Part ( 2 )

1.7K 65 2
                                        

ក្នុងផ្ទះ....

"នៅមើលស្អី ម៉េចមិនអង្គុយចុះមក? ចង់ហូរឈាមដល់ស្លាប់មែនដែរទេ " មនុស្សប្រុសស្អីគ្មានមាយាទ ចរឹកអន់ហើយនៅមាត់ឆ្កែទៀតពេលនេះបែរជានៅឈរសម្លឹងមុខនាងមិនឈប់ ទើបស្រែកមួយវ៉ាស់ហើយវាក៏បានផលមែន
Taehyung ដាក់ខ្លួនអង្គុយចុះតាមសម្ដីស្រីល្អដោយមិនមាត់មិនក.ចង់ដឹងណាស់ថានាងចង់ធ្វើអ្វីគេបន្តទៀត។
" សួរមួយបានដែរទេលោក? "បន្ទាប់ពីលាបនិងរុំរបួសអោយគេរួចហើយ Jingnie អង្គុយធ្វើមុខស្លើរដាក់អ្នកកំលោះម៉ក់ៗ
" ...... " ស្ងាត់!
" នែ៎!! ត្រចៀកថ្លង់‍រឺយ៉ាងម៉េចនេះបានជាសួរមិនឆ្លើយ ?"
" ហ៊ីយ មានមនុស្សដូចជាលោកតែម្នាក់ទៀតខ្ញុំប្រេះទ្រូងស្លាប់មិនខានទេ " Jungnie ថាហើយដើរចេញទៅបាត់ទុកអោយប្រុសសង្ហាអង្គុយញញឹមមិនដឹងខ្លួន មុននឹងដាក់កាយគេងលើគ្រែក្រអ៊ូបទន់ៗយ៉ាងស្កប់ស្កល់ព្រោះអស់កម្លាំងតាំងតែពីយប់មិញមកម្លេះ
_____

" ហេតុអីក៏តេមិនចូលសោះចឹង "ស្រីស្អាតសាច់សរខ្ចីដើររ៉េចុះឡើងៗមិនស្ងប់ មិនដឹងថាពេលនេះសង្សាសំណប់ចិត្តនៅទីណាអោយប្រាកដ បាត់ទៅប៉ុន្មានថ្ងៃហើយមិនឃើញទាក់ទងមកនាងសោះ នេះគេដឹងគម្រោងការអាក្រក់របស់នាងហើយទេដឹងបានជាស្ងាត់បែបនេះ
ទឺតៗ !!

" អីយ៉ាស់ព្រះជួយ អា៎ក្ដៅៗ" Kim Seokjin ដែលកំពុងអង្គុយផឹក Coffee ពេលព្រឹកនៅក្រោមដើមប៉ោមយ៉ាងស្រស់ស្អាតមួយដើម ត្រូវភ្ញាក់ព្រើតដោយសារអ្នកណាក៏មិនដឹងមកស៊ីភ្លេរឡានស្អីទាំងព្រឹកនៅមុខភូមិគ្រិះ...
"អ្នកប្រុស! គឺ... " ស្រីបម្រើរត់មកប្រាប់ប្រញាប់ប្រញាលតាមបញ្ជារបស់ស្រីល្អដែលទាន់ហន់ចង់ជូបអ្នកដែលមានឈ្មោះជាសង្សា
" ហ៊ិយ ... ហេតុអីទើបតែប្រាប់គ្នាបែបនេះស្លាប់មិនខានទេ " Seokjin ថាហើយប្រាកដជាបែបនេះទើបងើបរត់សម្ដៅកន្លែងកើតហេតុភ្លាមមិនអោយយឺតយ៉ាវជាដាច់ខាត
" 2 ..1.. អស់ពេលហើយ " សេរ៉ា ជុង បុត្រីតែមួយអង្គគត់នៅសាធារណរដ្ធកូរ៉េ ឈរឧបដៃសម្លេងមើលសង្សារត់មកទាំងត្រហេបត្រហប
" សូមព្រះរាជទានទោសក្រាបទូល" Seokjin ហត់ត្រដាបត្រដួសនិយាយមិនចង់ដល់គ្នាដកដង្ហើមមិនចង់រួចព្រោះតែអ្នកដែលឈរនៅនឹងមុខគេនេះឯង
" បងយឺត 2វិនាទីហើយ លុតជង្គង់ឥឡូវនេះភា្លម " ពាក្យសម្ដីម៉ាត់ៗមួយតាមដែលចិត្តនឹកខឹងរបស់សេរ៉ាធ្វើអោយអ្នកខ្លះដឹងខុសធ្វើតាមមិនអាចប្រកែកបាន
" ព្រះនាងម្ចាស់! នេះទើបតែ2វិនាទីប៉ុណ្ណោះព្រះពរ" Seokjin ក្រាបក្បាលប្រកែកមិនអោយចាញ់ទៀត
" នៅប្រកែកទៀត ហ្អឹក " សេរ៉ា ជុង ស្រែកខ្លាំងៗបន្ទាប់មកក៏យំយកតែម្ដង
" ឈប់យំទៅណា បងគ្មានចេតនាទេ " សង្ហាស្ទុះងើបឡើនដូចរន្ទះទាញព្រះនាងមកឧបជាប់ដើមទ្រូងកក់ក្ដៅលួងលោមភ្លាមតែធ្វីដែលគេបានទទួលមកវិញគឺជាការរុញច្រានវាយដុំខ្លាំងៗតាមកំហឹងអ្នកនៅក្នុងរង្វង់ដៃ។
" ហេតុអី? ហ្អឹក ហេតុអីបានជាទុកអូនចោលប្រុសអាក្រក់"
" ហេតុអីទៅបានជាអូនយំខ្លាំងបែបនេះ?" គេចាប់ផ្ដើមភ័យយហើយព្រោះតែនាងយំដល់ថ្នាក់ដង្ហក់
" អឹក ហ្អឹក អូ...អូនគ្រាន់តែបារម្ភណ៍ពីបងប៉ុណ្ណោះ ព្រោះថាមួយរយះនេះបងមិនដែលឆ្លើយតបនឹងការហៅចូលរបស់អូនវិញសោះ " Seokjin រំសាយរង្វង់ដៃមុននឹងលើកមកក្រសោបមុខស្អាតផ្ដល់ភាពក់ក្ដៅដល់នាង
" សូមទោសផងណា .....ព្រោះការងារផ្ទួនចូលមកមិនឈប់ឈប់យំទៅណា " ដៃក្រាស់ទាញសេរ៉ាមកឧបសារជាថ្មី
____

" កុំអី អ្នកម៉ាក់....ទេ...!" Taehyung ស្ទុះវឹងពីសុបិនអាក្រក់បែកញើសជោកថ្ងាស់ប៉ុនគ្រាប់ពោត ដល់ថ្នាក់គេមកឆ្ងាយយ៉ាងនេះហើយសុបិនទាំងនោះនៅតែមកលងបន្លាច ធ្វើអោយក្នុងទ្រូងក្ដៅឆែវតែម្ដង
" អេ! យ៉ាងម៉េចហ្នឹង? ជំងឺឆ្កែឆ្កួតយ៉ាងម៉េចនៀក..."
" នាងនិយាយម្ដងទៀតទៅមើល " Taehyung បញ្ជេញសម្លេងមាំទាំមិនកម្រើកខ្លួនមួយអឹស
" ..គឺសភាពដូចឆ្កែឆ្កួតនោះអី ហ្អាយយយយ ...."និយាយមិនទាន់ផុតពីមាត់ផងរាងកាយស្ដើងត្រូវខ្ទាតទៅម្ខាងបុកតុមួទំហឹងតាមកម្លាំងដៃអ្នកកំលោះមិនប្រណី បែបនេះទៀតហើយគ្រប់ពេលសុបិននោះផុសឡើងគេមិនដែលទប់ទល់នឹងវាជាប់នោះទេ
" នាងយ៉ាងម៉េចហើយ ?" រាដសង្ហាប្រញាប់ចុះពីគ្រែរត់តម្រង់នាងក្រមុំដែលអង្គុយយញីចង្គេះខ្លួនឯងប្រហែលជាបាក់ឆ្អឹងផងក៏មិនដឹង
" លោកចង់សម្លាប់មនុស្សរឺក៏យ៉ាងម៉េចបានជាលេងដៃធ្ងន់បែបនេះ សំណាងហើយដែលមានតុនេះបើមិនអញ្ចឹងទេខ្ញុំប្រាកដជាធ្លាក់តាមបង្អួចនេះបាត់ទៅហើយ "
" បើមនអីក៏ល្អហើយ "Taehyung ឈរពេញកម្ពស់មុននឹងងើបទៅអង្គុយលើគ្រែវិញធ្វើមិនដឹង
" ហេតុអីបានជាអង្គុយមើលមកចឹង ទាំងដែលខ្លួនលោកជាអ្នកបង្កវាឡើងណា.."ស្រីតូចងើបឡើងទាំងត្រដាបត្រដួស មុននឹងឈរជ្រុតចង្គេះថាអោយអ្នកខ្លះដែលមិនព្រមទទួលខុសត្រូវលើធ្វីដែលខ្លួនបានធ្វើមុននេះ

" មានរឿងអីមែនទេកូនJungie "
  " គ្មានអ្វីធំទេពុក គឺគ្រាន់តែមុននេះខ្ញុំរត់មកមិនបានមើលទើបរអិលជើង " Jungie និយាយហើយសើចស្ញេញដាក់ឪពុកវិញ ដូចគ្មានរឿងអីកើតឡើងសកម្មភាពដូចកូនក្មេងរបស់នាងក៏មិនផុតពីខ្សែភ្នែករបស់អ្នកខ្លះដែលមានវត្តមាននៅក្នុងបន្ទប់នេះដែរ។
  " បើមិនអីក៏ល្អហើយ ហៃយ៉ាអ្នកកំលោះហាចុះមកននឹងអាលបានញុំាបាយ "
  លោកដននិយាយហើយក៏ចុះទៅក្រោមវិញបាត់ទុកអោយអ្នកដែលទើបតែមានរឿងជាមួយគ្នាអង្គុយសម្លក់គ្នាដូចចង់ស៊ីសាច់ហុតឈាមគ្នាទៅហើយ
  តុបាយឆ្ញាញ់ពិសារក៏បានបញ្ជប់ កំលោះសង្ហា Kim Taehyung ដកខ្លួនចេញមកក្រៅបន្ទាប់ពីជាប់និយាយរឿងខ្លះជាមួយម្ចាស់ផ្ទះ
  " ថ្ងៃស្អែកលោកត្រូវទៅផ្សាជាមួយខ្ញុំ "នាងក្រមុំដើរចេញពីក្នុងផ្ទះមកគិតថាដើរមើលជុំផ្ទះមុននឹងចូលដេកតាមទម្លាប់តែក៏បានឃើញអ្នកខ្លះមកឈរតែម្នាក់ឯងនៅមាត់ទឹកទើបរកនឹករឿងមកអោយរវល់អោយគេណាមួយស្អែកត្រូវទៅផ្សាម្នាក់ឯងទើបចង់មានគ្នាជួយ
  " ហេតុអី " Taehyung ងាកមកមើលមុខនាងមួយសន្ទុះទើបដាច់ចិត្តសួរ
  " ព្រោះមិនចង់អោយមកនៅទទេៗនោះអី " ប្រុសសង្ហាមិនមាត់មិន.កបន្តធ្វើអោយបរិយាកាសចាប់ផ្ដើមស្ងប់ស្ងាត់

បាំង !!

ពុតស្នេហ៌កម្លោះ Mafia S2 (Complete)Where stories live. Discover now