I'm back ✨
Plz read this
ដោយសារតែម៉ាក់អត់អោយទៅភ្នំពេញវិញចឹងអាចនៅស្រុកយូរទៀតណាមួយនៅស្រុកអត់មានសេវាចឹងហើយបានឆ្លៀតផុសបានតែពេលព្រឹកទេពេលមករៀនព្រឹកៗ😂 ឥឡូវ admin សម្រេចចិត្តថានឹងផុសបន្តវិញព្រោះថាបើចាំដល់ពេល admin ទៅភ្នំពេញវិញវាយូរទៀត2ខែអីទៀតមិនទាន់ដឹងណាណីផង ឡូវតសាច់រឿងយើងវិញ 💕🎁
ពេលវេលាកន្លងទៅជាច្រើនខែពេលនេះជុងនីក៏ជិតសម្រាលដូចគ្នា រាងស្ដើងស្ថិតក្នុងរ៉ូបស្ដើងវែងត្រឹមកជើងដៃវែងពណ៍សកំពុងតែផ្ដេកខ្លួនលើគ្រែក្នុងបន្ទប់សម្រាប់អ្នកសម្រាលលំដាប់ ដោយមានថេយ៉ុងនៅចាំមើលថែភរិយាសឹងតែ24ម៉ោងទៅហើយ ។
" បងប្រាប់ហើយថាបើចង់ងើបដើរអោយហៅបង " ថេយ៉ុងដែលទើបតែចេញពីបន្ទប់ទឹកផ្លាស់សម្លៀកបំពាក់រួចប្រញាប់បោសកន្សែងជូតសក់ប្រូសទៅលើសាឡុងប្រញាប់រត់ទៅជួយគ្រាជុងនីដែលពោះឡើងប៉ោងធំពិបាកយោងអាត្មា ។
" សុំទោសតែអូនគិតថាវាមិនអី ហិហិ" នាងតូចងើយមុខមកសម្លឹងដាក់អ្នកដែលជួយគ្រាសើចដាក់នាយកខឹក ថេយ៉ុងឯណេះប្រលឹងហោះសុីប្រលិតធ្វើមុខស្អុយដាក់ប្រពន្ធព្រួយបារម្ភណ៍ជាងអ្នកពពោះទៀត។
" អូនចង់ទៅណា ? មានមិនស្រួលត្រង់ណាទេ ? " រាងសង្ហាឱនទៅសួរនាំប្រពន្ធទាំងក្ដីបារម្ភ ជុងនីឃើញហើយក៏ចង់សើចបន្តិចអីបន្តិចតាំងតែពីដឹងថានាងជិតសម្រាលមកគេ care នាងគ្រប់សព្វបែបយ៉ាងសូម្បីតែសំណួរដែលពេទ្យត្រូវសួរក៏គេសួរជីកឬសអស់គ្មានសល់បែបនេះអោយនាងដាច់ចិត្តទៅចោលគេយ៉ាងម៉េចកើត ប្ដូរចិត្តពេលនេះមិនទាន់ហួសពេលទេត្រូវទេ !
" បងថ្លៃ ! " ជុងហ្គុកដើរសម្ដៅមករកជុងនីនិងថេយ៉ុងដែលកំពុងតែអង្គុយលេងនៅមុខរានហាលបន្ទប់សម្រាលមើលទៅល្អូកល្អើនណាស់
" ប្រុសជុងមានអ្វីមកនឹង ? "
" ផ្លែឈើសុខភាពណាបងថ្លៃ " នាយលើកកន្ត្រកផ្លែឈើបង្ហាញនាងទាំងសប្បាយអរ
" អោយមកយើង ! មើលថាមានរបស់សល់របស់ខូចដែរទេ "ថេយ៉ុងកញ្ឆក់កន្ត្រកផ្លែឈើពីដៃជុងហ្គុកមុននឹងពោលចង់បំបាក់ប្អូនកំហូចជុងនីឯណេះងាកមកវាយដៃគេសម្លក់មិនឈប់និយាយអ្វីបែបនេះគ្នាខំយកមកអោយមិនគិតអរគុណទឹកចិត្តគ្នាអ្វីបន្តិចសោះ ជុងហ្គុកខាំថ្គាមទប់សំណើចមិននិយាយតបព្រោះបើអោយគេហារមាត់ឥឡូវនេះអាចនឹងផ្ទុះសំណើចចេញបាន មនុស្សប្រុសស្អីមិនដែលខ្វល់ខ្វាយពីមនុស្សស្រីរឹងទទឹងមិនស្ដាប់នរណាដៃឆៅឃើញត្រង់ណាកាប់ក្បាលត្រង់នោះ បែរជាមកយកចិត្តទុកដាក់ជាមួយស្រីតូចកាចឆ្នាស់នេះទៅវិញ
" មិនអីទេបងថ្លៃ ចរឹកដូចក្មេងបែបនេះមិនប្រកាន់ឡើយ "
" អាហ្គុកឯងនេះ "
" អ៊ូយ!! ហិហិ ឈប់ហើយបង " ដោយទ្រាំនឹងចរឹកឌឺដងរបស់ប្អូនមិនបានទើបរត់ប្រសាចដេញវាយគេពេញក្នុងបន្ទប់សម្រាកសម្រាប់ត្រៀមចូលសម្រាលរបស់ជុងនី ស្រីតូចអង្គុយអង្អែលពោះធំញញឹមសម្លឹងមើលពីរអ្នកបងប្អូនដេញប្រលែងលេងដូចកូនក្មេងសើចកក្អឹកលាន់ពេញបន្ទប់ ។
ANDA SEDANG MEMBACA
ពុតស្នេហ៌កម្លោះ Mafia S2 (Complete)
Cintaបន្ទាប់ពីSeason ( ស្នេហាព្រៃផ្សៃ) រឿងកើតឡើងគឺនៅពាក់កណ្ដាលរឿង ស្នេហាព្រៃផ្សៃ គីមថេយ៉ុង អ្នកណាដែលមិនស្គាល់ថាគេជា mafia ដៃឆៅឃើញត្រង់ណាសម្លាប់ត្រង់នោះតែបែរជាចាញ់ក្រោមដៃកូនស្រីលោកមេភូមិមហាកាចឆ្នាស់ទៅវិញ ។
