បន្ទាប់ពីរដើរផ្សារទិញរបស់របរដែលត្រូវការរួចរាល់ហើយគូរស្នេហ៍មួយគូរនេះក៏នាំគ្នាដើរលេងតាមដងទន្លេរហ៊ានរហូតដល់យប់បន្តិចទើបសម្រេចចិត្តថានឹងនាំគ្នាត្រឡប់ទៅផ្ទះវិញ តែម្នាក់ៗដូចជាមិនអស់រឿងនិយាយសោះទើបចេះតែបន្តម្ដងហើយម្ដងទៀត ។
" ពួកយើងទៅវិញទៅ! បងថាខ្លាចម៉ាក់អ៊ំបារម្ភ " នាយលើកដៃស្ដើងមកថើបក្រសោបចាប់ជាប់មិនចង់លែង ។
" ហឹម! បងស្រឡាញ់អូនទេ? " នាងតូចផ្ដេកក្បាលលើទ្រូងមាំរបស់ជុនហ្វីសួរសំណួរបែបនេះជារៀងរាល់ថ្ងៃតែនាយមិនដែលធុញឡើយគេតែងតែចង់និយាយពាក្យថាស្រឡាញ់នាងគ្រប់ពេលគ្រប់វេលាទាំងអស់ ។
រាងសង្ហាញញឹមតបចាប់ផ្ងើយចង្ការស្រីតូចអោយងើយបន្តិចមុននឹងអោនទៅថើបបបូរមាត់ពណ៍សុីចំម្ពូរជឹបៗថេជីបិទភ្នែកទទួលយកស្នាមថើបដ៏ផ្អែមល្ហែមពីបុរសជាទីស្រឡាញ់។
" ទៅគេងផ្ទះអូនបានទេ? ហ្អឹ...ស្អែកជាថ្ងៃគម្របខួបរៀបការរបស់ប៉ាម៉ាក់អូននឹងបានងើបពីព្រឹកជួយរៀបចំកម្មវិធីជាមួយគ្នានោះអី " ដោយឃើញថានាយលើកចិញ្ចើមម្ខាងទើបស្រីតូចប្រញាប់អធិប្បាយឡើនដូចព្យុះទាំងមុខក្រហម ប្រាប់នាយធ្វើអោយប្រុសសង្ហាឈរសើចជាមួយចរឹកគួរអោយស្រឡាញ់របស់នាងក្នាញ់ណាស់ស្រឡាញ់ណាស់ចង់តែលេបទុកក្នុងពោះមិនអោយនរណាបានឃើញមុខគួរចង់ខាំនេះទេ ។
" អោយបងគេងគ្រែជាមួយអូនទេ ? " នាយញោះបន្តព្រោះដឹងថានាងកំពុងតែអៀនប្រៀន
" ទៅគេងជាមួយបងប្រុសទៅ "
" អូនក៏ដឹងថាពួកយើងមិនត្រូវគ្នា"
" មិនគិតថាយកពេលនេះទៅយកចិត្តបងថ្លៃទេឬ? "
" តែអូនក្រមុំហើយណា៎ 18ពេញបឹបតែម្ដង " ជុនហ្វីនៅតែព្យាយាមញោះនាងមិនឈប់ ។
" យ៉ាងម៉េចប្រុសចាស់ បើអូនពេញរូបរាងបងចូលដណ្ដឹងអូនទៅ "
" ចាំយកចិត្តបងថ្លៃសិន " នាយថាហើយពួកគេទាំងពីរក៏ផ្ទុះសំណើចសើចឮៗ ទោះបីជាជុនហ្វីអាយុបងបងប្អូនភ្លោះទាំងពីរ7ឆ្នាំក៏ដោយតែពួកគេមិនដែលគិតពីរឿងតួលេខអាយុនោះទេ ដេញប្រលែងគ្នាលេងឆ្អែតឆ្អន់ពួកគេទាំងពីរក៏សម្រេចចិត្តនាំគ្នាត្រឡប់ទៅផ្ទះវិញ ។
" ម៉ាក់ពួកកូនត្រឡប់មកវិញហើយ " ក្រមុំតូចថេជីគ្រាន់តែចូលមកក្នុងផ្ទះឃើញវត្តមានរបស់ម្ដាយភ្លាមប្រញាប់រតុទៅក្រសោបអោបថើបតាមទម្លាប់ភ្លេត ។
" ជំរាបសួរម៉ាក់អ៊ំ " ជុនហ្វីដែលដើរកាន់ឥវ៉ាន់ជ្រែកដៃឯណេះក៏ទម្លាក់ចុះមួយកន្លែងសិនប្រញាប់មករួសរាយដាក់ម្ចាស់ផ្ទះដូចគ្នា ។
" កូនហ្វីក៏មកដែរមែនទេ? នេះជូនប្អូនមកផ្ទះឬ? " ជុងនីសួរនាំទាំងញញឹមចិត្តអាណិតក៏ចេះតែកើនទ្វេដងគ្រប់ពេលជួបមុខក្មេងប្រុសម្នាក់នេះ ។
" ថ្ងៃនេះបងជុនហ្វីមកគេងនៅទីនេះមួយយប់ណា៎ម៉ាក់ព្រោះថាថ្ងៃស្អែកនឹងបានងើបឡើងជួយរៀបចំកម្មវិធី " នាងតូចប្រញាប់បកស្រាយប្រាប់ម្ដាយយ៉ាងរហ័សរកតែជុនហ្វីហារមាត់និយាយមិនទាន់បែបនេះមានតែញញឹមញញែមនៅចំពោះមុខគាត់សិន ។
" កូនហ្វីចង់មកពេលណាក៏បានដែរ "
" ពួកកូនញ៊ាំអីឬនៅ? "
" មិនអីទេម៉ាក់កូនញ៊ាំរួចហើយ ពេលនេះយប់ហើយម៉ាក់ឡើងទៅគេងទៅណា៎ លោកប៉ាចាំផងមិនដឹង "
" កូននេះ ជុនហ្វីកូនអាចគេងជាមួយថេជូបានណា៎ រាត្រីសួស្ដីកូន ហ្អឹម! " បន្ទាប់ពីគ្រប់គ្នាបំបែកផ្លូវរួចជុនហ្វីនិងថេជីក៏នាំគ្នាឡើងទៅបន្ទប់ ដោយបន្ទប់របស់ថេជីនិងថេជូគឺនៅទល់មុខគ្នាតែម្ដង ។ រាងសង្ហាមិនចាញ់ជុនហ្វីប៉ុន្មាននោះក៏កំពុងតែឈរព័ន្ធដៃចាំអ្នកទាំងពីរនៅមុខបន្ទប់ជាស្រេច ថេជីងាកទៅសម្លក់បងប្រុសព្រោះដឹងថាបើទុកអោយពួកគេនៅតែពីរអ្នកច្បាស់ជាដូចឆ្មាប្រម៉ាញ់កណ្ដុរចឹង .....
YOU ARE READING
ពុតស្នេហ៌កម្លោះ Mafia S2 (Complete)
Romanceបន្ទាប់ពីSeason ( ស្នេហាព្រៃផ្សៃ) រឿងកើតឡើងគឺនៅពាក់កណ្ដាលរឿង ស្នេហាព្រៃផ្សៃ គីមថេយ៉ុង អ្នកណាដែលមិនស្គាល់ថាគេជា mafia ដៃឆៅឃើញត្រង់ណាសម្លាប់ត្រង់នោះតែបែរជាចាញ់ក្រោមដៃកូនស្រីលោកមេភូមិមហាកាចឆ្នាស់ទៅវិញ ។
