Part (18)

745 40 1
                                    


ប្រឹប!!

គ្រាន់តែឡានមកដល់ភ្លាមនាងតូចលោតចូលទៅក្នុងឡានដូចជាស្វាឡើនដូចព្យុះនរណាប្រាប់មិនអោយឆ្លើយជាមួយសំណួរនាងនោះមនុស្សណាមិនមែនអត់បេះដូងឯណា

" កុំសម្លឹងមុខខ្ញុំដូចជាចង់ហត់ឈាមទាំងរស់ "

" នាងកុំបង្ករឿងបានដែរទេ " នាយសង្កត់សម្លេងធ្ងន់ទាំងកាយវិការទាំងមុខមាំធ្វើអោយអ្នកនៅទីនោះគ្រប់គ្នាខ្លាចរអ៊ាតែថា Jungnie វិញណាមិនបានក្លបខ្លាចជាមួយគេទេ

" លោកមិនអើពើជាមួយខ្ញុំ ឯណាសន្យានោះដែលថាលោកនៅទីណាខ្ញុំនឹងនៅកន្លែងនោះជាមួយដែរ?? " សូម្បីតែជំនិតទាំងពីរបស់គេក៏ហួសចិត្តមិនស្ទើតាំងពីដើមមកគ្មាននរណាហានតវ៉ាជាមួយចៅហ្វាយឡើយនេះលើកទីមួយហើយដែលមានមនុស្សមកច្រែតៗដាក់ចៅហ្វាយរបស់ពួកគេ

" ចេញឡានទៅ " នាយមិនចង់និយាយនាំមានរឿងច្រើនខកខានពេលវេលាធ្វើការបន្ទាន់របស់គេទើបព្រមចូលមកអង្គុយក្នុងឡាននិងបញ្ជាអោយចេញទៅទាំងប្រញាប់ប្រញាល

" ថ្ងៃនេះមានភ្ញៀវសំខាន់!! សឹង្ហត្រូវបានកោះហៅអោយជួបជុំនៅកណ្ដាលទីក្រុងទាន!" គ្រាន់តែកូនជំនិតនិយាយចប់ធ្វើអោយនាយឈឺក្បាលភ្លាមៗទើបប្រឹងលើកដៃមកញីសៀតផ្កាថ្នមៗទាំងស្រ្តេសពេញទំហឹងJungnie មិនមាត់បានតែសម្លឹងមើលភាពតានតឹងរបស់គេទោះចង់ឈឺឆ្អាលក៏ពិបាកព្រោះគេមិនដូចពីមុនពេលនេះគេជាលោកប្រុសធំហើយក៏ជាចៅហ្វាយគេម្នាក់ដែរមិនមែនជាមនុស្សប្រុសដែលតាមយកចិត្តធ្វើតាមឪពុកនាងដូចមុនឡើយ

កែវភ្នែកស្រទន់ហាក់រំពៃទន្ទឹងចាំមើលទេសភាពខាងក្រៅ នាងតូចងាកសម្លឹងមើលទៅក្រៅបង្អួចឡានសម្លឹងមើលទេសភាពភ្លើងពណ៍ចម្រុះក្នុងទីក្រុងតាមដងផ្លូវគ្រប់ទិសទីសុទ្ធតែជារបស់ទំនើបៗអាគារតូចធំជាច្រើនមនុស្សដែលនៅទីក្រុងចូលចិត្តបង្អួតបង្ហាញហាក់ចង់ប្រាប់ថាពួកគេរស់នៅយ៉ាងមានក្ដីសុខមិនគិតខ្វល់ពីអ្វីដែលនៅជុំវិញខ្លួន ពួកគេសប្បាយចិត្តនឹងរើករាយជាមួយនឹងភ្លើងពណ៍ឆើតឆាយរបស់របរសម្ភារះពេញនិយមបង្អួតសម្រស់និងរបស់ទាំងនោះ

ពុតស្នេហ៌កម្លោះ Mafia S2 (Complete)Nơi câu chuyện tồn tại. Hãy khám phá bây giờ