ស្នេហ៍ប្រុសង៉ក់ងរ
ផ្ទៃមេឃហាក់ស្រទុំទាំងដែលពេលនេះវាជាពេលថ្ងៃនៅឡើយ វាគួរតែមានពន្លឺព្រះអាទិត្យចាំងរៈផ្ដល់កំម្ដៅដល់លោកការតែថាវាបែរជាមានពពកបិទបាំងពន្លឺមិនអោយជះទៅវិញ ។ ជុងនីអង្គុយនៅក្រោមដើមឈើតែម្នាក់ឯងសម្លឹងមើលផ្ទៃមេឃពណ៍ខៀវស្រងាត់ទាំងទឹកមុខស្រងូតស្រងាត់ មានអារម្ភណ៍ថាគ្មានរណាម្នាក់ខ្វល់ជាមួយនាងឡើយវាដូចជាអារម្ភណ៍ត្រូវគេបោះបង់ចោលទៅហើយចឹង ។
" នី ...! " សម្លេងក្រឡបន្លឺឡើងយ៉ាងស្រទន់ ជុងនីប្រញាប់បែរមករកប្រភពសម្លេងក៏ឃើញថាជាស្វាមីដែលនាងកំពុងនឹកគិតនៅឈរក្បែរនាងតាំងពីពេលណាក៏មិនដឹង ។
" អូនមកអង្គុយធ្វើអីម្នាក់ឯងនៅទីនេះ ? " នាយដាក់ខ្លួនអង្គុយចុះលើបង់ក្បែរភរិយាលូកដៃទៅចាប់ប្រអប់ដៃស្ដើងលើកមកអង្អែលថ្នមៗ ។
" ថេយ៍.... អូនកំពុងតែគិតថាអនាគតកូនរបស់ពួកយើងនឹងទៅជាយ៉ាងណា " នាងតូចអោនមុខចុះស្រងូតស្រងាត់ ។
" ថ្ងៃនេះជាថ្ងៃគម្រប់ខួបអាពាហ៍ពិពាហ៍របស់យើងអូនគួរតែសប្បាយចិត្ត កុំទាន់គិតពីរឿងនោះអី " នាយព្យាយាមនិយាយលួងលោមប្រពន្ធទាំងក្នុងចិត្តគេពិតជាសុំទោសនាងណាស់ដែលខ្លួនឯងជាអ្នកបំផ្លាញកម្មពិធីមួយនេះដោយផ្ទាល់ នៅមានរឿងមិនល្អកើតឡើងថែមទៀត ជុងនីមិនមាត់បានត្រឹមញញឹមស្រាលដាក់គេវិញ ។
" បងរងាទេ? ថ្ងៃនេះអូនមានអារម្ភណ៍ថាខ្យល់ខ្លាំងណាស់ត្រជាក់ដល់ហើយ " នាងតូចនិយាយហើយត្រសុសខ្លូនចូលរង្វង់ដៃមាំកក់ក្ដៅរបស់ស្វាមីសំម្ងំស្ងៀមបិទភ្នែកទទួលយកការអោបពីប្ដីយ៉ាងធូរស្រាលក្នុងចិត្ត ថេយ៉ុងលើកដៃអង្អែលសក់ប្រពន្ធតិចៗទាំងរលីងរលោងទឹកភ្នែកប្រុងនឹងស្រក់ម្ដងៗ សកម្មភាពពាក្យសម្ដីរបស់ប្រពន្ធធ្វើអោយថេយ៉ុងកាន់តែក្ដុកក្ដួលតើនាងនិយាយថារងាបានយ៉ាងម៉េចបើពេលនេះមេឃជះថ្ងៃក្ដៅសឹងតែបែកក្បាលនោះ តើនាងរងារយ៉ាងម៉េចបើគ្មានខ្យល់ខ្លាំងដូចដែលនាងនិយាយផងនោះតើនាងកើតអ្វី តើនាងពិបាកទទួលយកប៉ុណ្ណាបើនាងដឹងថាខ្លួនកំពុងតែមានជំងឺវង្វេងវង្វាន់បែបនេះ ។
( សិង្ហខ្ញុំមានរឿងចង់ពិភាក្សាជាមួយបន្តិចតើបានទេទាន) សាណាដើរមកក្បែររាងសង្ហាដែលទើបតែដើរចេញពីបន្ទប់ខ្លួនមុននេះ សាណាក៏និយាយរៀបរាប់ពីអាការៈជំងឺដំណាក់កាលដំបូងរបស់ជុងនីបានដឹង ថេយ៉ុងស្ដាប់ហើយសឹងតែទន់ជង្គង់ដួលចឹងតើ! បានជានាងចេះតែបង្ហាញសកម្មភាពចម្លែកៗរហូតមកបែបនេះ ។
( សាណាពិនិត្យច្បាស់ទេ? ) នាយសួរនាំទាំងមិនគួរអោយជឿ ។
( ជំងឺវង្វេងនេះភាគច្រើនកើតឡើងនៅពេលដែលមនុស្សឈានចូលដល់អាយុ40ឆ្នាំឡើងទៅ នៅមន្ទីពេទ្យច្រើនជាអ្នកជំងឺវង្វេងស្មារតីបែបនេះ ជំងឺនេះមិនធ្វើទុកអ្នកជំងឺអោយចាញ់ឬឈឺចាប់អ្វីឡើយប៉ុន្តែវាធ្វើអោយអ្នកជំងឺលែងទទួលដឹងរឿងអ្វីដែលទើបតែកើតឡើង វាពង្វក់ស្មារតីអោយអ្នកជំងឺធ្វើតាមការស្រមើរស្រម៉ៃ )
( ចុះមូលហេតុ? )
( ជួនកាលមកពីអ្នកជំងឺគិតខ្វល់ខ្វាយច្រើនពេកអាចប៉ះពាល់ដល់ប្រព័ន្ធប្រសាទ បូកផ្សំជាមួយការប្រើប្រាស់ថ្នាំងងុយដេកច្រើនលើសគម្រិតពេកអាចធ្វើអោយមានគ្រោះថ្នាក់បាន ) បន្ទាប់ពីបានដឹងរឿងរ៉ាវរួចហើយ ថេយ៉ុងប្រញាប់រត់ចូលទៅក្នុងបន្ទប់របស់ខ្លួនលឿនដូចព្យុះនាយរុះរើរបស់របរពាសពេញបន្ទប់អោយរប៉ាត់រប៉ាយអស់ មុននឹងសល់កន្លែងចុងក្រោយដែលគេមិនដែលចាប់អារម្ភណ៍ដឹងរាល់ដងគឺប្រអប់ដាក់គ្រឿងសម្អាងរបស់ភរិយា ។
ប្រាវ!
រាងកាយមាំទាំទន់ជង្គង់ដួលព្រូសលើដីធ្លាក់កញ្ចប់ថ្នាំងងុយដេកជាច្រើនកញ្ចប់ចេញពីក្នុងដៃ តើគេអាចមិនចាប់អារម្ភណ៍ជាមួយប្រពន្ធត្រង់ចំណុចនេះបានយ៉ាងម៉េចទៅ តាំងតែពីរឿងរ៉ាវកាលពី15ឆ្នាំមុនបានបញ្ជប់សព្វគ្រប់ទៅជុងនីក៏ចាប់ផ្ដើមប្លែកងប់ងល់នឹងការងារដល់ថ្នាក់នេះផងឬ? បើគេដឹងមុនថានាងងុបងុលដល់ថ្នាក់នេះគេមិនបើកក្រុមហ៊ុនស្រាក្រហមអោយនាងកាន់កាប់ឡើយ ។
ВЫ ЧИТАЕТЕ
ពុតស្នេហ៌កម្លោះ Mafia S2 (Complete)
Любовные романыបន្ទាប់ពីSeason ( ស្នេហាព្រៃផ្សៃ) រឿងកើតឡើងគឺនៅពាក់កណ្ដាលរឿង ស្នេហាព្រៃផ្សៃ គីមថេយ៉ុង អ្នកណាដែលមិនស្គាល់ថាគេជា mafia ដៃឆៅឃើញត្រង់ណាសម្លាប់ត្រង់នោះតែបែរជាចាញ់ក្រោមដៃកូនស្រីលោកមេភូមិមហាកាចឆ្នាស់ទៅវិញ ។
