Part (62)

507 29 0
                                        


សុំទោសទុកមុនព្រោះឃ្លាខ្លះនិយាយរាជសព្ទមិនចំៗ

រាងកាយមាំខ្លាំងក្លាធ្វើអោយឆីមមីពិបាករើខ្លួនចេញពីការចាប់ច្របាច់ក.នេះជាខ្លាំងស្រីតូចដង្ហក់បង្ហូរទឹកភ្នែកជើងត្រដុសឥដ្ធមុតអំបែងស្រក់ឈាមហូរឥតប្រណី អ្នកអង្គម្ចាស់មីនយ៉ូស្រែកបង្ហូរទឹកនេត្រាព្រះភ័ក្ក្រហើមក្រហមប៉ោងសរសៃខៀវពាសពេញផុសចេញលើភ័ក្ក្រទាំងកំហឹងគុំគួន ។
" ម្ច....ម្ចាស់បង...អ្ហឹក ! " ឆីមមីទ្រាំទ្រជិតលែងបានទៅមុខទៀត អស់ផ្លូវស៊ូជាមួយទ្រង់ក៏ញញឹមទាំងទឹកនេត្រាហូរមកច្រោកៗបូកផ្សំទាំងមុខមាត់ស្លេកស្លាំង ព្រះនាងលើកដៃដែលគ្មានកម្លាំងទៅពាល់ភ័ក្ក្រអ្នកអង្គម្ចាស់អង្អែលថ្នមៗទាំងក្នុងទ្រូងចុកចាប់ខ្លោចផ្សារជាខ្លាំង ។
" គ្រប់យ៉ាង...ជារបស់ទ្រង់ព្រះពរអឹក បងប្រុសវាជាកំហុសរបស់ខ្ញុំហឹក ជាកំហុសរបស់ឆីមមី ! សុំទោស " បន្ទាប់ពីឮពាក្យសុំទោសចេញពីមាត់របស់ព្រះនាងតូចដោយពាក្យសាមញ្ញរួមមកធ្វើអោយអារម្ភណ៍ខឹងសម្បាររបស់អ្នកអង្គម្ចាស់មុននេះប្រែជាស្ងប់ម្ដងបន្តិចៗដៃមាំដែលប្រឹងច្របាច់ក.ព្រះនាងមុននេះក៏ចាប់ផ្ដើមបន្ធូរចេញដូចគ្នាតែសភាពអ្នកក្រោមកាយទ្រង់គ្មានអ្វីតបតដូចមុននេះសោះ កាយស្ដើងស្លេកស្លាំងដេកស្ងៀមលើឥដ្ធត្រជាក់ស្រេបអ្នកអង្គម្ចាស់ងាកទៅសម្លឹងមើលរាងកាយព្រះនាងតូចទាំងភ័យបុកពោះទ្រង់បើកភ្នែកធំៗសម្លឹងមើលដៃខ្លួនឯងទាំងញ័រទត្រឺតប្រញាប់ងើបចេញពីកាយដេកស្ងៀមលើឥដ្ធទៅអង្គុយគៀនគ្រែដេកអោបជង្គង់ស្រែកយំទាំងឈឺផ្សារ ។
" យើងមិនបានធ្វើទេ...យើ...យើងមិនបានសម្លាប់មនុស្សទេ យើងគ្រាន់តែខ្លាចនាងដណ្ដើមគ្រប់យ៉ាងទៅវិញប៉ុណ្ណោះ " ទឹកនេត្រាស្រក់ហូរម៉ាត់ៗដៃញ័រលើកឡើងញីសក់ឡើងរញ៉េរញ៉ៃអស់មាត់ចេះតែទន្ទេញពាក្យដដែលៗមិនដាច់មួយវិនាទីណាសភាពរបស់ទ្រង់ពេលនេះកាន់តែធ្លាក់ក្នុងសភាពធ្ងន់ធ្ងរទៅៗហើយ ។

ក្រាំង !

ទ្វាបន្ទប់ធំត្រូវបានបើកឡើងមួយទំហឹងដោយស្នាដៃរបស់ស្រីតូច ដន ជុងនី ! អ្នកអង្គម្ចាស់មីនយ៉ូប្រញាប់ងើបមុខមកសម្លឹងទៅនាងទាំងមុខស្មើធេងអារម្ភណ៍ផ្លាស់ប្ដូរឡើនដូចព្យុះតែមួយប៉ព្រិចភ្នែកទ្រង់ក៏ប្រែជាមនុស្សថ្មីម្នាក់ផ្សេងទៀតភ្លាមៗ ។
" អ្នកអង្គម្ចាស់ ! "
" អាចង្រៃយ៍! " ជុងហ្គុកដែលទើបតែចូលមកដល់ខាងក្នុងដំណាក់ធំដែរក៏ស្រែបណ្ដាសារទ្រង់មិនញញឺត
" ហឹ! អង្គរក្សឆាប់ចូលមកអោយឡើន...ទៅណាអស់ហើយពួកអាចង្រៃយ៍ ! " អ្នកអង្គម្ចាស់មីនយ៉ូប្រញាប់ស្រវេស្រវ៉ាងើបឡើងស្រែកហៅកងអង្គរក្សរបស់ទ្រង់អោយចូលមកតែគ្មានសម្លេងឬសកម្មភាពអ្វីតបរកទ្រង់វិញសោះ ជុងនីឈរសម្លឹងមើលទ្រង់បន្តិចមុននឹងដៀងភ្នែកសម្លឹងទៅក្រោយទាំងញញឹមប្រិមប្រ័យអោយកងអង្គរក្សចូលមកជួយយ៉ាងម៉េចកើតបើនាងវាយរាបអស់ហើយនឹង ពួកគេក៏ត្រូវបានក្រុមលោកឧត្ដមសនីយចាប់ខ្លួនយកទៅអស់ ចំណែករាងកាយស្ដូកស្ដឹងស្លេកស្លាំងក៏ត្រូវជុងហ្គុកប្រញាប់ត្រកងបីចេញទៅទាំងព្រួយបារម្ភចង់តែស្រែកយំអោយណាណីទប់ស្មារតីស្ទើមិនជាប់ព្រោះឃើញសភាពភរិយាហួសពីការស្មាន ជុងនីឈរសម្លឹងជុំវិញខ្លួនគ្រប់យ៉ាងដោះស្រាយរួចរាល់នាពេលនេះនាងសល់តែរឿងដោះស្រាយជាមួយអ្នកអង្គម្ចាស់ប៉ុណ្ណោះ ។
" នី....! " អ្នកអង្គម្ចាស់ធ្វើទឹកមុខស្លូតបូតដើរសម្ដៅរកជុងនីដែលឈរជិតមាត់ទ្វានោះ ជុងនីមិនមាត់បានត្រឹមឈរស្ងៀមសម្លឹងមើលទ្រង់ដូចគ្នាពេលនេះនរណាគិតអ្វីទាយមិនដឹងឡើយ ។
" បងមីនយ៉ូ..... ! " សម្លេងស្រួយបន្លឺឡើងទាំងអ៊ួលដើមក.ធ្វើអោយអ្នកអង្គម្ចាស់កម្រើកកាយទៅណាមិនរួចបន្តទៀត រហ័សនាមដែលនាងហៅទ្រង់វាធ្វើអោយទ្រង់នឹកឃើញដល់អតីតកាល ....

ពុតស្នេហ៌កម្លោះ Mafia S2 (Complete)Место, где живут истории. Откройте их для себя