" រយៈពេលជិតមួយឆ្នាំហើយ ពេលវេលាដើរឡើនណាស់ ខ្ញុំក៏មិនទាន់ត្រៀមខ្លួនទទួលយករឿងដែលកើតឡើងហួសនោះដែរ " អ្នកអង្គម្ចាស់មីនយ៉ូទម្លាក់ទឹកមុខចុះបង្ហាញអោយឃើញទឹកមុខសោកសៅ មិនដឹងថាទរង់ឆ្លងកាត់អ្វីមកខ្លះបានជាមើលទៅទ្រង់ពិបាកព្រទ័យយ៉ាងនេះ រឿងឈឺចាប់ដែលទ្រង់ឆ្លងកាត់មកគឺឈឺមិនចាញ់គ្នាឡើយដំបូងឡើយត្រូវបែកពីព្រះអនុជជាទីស្រឡាញ់ មិនទាន់បាត់ឈឺចិត្ត ក៏ត្រូវឃ្លាតឆ្ងាយពីមនុស្សស្រីដែលទ្រង់ចង់អោបក្រសោបមិនប៉ុន្មានផងក៏លេចឭដំណឹងថានាងរៀបការរឿងគ្រប់យ៉ាងកើយឡើងផ្ទួនគ្នាពេកវាពិបាកទទួលយកជាពិសេសមាតារបស់ទ្រង់ខ្សត់ខ្សោយផ្ទុំនឹកបុត្រីជារាងរាល់ថ្ងៃតែក៏សំណាងមកឈរខាងទ្រង់វិញបន្ទាប់ពីបានរកឃើញព្រះអនុជវិញជីវិតទ្រង់ហាក់មានពន្លឺឡើងវិញមដងទៀត
" ជួនកាលបើយើងនៅតែអោបទុករឿងអតីតកាលវាកាន់តែធ្វើអោយយើងរស់នៅមិនបានសុខ ទ្រង់គួររស់នៅជាភាពបច្នុប្បន្នរស់នៅដោយគិតពីអនាគតវិញទើបជារឿងល្អប្រសើរ " លោកដនបញ្ជូនស្នាមញញឹមលើកទឹកចិត្តដល់ទ្រង់បើទ្រង់ចាត់ទុកខ្លួនដូចជាអាព្យាបាលទៅហើយនោះគាត់គួរតែជួយចម្រុញទ្រង់អោយបានខ្ពស់ព្រោះជាតួនាទី
" ប៉ុន្តែរឿងខ្លះមិនអាចបភ្លេចបានទេពុក "
" បើបែបនេះក៏កុំបង្ខំខ្លួនឯង ត្រូវតែរៀនទទួលយកវាម្ដងបន្តិចពេលណាដែលទ្រង់នឹកឃើញវាឡើងមកក៏មិនសូវជាខ្មាស់ឬក៏ឈឺចាប់ទៀតឡើយ "
" ហឹម ... " អង្គម្ចាស់ញញឹមស្ងួតស្របតាមសម្ដីរបស់មនុស្សចំណាស់ទ្រង់ព្រមបើកចិត្តអោយទូលាយនិងរៀនទទួលយករឿងហេតុឈឺចាប់ព្រមែងវាអោយសាយភាយបែបនេះក៏មិនឈឺចាប់ ។កាលពី10ខែមុន ...
នៅក្នុងមន្ទីពេទ្យពោពេញទៅដោយអ្នកជំងឺធ្ងន់ស្រាលតាមសភាពដែលពួកគេជួបប្រទះ បូករួមទាំងសម្លេងយំសើចចេញពីខាងក្រៅ នៅមានសម្លេងទុកដាក់របស់មុតស្រួចធ្វើអោយកាយតូចស្ដើងត្រូវបង្ខំបើកភ្នែកឡើងទាំងពិបាក រាងស្ដើងដែលដាក់បំពាក់ទៅដោយខ្យល់អុកសុីសែនជាប់ច្រមុះងើបឡើងទាំងមីងមាំងឈឺពេញខ្លួនទៅហើយ
" កូ...កូន ហឹកហឹក កូនខ្ញុំនៅឯណា " អង្គុយមួយសន្ទុះទម្រាំមានស្នារតីរឹងពឹងដឹងគ្រប់យ៉ាងមកវិញនាងតូចក៏ស្រែកយំស្រែករកវត្តមានកូនខ្លួន បេះដូងចុកចាប់សែនឈឺស្ទើប្រេះ
" លោកដុកទ័រអ្នកជំងឺបន្ទប់18Aវីអ៊ាយភីរ៉ូមដឹងខ្លួនហើយ " គ្រូពេទ្យស្តារដែលទើបតែចូលមកនោះក៏ភ្ញាក់ផ្អើលមិនស្ទើរទើបប្រញាប់លើអាយកូមមកនិយាយផ្ដល់ដំណឹងទៅការិយាល័យដុកទ័រភ្លាមៗ
" គ្រប់យ៉ាងមិនអីទេពេលនេះជីវិតនាងនិងកូនអាចស្រោចស្រង់បានបើសិនជានាងនៅតែខ្សោយយូរជាងនេះខ្ញុំគ្មានជម្រើសនឹងត្រូវបោះបង់ក្មេងក្នុងផ្ទៃឡើយ " បន្ទាប់ពីពិនិត្យមើលដុខភាពនាងរួចមកក៏ឃើញថានាងមានសុខភាពល្អគួរសមអាចរក្សារកូនក្នុងផ្ទៃបាន អុីម ឆីមមី ក៏ញញឹមតបទាំងទឹកមុខស្រស់បស់យ៉ាងនាងនិងកូនក៏រួចផុតពីគ្រោះចង្រៃនោះបានដែរ ។
" អធ្យាស្រ័យលោកដុកទ័រ !! តើលោកអាចជួយធ្វើរឿងមួយអោយខ្ញុំបានដែរទេ? " នាងតូចញញឹមស្ងួតទាំងផិតភ័យ
" បាទមិនអីទេនិយាយមកចុះ "
" តើលោកអាចជួយធ្វើអោយរាងកាយមនុស្សក្លាយជាសាកសពដែរទេ? "
" រឿងនេះ..." លោកដុកទ័រក៏រាងរអ៊ាបន្តិចព្រោះគាត់ដឹងបាត់ទៅហើយថានាងចង់ធ្វើអ្វី
" ខ្ញុំត្រូវការហេតុផល " ត្បិតថាចង់ជួយតែក៏មិនចង់ធ្វើរឿងអោយមានការសោកស្ដាយទើបគាត់ជ្រើសរើសសួរនាំហេតុផលច្បាស់លាស់ហើយវាក៏មិនមែនជារឿងធម្មតាដែរ
" ពួកគេធ្វើបាបខ្ញុំ! ខ្ញុំធ្លាក់មកដល់ស្ថានភាពនេះលោកក៏ដឹងដែរមិនចឹងថាវ៉ីស នឹងស្លាប់ជីវិតទាំងពីររបស់ម្ដាយកូនខ្ញុំ សូមលោកជួយខ្ញុំផងទៅ ហឹកហឹក" ឆីមមីចាប់ផ្ដើមរាបរាប់ទាំងទឹកភ្នែកធ្វើយ៉ាងណាក៏ដោយនាងនឹងចេញពីគេអោយបាន ដំបូងគិតថាមិនអាចឃ្លាតតែបើបន្តនៅទៀតនាងមិនអាចរក្សាកូនបានឡើយ
" មុនពេលដែលដល់វេលាបញ្ចូនសាកសព ខ្ញុំនឹងប្ដូរសាកសពតែត្រូវប្រាកដថាអ្នកនាងនឹងមិនបង្កបញ្ហាដល់ខ្ញុំទៅចុះ " បែបនេះកាន់តែធ្វើអោយឆីមមីញញឹមបង្ហាញក្ដីសង្ឃឹមជាថ្មីលើផ្ទៃមុខស្លេកស្លាំង
" តែរឿងដែលនាងត្រូវចាំគឺថ្នាំមានប្រសិទ្ធភាពត្រឹម1ម៉ោងប៉ុណ្ណោះ ពេលដែលដល់វេលាបញ្ចូនសាកសពទៅភូមិគ្រឹអសាច់ញាតិ ដល់ពេលនោះនាងនឹងមានស្មារតីធម្មតាតែចាំថាត្រូវចាកចេញពីមន្ទីពេទ្យដោយស្ងៀមស្ងាត់ " ទោះជាយ៉ាងណាវាក៏ជារឿងមួយមិនសុចរិកបែបនេះកាន់តែស្មុកស្មាញ
" ចាស៎! អរគុណលោកដុកទ័រខ្លាំងណាស់ហឹក!! " នាងយំអោនគោរពពេទ្យបន្តិច មុននឹងគាត់ចាប់ផ្ដើមសកម្មភាពចាក់ថ្នាំកម្រិតស្រាលព្រោះខ្លាចប៉ះពាលដល់ទារក បន្ទាប់ពីចាក់រួចទើបនាំគ្នាសម្ដែងជាមានរឿងចលាចល ចំណែកឯជុងហ្គុកដែលទើបតែឡើងមកដល់នោះក៏ភ័យបុកពោះស្ទុះទៅរកបន្ទប់សង្រ្គោះបន្ទាន់ដូចគ្នា
ŞİMDİ OKUDUĞUN
ពុតស្នេហ៌កម្លោះ Mafia S2 (Complete)
Romantizmបន្ទាប់ពីSeason ( ស្នេហាព្រៃផ្សៃ) រឿងកើតឡើងគឺនៅពាក់កណ្ដាលរឿង ស្នេហាព្រៃផ្សៃ គីមថេយ៉ុង អ្នកណាដែលមិនស្គាល់ថាគេជា mafia ដៃឆៅឃើញត្រង់ណាសម្លាប់ត្រង់នោះតែបែរជាចាញ់ក្រោមដៃកូនស្រីលោកមេភូមិមហាកាចឆ្នាស់ទៅវិញ ។