក់អ្នកម្នាក់ទេទាស់ត្រង់ថា ....
" បងមិនបានទៅផ្ទះទេថ្ងៃនេះកុំចាំបងអី "
" ហេតុអី ? "
" បងប្រញាប់បង្ហើយការងារព្រោះមិនចង់អោយអូននៅម្នាក់ឯងច្រើនពេកប៉ុណ្នឹងចុះណាបងដាក់ចុះហើយ "
តឺត តឺត
គ្រាន់តែសម្លេងដឹងថាអ្នកម្ខាងទៀតដាក់ទូរសព្ទចុះភ្លាម ក្នុងបេះដូងនាងដែលខំរំពឹងក៏ជំហរដូចវាលហោរដ្ធាន នាងឯការនាងហត់នាងនឹកគេគ្រាន់តែចង់ឭសម្លេងរបស់គេក៏នាងពិបាកនឹងទាក់ទងទៅដែរព្រោះតែគេយកលេសថារវល់ តើគេមានអ្វីលាក់បាំងនឹងនាងទេ
" ហ្អឹក ...! " ស្រីតូចដាក់ខ្លួនសម្ងំយំលើគ្រែគេងទាំងឈឺចុកច្អុល បេះដូងចាប់ឈឺខ្ទោកៗគេមាននឹកនាងទេគេមានអារម្ភណ៍ដូចនាងទេឬពេលកន្លងមកមានតែនាងម្នាក់ឯងទេដែលខំប្រឹង? ដូចដែលបានដឹងគេមិនបានមកជ្ទះវិញជិត2អាទិត្យទៅហើយ គេចាប់ផ្ដើមប្រងើយដាក់នាងដូចជាពេលដំបូងហើយមែនទេ សំណួរលោតសួរក្នុងខួក្បាលនាងរាប់រយសំណួរតែបានត្រឹមតែទប់ជាប់ទុកតែម្នាក់ឯងប៉ុណ្ណោះ សុខចិត្តសម្រក់ទឹកភ្នែកជំនួសការសួរនាំ ។
ព្រឹកថ្ងៃថ្មីក៏ឈានមកដល់ថ្ងៃរៈឡើងខ្ពស់បញ្ចេញរស្មីបំភ្លឺលោកការ អោយពួកគេត្រៀមចេញដំណើររកសុីធ្វើការតាមតួនាទី
" ម្ចាស់ស្រី !! " មេដឹកនាំក្រុមចាប់ជំរឹតឈុីនជីដើរតាមម្ចាស់ស្រីរបស់ពួកគេយូរមកហើយពេលនេះក៏មិនដឹងថាមកដល់ទីណាព្រោះម្ចាស់ស្រីថាចង់មកដើរលេងនៅព្រៃក្រោយផ្ទះខ្លះអោយបានធូរស្បោយ តែដោយឃើញថានាងដើរភ្លឹកៗទើបដាស់តឿនព្រោះខ្លាចថាវង្វែង
" បងឈុីនជី តើអ្នកស្រីកើតអ្វីដែរទេមួយរយៈនេះឃើញអ្នកស្រីដូចជាមិនស្រួលខ្លួនសោះប្រលឹងមិនដឹងជាហោះទៅណា "
" ឯងកុំនិយាយផ្ដេសផ្ដាស់ម្ចាស់ស្រីរឹងមាំយ៉ាងនេះម៉េចនឹងអាចកើតអ្វីបានងាយៗនោះ " ឈុីនជីប្រញាប់ចេញមុខបកស្រាយជំនួសម្ចាស់ស្រីព្រោះនាងតូចជាអ្នកបម្រើផ្ទាល់ខ្លួនថ្មីបន្ទាប់ពីសាន់ត្រូវទៅតាមសឹង្ហ
" ឆ្វឹប !! "
" ម្ចាស់ស្រីប្រយ័ត្ន !! " ឈុីនជី ប្រញាប់ទាញក្រសោបស្មាជុងនីមកក្បែរខ្លួនបន្ទាប់ពីមានរបស់មុតស្រួចដូចជា ម្ចុលប្រាក់សរសៃឆ្មាហោះតម្រង់មករកនាងតែក៏សំណាងគេចផុត
" វីវហើយមានអ្នកវាយប្រហារ " ជុងនីប្រែទឹកមុខពីភ្លឹកមកជាមាំទាំមួយរំពេចខណៈពេលដឹងពីចំហាយពួកសត្រូវមិនដឹងថាជាក្រុមណា
" សាណាប្រញាប់ទៅផ្ទះវិញ "
" ហឹស!! ឆាប់ប្រគល់ អានេ មកអោយយើងភ្លាម " ( អានេជាឈ្មោះភរិយារបស់សឹង្ហ )
" ពួកឯងកុំស្រម៉ៃអោយសោះ " ឆ្វឹប !! សាណាស្រែកទាំកំហឹងមុននឹងដកហូតយកដាវចេញពីគល់ភ្លៅក្រោមសម្ពត់ខ្លីនាងមករលាស់ដាវខ្លីមួយឆ្វឹបអោយប្រែជាវែងភ្លាម
" គោលដៅរបស់ពួកវាជាខ្ញុំ អ្នកទាំងពីរកុំអ៊ាលជ្រួលច្របល់ "
" តែអ្នកស្រី / ម្ចាស់ស្រី " ពួកគេនិយាយព្រមគ្នាដោយប្រុងប្រយ័ត្នព្រៃនេះជ្រៅល្មមប្រហែលជាផុតខ្សែដែននៃវីឡាហើយបានជាពួកនេះចេញមកធ្វើសកម្មភាពបានបែបនេះ
" មិនអីទេគ្នាវាតែបន្តិចខ្ញុំអាចចាត់ការបាន ប៉ុន្តែអ្នកទាំងពីរមិនពាក់ព័ន្ធត្រូវតែត្រឡប់ទៅវីឡាវិញ " នាងតូចជ្រួញចិញ្ចើមបង្វិលខ្លួនមួយជុំសម្លឹងមើលក្រុមបិទមុខនោះដោយយកចិត្តទុកដាក់មុននឹងញញឹមចុងមាត់ជាការចំអ៊ក
" អានេ ត្រូវតែមានជីវិតរស់ពួកឯងចូលទៅ "
" ឈប់សិន !! " ពួកបិទមុខនោះបម្រុងនឹងហក់ចូលមកប្រហាទៅហើយតែក៏ត្រូវឈប់ពេលដែលសម្លេងស្រួយរបស់ជុងនីស្រែកឡើង
" មនុស្សដែលពួកលោកត្រូវការគឺជាខ្ញុំ ហើយពួកគេទាំងពីមិនពាក់ព័ន្ធទេដោះលែងពួកគេអោយទៅ "
" ហេតុផលអ្វីដែលត្រូវទុកនោះ " អាម្នាក់ក្នុងចំណោមនោះក៏ស្រែកឡើងសួរទាំងក្ដៅក្រហាយ
" ពួកគេមិនប្រាប់នរណាទេបើខ្ញុំជាអ្នកបញ្ជា ហើយខ្ញុំនឹងព្រមទៅជាមួយពួកលោក " ស្រីល្អខំប្រមូលស្មារតីមកទាំងអស់ដលម្បីចរចា ដើម្បីអោយពួកនោះទុកចិត្តបន្ទាប់មកផែនការតបស់នាងក៏បានសម្រេចពិតមែន
" ត្រឡប់ទៅវិញហើយរកមនុស្សមកជួយជាប្រញាប់គ្នាវាប្រហែលជា10អ្នកខ្ញុំអាចទប់បានតែត្រូវតែមកវិញអោយរហ័ស ពួកវាអាចមិនដោះលែងពួកឯងទេដូច្នេះត្រូវប្រយ័ត្នខ្លួនឭទេ " ជុងនីងាកមកខ្សឹបប្រាប់កូនចៅទាំងពីរបន្ទាប់មកក៏រុញពួកគេអោយដើរចេញទៅទាំងប្រាញាប់ប្រញាល ជុងនីញញឹមចុងមាត់បន្តិចហាក់ដៅដឹងថាពួកវាលេងល្បិចព្រោះពីរអ្នកនោះដើរចេញមិនទាន់ផុតកន្ទុយភ្នែកផងគ្នាវាប៉ុន្មានអ្នកក៏បំបែកចេញ 4 អ្នកទៅតាមពួកគេបែបនេះជុងនីនឹងមានឱកាសឈ្នះច្រើនមិនខាន
" អេ៎!! កុំទាញខ្លាំងពេក " ជុងនីត្រូវពួកវាព័ទ្ធមុននឹងអាម្នាក់ក្នុងចំណោមនោះដើរមកទាញដៃនាងបម្រុងនឹងចងខ្សែតែនាងតូចក៏រហ័សព្រោះល្មមដល់ពេលនាងរំលឹកបង្កើនសាច់ដុំខ្លះហើយ
" ឆ្វាប់ ! ជ្រឹច ! " អាម្នាក់ដែលចាប់ដៃជុងនីចងនោះក៏តហរូវដេកដួលក្នុងត្លុកឈាមភ្លាមៗបន្ទាប់ពីត្រូវចាក់មួយកាំបិទចំបំពុង.ក
" ចង្រៃយ៍ សម្លាប់នាងទៅ "
" ផូង !! " មួយគ្រាប់យម្រងរកក្បាលជុងនីតែត្រចៀកវៃក៏គេចផុតតាមជំនាញដែលធ្លាប់រៀនពីឪពុកពួកនេះវាយដាវមិនឈ្នះបែរជាចង់ផ្ដាច់ជីវិតនាងដោយកាំភ្លើងចឹងឬ
" មានកាំភ្លើង !! " ជុងនីជ្រួញចិញ្ចើមិនអស់ចិត្តបើពួកវាមានកាំភ្លើងនាងស្លាប់ច្បាស់ណាស់ តែជម្រើសចុងក្រោយត្រូវដណ្ដើមកាំភ្លើងនោះពីពួកវាសិន ស៊យហើយព្រោះនាងឆ្កួតមិនដាក់របស់មកការពារ
" ឆ្វាច់ !! " ជុងនីប្រញាប់រត់គេចទៅម្ខាងបាំងដើមឈឺធំបន្តិចល្មមពួកវាមើលមិនឃើញ សម្រឹបជើងពួកវាដើរជាន់ស្លឹកឈើងាប់លាន់ឭច្រោកៗធ្វើអោយនាងមានឱកាសស្ដាប់បាននឹងងាយស្រួលវាយប្រហារ ដាវសាំម៉ូរៃសរស្ញាចរលាស់ឆូតដៃអាម្នាក់មានកាំភ្លើងក្នុងដៃនោះរបួសជ្រុះមកក្រោមទើបនាងប្រញាប់រើសឡើងបាញតម្រង់ពួកវាម្ដងម្នាក់ៗ តែនៅតែមានអ្នកគេចខ្លួនទាន់
" ហឹស !! " ជុងនីទម្លាក់ជង្គង់គ្រឹបលើដីទាំងអស់កម្លាំងមុននឹងព្រួសខ្យល់ដង្ហើមមួយដង្ហើមធំទាំងហត់កខូស នាងតូចលើកដៃមកជូតញើសចេញពីចង្ការមុននឹងដោតដាវជាប់ដីបញ្ឈរដើម្បីទប់ខ្លួនងើបឈរទាំងត្រដាបត្រដួស មុននេះពួកវាកម្លាំងក៏មិនអន់ទើបនាងពិបាកចាត់ការ
" ម្ចាស់ស្រីប្រយ័ត្ន ផឹប !! " ឈុីនជីនិងកូនចៅប្រញាប់រត់ចូលមកជួយតែក៏មិនទាន់ពេល ព្រោះមួយដាវចំខ្នងនាងមួយឆ្វាច់មុននេះរាងជ្រៅបន្តិចធ្វើអោយអាវស្ដើងពណ៍ផ្ទៃមេឃរហែកដាច់បាញ់ឈាមឆ្វាចប្រឡាក់អស់រាងកាយតូចស្ដើងក៏ដួសប្រូសទៅលើដីផ្កាប់មុខយ៉ាងដំណ៊ម
" ជុងនី !! នីអូន ...ដឹងខ្លួនឡើង " ថេយ៉ុងរត់មកត្រកងរាងស្ដើងឡើងមុននឹងអង្រួនអោយកាយដែលសម្លប់ស្ដូកស្ដឹងភ្ញាក់ឡើង តែមិនបានការព្រោះថានាងទាំងអស់កម្លាំងផងនោះគ្មានកម្លាំងអ្វីមកបើកភ្នែកបន្តទេ
" ឆាប់តាមចាប់ពួកវាអោយបាន អ្នកណាដែលចង់សម្លាប់ អានេ របស់យើងឃើញត្រង់ណាសម្លាប់ត្រង់នោះ " ថេយ៉ុងបីនាងឡើងមុននឹងងាកទៅបញ្ជាជំនិតខ្លួនអោយទៅតាមសើប នាយប្រញាប់បីនាងទីវីឡាទាំងមុខស្លេកស្លាំងបើនាងកើតអីទៅគេមិនលើកលែងអោយខ្លួនឯងជាដាច់ខាត
ВЫ ЧИТАЕТЕ
ពុតស្នេហ៌កម្លោះ Mafia S2 (Complete)
Любовные романыបន្ទាប់ពីSeason ( ស្នេហាព្រៃផ្សៃ) រឿងកើតឡើងគឺនៅពាក់កណ្ដាលរឿង ស្នេហាព្រៃផ្សៃ គីមថេយ៉ុង អ្នកណាដែលមិនស្គាល់ថាគេជា mafia ដៃឆៅឃើញត្រង់ណាសម្លាប់ត្រង់នោះតែបែរជាចាញ់ក្រោមដៃកូនស្រីលោកមេភូមិមហាកាចឆ្នាស់ទៅវិញ ។
