Part (36)

837 47 8
                                        

" ចឹងនាងមកនៅជាមួយខ្ញុំមក ខ្ញុំធានាថានឹងអោយពួកនាងរៀបការបានតាមប្រពៃណី " យ៉ារីមភ្ញាក់ផ្អើលជាខ្លាំងពេលដែលនាងហានអះអាងថានឹងជួយពួកនាងបែបនេះ" នាងចង់ធ្វើយ៉ាងម៉េច? "" អោវ៍! បើគេមិនព្រមទេក៏អង្វរទៅ កុំទៅខ្វល់អីណា៎ " ជុងនីញាក់ចញ្ចើមម្ខាងប្រាប់ទាំងមានជំនឿចិត្ត"...

К сожалению, это изображение не соответствует нашим правилам. Чтобы продолжить публикацию, пожалуйста, удалите изображение или загрузите другое.

" ចឹងនាងមកនៅជាមួយខ្ញុំមក ខ្ញុំធានាថានឹងអោយពួកនាងរៀបការបានតាមប្រពៃណី " យ៉ារីមភ្ញាក់ផ្អើលជាខ្លាំងពេលដែលនាងហានអះអាងថានឹងជួយពួកនាងបែបនេះ
" នាងចង់ធ្វើយ៉ាងម៉េច? "
" អោវ៍! បើគេមិនព្រមទេក៏អង្វរទៅ កុំទៅខ្វល់អីណា៎ " ជុងនីញាក់ចញ្ចើមម្ខាងប្រាប់ទាំងមានជំនឿចិត្ត
" នេះនាងមិនទៅអាក្រក់ទាំងអស់ឯណា " យ៉ារីមយកកែងដៃទៅឆ្កឹះនាងតូចដែលអង្គុយក្បែរនោះញញឹមដាក់គ្នាទាំងគ្មានអ្វីលាក់បាំងយ៉ាងណាត្បិតថាធ្លាប់ជាសត្រូវពេលនេះពួកនាងក៏មិនទៅស្អប់គ្នាអ្វីដែរព្រោះមិនដែលទៅប៉ះពាល់អ្នកណាមុន
" ចុះរឿងឆេនសុីមានផ្ទៃពោះនោះនាងគិតយ៉ាងម៉េច? "
" អ្ហឹ! យ៉ារីម " សាណាប្រញាប់ឃាត់ព្រោះដឹងថាអ្នកស្រីមិនទាន់ជ្រាបនៅឡើយទេ
" មិនបាច់លាក់ទេសាណា ! វាមិនអីទេប្រហែលនេះហើយជាហេតុផលដែលថេយ៉ុងនាំនាងមកនៅទីនេះមើលថែ " ជុងនីញញឹមស្ងួតបញ្ជាក់ប្រាប់ថានាងមិនអីទាំងដែលក្នុងចិត្តវាមិនបានដូចខាងក្រៅព្រោះវាកំពុងតែក្រៀមស្រពោនម្ដងបន្តិចៗហើយ
" នាងគួរតែប្រយ័ត្នជាមួយនាងកញ្រ្ជោងនោះបន្តិចទៅ "
" ហេតុអី? "
" នេះនាងមិនដឹងទេឬ? នាងនោះវាបានក្បត់បងថេ..អ្ហឹ ក្បត់សឹង្ហដោយលួចយកកម្រោងផ្លង់នាវា នៅចង់សម្លាប់ឯងទៀតផងនាងនោះពូកែលាក់ពុតណាស់បែបនេះហើយទើបខ្ញុំឆ្ងល់ថាហេតុអីបានជានាងធ្វើដល់ថ្នាក់នេះហើយ សឹង្ហនៅតែអោយវាចូលផ្ទះទៀតមិនយល់ទេ "
" គឺខ្ញុំធ្លាប់ឭបងហានចូនិយាយមកពីមុនដែរថាសឹង្ហស្រឡាញ់អ្នកនាងឆេនសុីណាស់ គឺ..."
" បែបហើយមិនបាច់ឆ្ងល់ច្រើនទេ បានហើយនិយាយរឿងពួកយើងវិញទៅ ហិហិ " ជុងនីបែរមកនិយាយរឿងផ្សេងព្រោះមិនអាចនៅចាំពួកនាងនិយាយពីរឿងនេះច្រើនឡើយខ្លាចថានាងមិនអាចទប់ចិត្តទប់ទឹកភ្នែកជាប់ទៅមុខទៀត។

ពុតស្នេហ៌កម្លោះ Mafia S2 (Complete)Место, где живут истории. Откройте их для себя