^ របួសក្រៅបេះដូងមិនស្លាប់ទេ ^
" មិនមែនមកជួយខ្ញុំទេឬ? សុំទោស " ស្រីតូចទម្លាក់ដៃចុះស្នាមញញឹមក៏នៅតែរក្សាកន្លែងរបស់វាមិនរលុបមិនដឹងឡើយថាស្នាមញញឹមនោះជាស្នាមញញឹមនៃការឈឺចាប់ឬក៏រំភើប
" សុំទោស !! " រាងខ្ពស់បន្ទន់ជង្គង់នៅពីមុខរាងស្ដើងលើកដៃក្រសោបមុខតូចអង្អែលជូតឈាមដែលខ្ទាតមុននេះប្រលាក់ពីរបីតំណក់លើមុខស្រស់ស្អាតផូផង់របស់ភរិយារបស់គេ ក្នុងទ្រូងក៏ចុកច្អុលស្ទើប្រេះបែក
" ហេតុអី...អឹម " និយាយមិនទាន់ចប់ផងក៏ត្រូវរាងសង្ហាលួចឆ្មក់ប្រថាប់បបូរមាត់ក្រាស់លើបបូរមាត់តូចច្រមិចថែថើបផ្ដោះផ្ដងយ៉ាងពេញចិត្ត ជុងនីក៏មិនបានបដិសេធព្យាយាមបណ្ដោយអោយគេធ្វើអ្វីតាមចិត្តក្ដីស្រឡាញ់ការនឹករលឹកនាងបញ្ចូនវាអោយទៅគេអស់ហើយ
" មិនខ្វល់ពីអ្នកនៅខាងក្នុងជាមួយឡើយ "
" ចាត់ទុកថាយើងជាខ្យល់អាកាសចុះ បែរក្រោយហើយនាំគ្នាចេញទៅ" ហ៊ានចូនិយាយហើយក៏ញាក់មុខផ្ដល់ជាសញ្ញាដល់អ្នកផ្សេងទៀតអោយចាកចេញពីបន្ទប់នេះ រួមទាំងគេនិងសាន់ផងដែរ
" មិនទៅមើលអ្នកនាងឆេនសុីទេមែនទេ? " គេដកមាត់ចេញពីការថើបមិនបានប៉ុន្មានផងសម្ដីនិយាយឌឺដងក៏លាន់ឭរងំពេញត្រចៀកគេទៅហើយ នាយញញឹមសម្លឹងមុខភរិយាបន្តិចក៏មិនភ្លេចចាត់ការខ្នោះច្រវ៉ាក់ចង្រៃនេះដូចគ្នា មិនដឹងគួរសប្បាយចិត្តឬក៏យំឡើយមានអ្នកចាប់នាងមកសម្លាប់ចោលហើយនៅចេះបញ្ចើចបញ្ចើអោយនាយទៀតនាងមិនគិតញញើតខ្លះទេឬយ៉ាងម៉េច
" អរគុណ " ថេយ៉ុងលើកបីស្រីតូចត្រកងជាប់ដោយនាងមិនខ្ចីបដិសេធក្នុងអារម្ភណ៍កាន់តែប្លែកមិនយល់ថាហេតុអ្វីបានជានាងងាយស្រួលអោបក្រសោបម្លេះពេលនេះមិនបានគិតយូរគេក៏នាំកាយមាំបីរាងស្ដើងដើរចេញពីទីនោះអោយឆាប់កាន់តែល្អ
ជុងនីឯណេះបិទភ្នែកអោបកនាយជាប់ញញឹមទាំងទឹកភ្នែកព្យាយាមទាមទារភាពកក់ក្ដៅចេញពីរាងកាយនាយដែលបីនាងជាប់មិនមាត់មិនក មនុស្សដែលគេគួរជួយមិនមែនជាានាងឡើយតែគួរតែជាតួពូកែសម្ដែងស្រីដែលទើបតែលេងល្ខោនមុននេះទៅវិញទេក្រែងមនុស្សស្រឡាញ់គ្នាមិនចឹងហេតុអីបានជាទុកចោលសុខចិត្តមករកនាងវិញ? គេកំពុងគិតអ្វីគេកំពុងធ្វើអ្វីនាងតាមមិនទាន់ឡើយ សំណួរទាំងអស់លោតឡើងវិលវល់ពេញក្នុងខួរក្បាលរុករានបេះដូងតូចអោយឈឺចាប់ផ្សារស្ទើស្លាប់ភ្លាមៗ ។
ВЫ ЧИТАЕТЕ
ពុតស្នេហ៌កម្លោះ Mafia S2 (Complete)
Любовные романыបន្ទាប់ពីSeason ( ស្នេហាព្រៃផ្សៃ) រឿងកើតឡើងគឺនៅពាក់កណ្ដាលរឿង ស្នេហាព្រៃផ្សៃ គីមថេយ៉ុង អ្នកណាដែលមិនស្គាល់ថាគេជា mafia ដៃឆៅឃើញត្រង់ណាសម្លាប់ត្រង់នោះតែបែរជាចាញ់ក្រោមដៃកូនស្រីលោកមេភូមិមហាកាចឆ្នាស់ទៅវិញ ។
