ជុងនីកាន់ដៃស្វាមីនិយាយរៀបរាប់ពីទុក្ខលំបាកកាលដែលស្រឡាញ់គ្នាដំបូងម្នាក់ៗមិនសូវជាខ្វាល់ខ្វាយស្រណោះស្រណោកគ្នាប៉ុន្មានឡើយ បន្ទាប់រស់នៅជាមួយគ្នាបានប៉ុន្មានខែហើយក៏ចាប់ផ្ដើមមានចិត្តស្រឡាញ់ផុសឡើងម្ដងបន្តិចៗ ពួកគេសុទ្ធតែបែកបាក់ស្នេហាដូចគ្នាជាពិសេសធ្លាប់ឆ្លងកាត់ការកាប់សម្លាប់បាញ់ប្រហារមកមិនតិចទេ ។
" ប្រពន្ធបងនេះណាអស្ចារ្យណាស់ អ្វីក៏អាចធ្វើបានដែរសាហាវឃោឃៅដូចគ្នា " ចុងប្រយោគជុងហ្គុកនិយាយខ្សឹបៗដាក់ក្បែរត្រចៀកប្រពន្ធ។
ផាច់!
ឆីមមីលើកដៃវាយភ្លៅប្ដីមួយដៃសូរផាច់គ្រប់គ្នាភ្ញាក់បើកភ្នែកធំៗជុងហ្គុកឯណេះកំពុងតែគ្រាំគ្រាឈឺសាច់ជិតស្លាប់។
" មានរឿងអីមែនទេឆីមមី ? " ជុងនីសួរនាំទាំងបារម្ភព្រោះសុខៗក៏វាយប្ដីមួយដៃយ៉ាងដំណមមុននេះ ។
" គ្មានអ្វីទេបង ជុងហ្គុកគាត់និយាយថាបងឃោឃៅដូចជាសិង្ហចឹងហើយទើបចង់ប្រដៅជំនួសហិហិ " ឆីមមីសារភាពប្រាប់ជុងនីអស់គ្មានសល់ជុងហ្គុកបានត្រឹមតែធ្វើមុខញឹមៗទាំងអៀនខ្មាស់នរណាៗក៏ដឹងថាប្រពន្ធរបស់គីម ថេយ៉ុងនេះខ្លាំងក្លាមិនចាញ់ស្វាមីឡើយ ឮថាកាលនៅកន្លែងជួបគ្នាដំបូងបងថ្លៃគេធ្លាប់លើកកាំភ្លើងបាញ់បញ្ឈិតក្បាលយ៉ារីមថែមទៀតផងដៃត្រង់បែបនេះមិនខ្លាចមិនបានឡើយ ។
" បានហើយមកនេះមកនិយាយរឿងមង្គលការកូនឬមកសរសើរប្រពន្ធយើងអាហ្គុក " ថេយ៉ុងទាញស្មាប្រពន្ធមកក្បែរខ្លួនទាំងហួងហែង ។
" និយាយរឿងនេះខ្ញុំចង់អោយពួកគេរៀបការឆាប់ៗ "
" ប្រញាប់ទៅណាមីង? " ថេជូប្រញាប់រត់ចូលមកអោបក្រសោបម្ដាយមីងជាប់មិនលែងព្យាយាមយកចិត្តមិនអោយប្អូនបានឆាប់ការ ។
" ថេជូមីងថាកូនក៏គួរតែប្រញាប់រកគូរស្រករនឹងគេដែរហើយ " ឆីមមីញ៉ោះថេជូវិញធ្វើអោយគេប្ដូរទឹកមុខមកជូរវិញ។
" ពួកគេសុទ្ធតែយល់ចិត្តគ្នាស្រាប់មិនពិបាកឡើយ " គ្រប់គ្នាក៏ចាប់ផ្ដើមរើសយកថ្ងៃល្អសម្រាប់រៀបចំពិធីមង្គលការរបស់កូនៗ ចំណែកឯថេជីនិងជុនហ្វីឯណេះវិញក៏សប្បាយចិត្តពេកក្រៃជាពិសេសជុនហ្វីនោះអី ខំតាមស្រឡាញ់តាំងពីថេជីនៅតូចរហូតដល់ធំប៉ុនេះហើយមិនងាយអោយនាងរបូតចេញពីដៃងាយៗឡើយ ។
![](https://img.wattpad.com/cover/221269342-288-k229205.jpg)
BẠN ĐANG ĐỌC
ពុតស្នេហ៌កម្លោះ Mafia S2 (Complete)
Lãng mạnបន្ទាប់ពីSeason ( ស្នេហាព្រៃផ្សៃ) រឿងកើតឡើងគឺនៅពាក់កណ្ដាលរឿង ស្នេហាព្រៃផ្សៃ គីមថេយ៉ុង អ្នកណាដែលមិនស្គាល់ថាគេជា mafia ដៃឆៅឃើញត្រង់ណាសម្លាប់ត្រង់នោះតែបែរជាចាញ់ក្រោមដៃកូនស្រីលោកមេភូមិមហាកាចឆ្នាស់ទៅវិញ ។