Part (46)

897 67 30
                                        

ជើងខ្លាំងទាំង10ខំមិនសុំសរសើរតែម្ដងចា៎ ឡូវមកតាមសន្យាហើយណា៎

TAEHYUNG POV
Flashback
" បងនឹកអូន " កែវភ្នែកទាំងគូរងាកមកប្រសព្វគ្នាសម្លឹងចូលជ្រៅទៅមើលជម្រៅចិត្តនៃក្ដីស្រឡាញ់យ៉ាងផ្អែមល្ហែម
" អូនមិនបានទៅណា ហើយបងក៏មិនបានទៅឆ្ងាយដែរហេតុអីបងនឹកអូនពួកយើ...ហ៉ឹម!! " និយាយមិនទាន់ចប់ប្រយោគផងបបូរមាត់ស្ដើងក៏ត្រូវលេបត្របាក់ដោយបបូរមាត់ក្រាស់ក្មឹកទម្លាក់មកបឺតជញ្ជក់ដួសដងយកភាពផ្អែមល្ហែមពីក្រអ៊ូបមាត់នាងតូច រាងស្ដើងខ្ចឹបមាត់ព្យាយាមបដិសេធដោយលើកដៃរុញទ្រូងនាយតែដូចជាមិនបានការសោះព្រោះគេមិនដឹងជាមានកម្លាំងមកពីណាខ្លាំងរុញមិនចេញសោះ
" ហ៉ឹម..បានហើយថេយ៍ " ជុងនីប្រញាប់ប្រើកម្លាំងទាំងអស់ដែលមានក្នុងខ្លួនរុញគេមួយទំហឹងទើបគេព្រមដោះលែងនាង បបូរមាត់ក្ដៅកគុកក៏ព្រមប្រលែងបបូរមាត់តូចច្រមិចមានសេរីភាពដកដង្ហើមដង្ហក់ផើតផត
" ហេតុអី? " រាងក្រាស់បន្ធូររង្វង់ដៃប្រែជាចងចិញ្ចើមមុខក្រម៉ូវមិនពេញចិត្តភ្លាមៗ សកម្មភាពរបស់ពួកគេគ្រប់យ៉ាងក៏ស្ថិតក្រោមការឃ្លាំមើលរបស់អ្នកក្រៅបន្ទប់ដែលឈរក្ដាប់ដៃផ្ទុះកំហឹងសឹងតែស្ទះសរសៃឈាម ថេយ៉ុងងាកទៅឃើញស្រមោលបន្តិចក៏ដឹងបាត់ទៅហើយថាជានរណា បើជ្រុលជាចឹងទៅហើយគេព្រមតាមល្បែងដែលឆេនសុីកំពុងចង់បានទៅចុះ បើគម្រោងនាវាគេមិននៅជាមួយនាងម្លេះហើយគេសម្លេះនាងចោលតាំងពីយូរបាត់ទៅហើយ
" បងមកទីនេះចុះ ភរិយារបស់បងនោះគិតយ៉ាងម៉េច? " ជុងនីប្រញាប់បែរខ្លួនងាកចេញមិនអោយគេបានឃើញទឹកមុខស្រងូតស្រងាត់នាងបានឡើយជាសំណាងនាងបិទភ្លើងមានតែពន្លឺព្រះច័ន្ទភ្លឺតិចៗទើបអាចជួយបិទបាំងភាពអន់ចិត្តរបស់នាងបានខ្លះ
" អូននេះហើយជាភរិយារបស់បងនោះ អូនយកអ្វីមកគិតហ្នឹង? "
" តែពួកយើងក៏បានត្រឹមជាប្ដីប្រពន្ធតែឈ្មោះតាំងពីដើមមកហើយឬក៏បងភ្លេច? បងក៏ធ្លាប់បានរំលឹកអូនពីព្រឹកមិញដូចគ្នាមិនចឹង! "
" អូននៅគិត មិនបើកចិត្តទៀតមែនដែរទេ? "
" អោយអូនបើកចិត្តយ៉ាងម៉េចបងជាប្ដីអូនណា៎! អ្នកណាដែលស្ងប់សុខសម្លឹងមើលស្វាមីនាំស្រីមកនៅរួមដំបូលនោះថេយ៍ "នាងតូចខំប្រឹងស្រែកប្រកែកទាំងភ្នែកក្រហម
" ចឹងអូនចង់អោយបងធ្វើយ៉ាងម៉េចទៀត? អោយបងបោះបង់នាងចោលដោយគ្មានទំនួលខុសត្រូវបែបនេះមែនទេ "នាយស្រែកកំហកអោយរាងស្ដើងខ្លាំងៗទាំងមុខមាំ »សុំទោសជុងនី ! បងចាំបាច់ត្រូវសម្ដែងមួយរយះពេលហើយ« នាយពោលក្នុងចិត្តក្នុងទ្រូងតឹងស្ទើប្រេះ
" មិនអីទេបងធ្វើទៅ! យ៉ាងណាពួកយើងគ្រាន់តែរៀបការដោយការព្រមព្រៀងវាមិនអីទេ"
" ហឹស! អរគុណហើយដែលជួយរំលឹកមុននេះយើងវិសតែលង់ជាមួយការល្បួងរបស់នាងដូចកាលពីមុនទៀតហើយតើ!! "
" នេះបងចង់និយាយពីអ្វី? "
" បើនាងមិនព្រមយល់ស្របតាមគំនិតយើងទៅហើយ ដូច្នេះល្បែងនេះក៏គួរតែបញ្ជប់ទៅបានហើយ យើងក៏ធុញទ្រាន់នឹងធ្វើជាតាមយកចិត្តនាងតទៅទៀតដែរ " ថេយ៉ុងលោមុខចុះមកក្បែរត្រចៀករាងស្ដើងមុននឹងពោលសម្ដីពិឃាតធ្វើអោយនាងជ្រួលច្រាលក្នុងខ្លួនសឹងតែផ្ទុះ »សុំទោសប្រពន្ធសំម្លាញ់«កាយវិការខាងក្រៅដូចជាស្អប់ខ្ពើមតែចិត្តក្នុងឯនេះវិញជិតឆ្កួតហើយ
" តែកុំគិតថាគេចពីយើងបានអោយសោះ ជុប! " នាយបង្ហើយមួយឃ្លាទាំងសម្លេងរឹងមុននឹងឆ្មក់ថើបថ្ពាល់ក្រហមក្រពុំមួយខ្សឺតងាកខ្លួនដើរចេញទៅ ទាំងដែលនារីរូបស្រស់បានត្រឹមតែធ្មឹងធ្វើអ្វីមិនត្រូវ ឆេនសុីដែលឈរមើលពីខាងក្រៅបន្ទប់នោះក៏ញញឹមពេញចិត្តមិនស្ទើអ្នកណាក៏ដោយអោយតែព្យាយាមចូលក្នុងជីវិតគូរស្នេហ៍នាង នាងមិនទុកឡើយ។

ពុតស្នេហ៌កម្លោះ Mafia S2 (Complete)Donde viven las historias. Descúbrelo ahora