តក់ ! តក់!
សម្លេងស្នូរទឹកស្រក់តក់ៗលាន់ឭសូរកាត់សភាពស្ងប់ស្ងាត់ឡើងត្រហឹង នៅក្នុងឃ្លាំងផ្ទុកស្រាក្រហមគ្មានពន្លឺខ្លាំងមានត្រឹមតែពន្លឺព្រះអាទិត្យចាំងចូលតាមចន្លោះប្រហោងរហែកនៃជញ្ជាំងរបស់ឃ្លាំងដាក់អប់ស្រាក្រហមនេះក្លិនឈួលស្រាប៉ះច្រមុះបូកផ្សំទាំងសម្លេងទឹកស្រក់តក់ៗទៀតធ្វើអោយប៉ះដល់វិញ្ញាណស្រីតូចចាប់កន្ត្រាក់បើកភ្នែកឡើងភ្ញាក់ដូចជាគេចាប់ទះ
" ហ្អឹ..! " ក្លិនឈួលនៃស្រាខ្លាំងកាន់តែធ្វើអោយនាងពិបាកដកដង្ហើម ជុងនីព្យាយាមវានាំរាងកាយខ្សត់ខ្សោយទៅរកទីកន្លែងដែលវាលស្រឡះគ្មានធុងស្រាទាំងពិបាកទ្រាំ
ជើងទាំងគូរត្រូវគេចាប់ចងចំណងច្រវ៉ាក់ដៃទាំងគូរក៏មានខ្នោះច្រវ៉ាក់ចាក់ជាប់មិនអោយទៅណាឆ្ងាយបានពីគៀនជញ្ជាំងពុកផុយនោះដែរ
" ហឹក ...កម្មក្រាស់ណាស់ឯងនេះ " ជុងនីហារមាត់និយាយស្ដីថាអោយខ្លួនឯងអ៊មដោយទឹកភ្នែកនៃការភាពខឹងសម្បារមិនគួរណាជីវិតធ្លាក់ដល់សភាពដុនដាបថ្នាក់នេះសោះ
" នៅឯណា ? ហ្អឹក ថេយ៉ុង.. " នាងតូចអង្គុយអោបជង្គង់យំទន្ទេញហៅតែឈ្មោះមនុស្សប្រុសចិត្តដាច់នោះទាំងក្នុងទ្រូងល្ហល្ហែវតើគេរកនាងដែរទេតើគេបារម្ភពីនាងដែរទេពេលនេះជាពេលណានាងមិនដឹងទេដឹងត្រឹមថាពេលដែលងើបដឹងខ្លួនឡើងវាក៏ព្រះអាទិត្យរៀបនឹងលេចទៅហើយ ក្នុងខួរក្បាលពេលនេះលេចចេញតែរូបគេម្នាក់គត់
" បែបនេះឬស្រីតូចចង់បាន? " ប្រុសសង្ហាកាយមាំទាំខ្ពស់ស្រឡះញញឹមពេញចិត្តព្រោះមិនគិតនឹកថាស្រីល្អនឹកឃើញគំនិតសប្បាយៗបែបនេះសោះ
" ចូលទៅមើលទេ? តែយើងមិនបានកំដរទេព្រោះមិនមានចំណាប់អារម្ភណ៍ តែបើអោយយើងដឹងថានាងក្បត់យើងនោះនាងប្រាកដជាវេទនាជាងភរិយាសឹង្ហចង្រៃយ៍នោះទៅទៀតត្រូវចាំណាស្រីតូច " បរុសម្នាក់នោះញញឹមឌឺបន្ទាប់មកក៏ចេញដំណើរចាកចេញពីកន្លែងនោះរួមទាំងកូនចៅពីរបីអ្នកដើរតាមពីក្រោយចាំប្រតិបត្តិ សម្រាប់គេវាមិនងាយស្រួលឡើយដែលឈរមើលសត្រូវខ្លួនរស់នៅមានក្ដីសុខជាងគេ គេក៏មិនចង់បានបែបនេះគេចង់តែអោយអាចង្រៃសឹង្ហនោះស្លាប់បាត់ៗពីផែនដីព្រោះបើទុកអោយគេរស់នៅកាន់តែយូរជីវិតគេប្រាកដជាត្រូវចប់ក្រោមដៃអាសឹង្ហនោះវិញមិនខាន ។
" អ៊ូ!! ភ្ញាក់ហើយ?? "
" គឺជានាង ផេនឆេនសុី " ជុងនីសង្គៀតធ្មេញងើយកសម្លក់អ្នកនៅចំពោះមុខទាំងមិនខ្លាចរអ៊ា ធ្វើអោយអ្នកដែលចាប់ជំរិតគេមកបែរជាមានអារម្ភណ៍ក្ដៅឆែវដូចរងើកភ្លើង
" ស្មានថាខួរអន់ " ឆេនសុីឈរព័ទ្ធដៃចូលគ្នាសម្លឹងមើលសភាពអ្នកដែលអង្គុយផ្ទាល់ដីជើងដៃជាប់ច្រវ៉ាក់គួរអោយអនោធអធមដល់ហើយសភាពស្រ្តីកំពុងមានផ្ទៃពោះពិតប្រាកដអង្គុយនៅពីមុខយ៉ាងកំសត់កាន់តែទាក់ទាញស្នាមញញឹមស្រីល្អកាន់តែច្រើនស្នាមញញឹមជាអ្នកឈ្នះស្នាមញញឹមជូនដំណើរមនុស្សស្រីដែលនៅចំពោះមុខក្នុងនាមជាគូរប្រជែងស្នេហាហើយក៏ជាអ្នកដែលចូលខ្លួនមកបំផ្លាញផែនការនាងដូចគ្នា
" ឆេនសុីខ្ញុំដឹងថានាងខឹងហ្អឹក នាងស្អប់ខ្ញុំអ្ហឹកអ្ហឹក .." សុខៗស្រាប់តែជុងនីស្រែកយំបង្ហូរទឹកភ្នែកស្រក់តក់ៗមិនស្ដាយស្រណោះនៅចំពោះមុខឆេនសុីដល់ថ្នាក់នាងបែរជាឈរគាំងស្ទើមិនជឿ
" ក្រែងប្រឆាំងជាមួយយើងមិនចឹង? ក្រែងខ្លាំងប្រហើនលេងជាមួយយើងមិនចឹង? ហ្អឹស " ឆេនសុីស្ទុះទៅចាប់ច្របាច់ថ្គាមនាងតូចដែលអង្គុយសម្រក់ទឹកភ្នែកម៉ាត់ៗមុននឹងវាសចេញទៅម្ខាងធ្វើអោយជុងនីបែរទៅម្ខាងតាមកម្លាំងដៃរុញរបស់អ្នកម្ខាងទៀតមួយទំហឹង ស្រីតូចព្យាយាមទប់កំហឹងប្រឹងបង្ហូរទឹកភ្នែកអោយស្រក់មិនដាច់ ទោះជាយ៉ាងណានាងជឿជាក់ថាបើធ្វើបែបនេះអាចនឹងពន្យាពេលដើម្បីរងចាំមើលអ្នកដែលមានចិត្តអាណិតនាងមកជួយនាង ទោះវាមានក្ដីសង្ឃឹមបន្តិចបន្តួចតែក៏ប្រឹងប្រាប់ចិត្តគំនិតថានឹងមានផ្លូវរស់ចេញទៅវិញអោយទាល់តែបាន
" សូមអង្វរអ្ហឹក ខ្ញុំនឹងចេញពីគេ"
" ស្រីស្រុកស្រែចំការដូចជានាងនេះវាមានស្អីអស្ចារ្យទៅ បានជាថេយ៍សុខចិត្តដាក់ចិត្តកាយទៅរៀបការជាមួយនាងនោះអ្ហឹក...ពួកយើងស្រឡាញ់គ្នាមកជាយូរឆ្នាំគម្រោងរៀបការរបស់យើងបែរជាត្រូវរលាយបន្ទាប់ពីនាងបង្ហាញវត្តមានមកលើលោកនេះ នាងដឹងទេត្រង់នេះ!! ត្រង់នេះវាឈឺ!! វាឈឺស្ទើស្លាប់ទៅហើយអ្ហឹក " ឆេនសុីក្រោកឈរស្រែកប្រាប់នារីខ្សោយកម្លាំងទាំងយកដៃមកគក់ទ្រូងឌុកៗអ៊មដោយទឹកភ្នែកស្រក់ចុះមួយតំណក់ៗទាំងមិនបានត្រៀម នាងជាមនុស្សនាងក៏ចេះឈឺស្រឡាញ់គ្នាមករាប់ឆ្នាំមិនប៉ុន្មានអាទិត្យដែលបាត់វត្តមានសង្សារគេបែរជាត្រឡប់មកវិញជាមួយកូនក្រមុំអេតាសុីវិលមិនស្គាល់ប្រភពនេះទៅវិញគិតទៅថាមនុស្សកំពុងពេញស្រឡាញ់សុខៗឭដំណឹងថាគេរៀបការតើនាងមានអារម្ភណ៍យ៉ាងណា ។
ជុងនីអង្គុយស្ដាប់ឆេនសុីរៀបរាប់ទាំងទឹកភ្នែក កាន់តែធ្វើអោយបេះដូងនាងឈឺផ្សារលើសដើមដំបូងក៏សម្ដែងជាទឹកភ្នែកតែពេលនេះវាក៏ស្រក់ចុះដំណាលគ្នានឹងឆេនសុីដែលស្រែកយំទាមទារយកបរុសម្នាក់នោះ ត្រឡប់ទៅវិញទាំងក្នុងទ្រូងតឹងស្ទើប្រេះ កាន់តែបង្កើនអារម្ភណ៍ខុសគិតថាខ្លួនជាអ្នកចូលមកដណ្ដើមរបស់អ្នកណាចេញពីទ្រូងគេ
" អ្ហឹក..នាងប្រាប់យើងទៅមើលថាយើងមិនល្អត្រង់ណា? យើងខំស្រឡាញ់គេមើលថែគេតែចុងក្រោយគេក៏ទុកយើងអោយក្លាយជាអ្នកដ៏ទៃមិនសូម្បីតែនិយាយពាក្យបែក ទាំងអស់នេះមកពីនាងហឹក មកពីនាងទាំងអស់ ហ្អាយ៎! " ឆេនសុីស្រែកយំដូចមនុស្សវិកលចរិក ចំណែកអ្នកដែលអង្គុយជាប់ច្រវ៉ាក់ឯណេះវិញក៏ឈឺចាប់មិនចាញ់នាងដូចគ្នា
" នាងស្លាប់ទៅ !! "
" កុំអីអ្នកនាង ..." កូនចៅប៉ុន្មានអ្នកដែលនៅក្បែរនោះក៏នាំគ្នាចូលខ្លួនទៅឃាត់ស្រីតូចដែលញ័រខ្លួនត្រៀមនឹងលើកដៃយកកាំបិតមុតស្រួចចាក់ទំម្លុះបេះដូងជុងនីទៅហើយ
" អឹ ហឹក ...ខ្ញុំមិនដឹងទេ! បើខ្ញុំដឹងថាគេមានម្ចាស់ខ្ញុំក៏មិនព្រមធ្វើរឿងឆ្កួតៗនោះដែរ សូមអង្វរហឹក សូមដោះលែងខ្ញុំទៅខ្ញុំសន្យាថាខ្ញុំនឹងចេញទៅអោយឆ្ងាយពិជីវិតគេសូមអង្វរ" ជុងនីលើកដៃសំពះអង្វរកអ្នកដែលឈរយំចំពោះមុខនាងទាំងទឹកភ្នែករហាមបើនាងមិនមានផ្ទៃពោះម្លេះហើយពេលនេះនាងព្រមទៅជួបយមរាជនៅឋានក្រោមបាត់ទៅហើយ តែក្មេងគ្នាមិនទាន់ទាំងបានមើលឃើញពន្លឺថ្ងៃផងនាងមិនអាចចិត្តដាច់ដាក់ពួកគេបែបនេះឡើយទោះឆេនសុីអោយជម្រើសនៅការចាកចេញពីមនុស្សប្រុសដែលនាងកំពុងពេញស្រឡាញ់ខ្វះមិនបានក៏នាងស៊ូរទ្រាំដើរចេញពីគេដើម្បីកូនដែរ ។
" ហឹស ហឹស នាងកុហុកនាងគិតថាគេព្រមអោយនាងទៅដោយងាយៗមែនទេ? នាងគិតថាគេព្រមលែងក្បាលនាងទៅបានស្រួលមែនទេ? "
" តែគេមិនបានស្រឡាញ់ខ្ញុំទេ ហ្អឹក គេមិនបានស្រឡញ់ខ្ញុំឡើយអាពាហ៍ពិពាហ៍មួយនេះក៏វាមិនគួរកើតឡើងដែរ " នាងតូចខំប្រឹងស្រែកតវ៉ាមកដល់ដំណាក់កាលនេះទៅហើយនាងមិនខ្វល់ពីអ្វីទៀតឡើយសំខាន់ពេលនេះគឺកូនក្នុងផ្ទៃ ។
ESTÁS LEYENDO
ពុតស្នេហ៌កម្លោះ Mafia S2 (Complete)
Romanceបន្ទាប់ពីSeason ( ស្នេហាព្រៃផ្សៃ) រឿងកើតឡើងគឺនៅពាក់កណ្ដាលរឿង ស្នេហាព្រៃផ្សៃ គីមថេយ៉ុង អ្នកណាដែលមិនស្គាល់ថាគេជា mafia ដៃឆៅឃើញត្រង់ណាសម្លាប់ត្រង់នោះតែបែរជាចាញ់ក្រោមដៃកូនស្រីលោកមេភូមិមហាកាចឆ្នាស់ទៅវិញ ។
