បន្ទាប់ពីសម្ងំយំអស់កម្លាំងរួចអ្នកអង្គម្ចាស់ក៏ងើបមករកស្រីតូចដែលអង្គុយដេកលើឥដ្ធត្រជាក់ស្រេបលើកដៃអង្អែលក្បាលនាងថ្នមៗទាំងចិត្តសណ្ដោសមិនយូរឡើយនាងនឹងក្លាយជារបស់ទ្រង់ពេញសិទ្ធ ទ្រង់បានឡើងគ្រងរាជពេលណានាងនឹងក្លាយជាព្រះមហេសីរបស់ទ្រង់តែម្នាក់គត់មិនអាចប្រកែកបានឡើយ ។
" អាជុង! ល្មមរឹងមាំឡើយហើយ មើលកូនឯងនេះមើលងាយមិនបានឡើយ " ថេយ៉ុងកាន់ដៃមាឌល្អិតមកឈរចំពោះមុខអ្នកជំងឺដែលដេកលើគ្រែសម្លឹងមើលគេនិងជុនហ្វីទាំងច្របូកច្របល់ ក្មេងតូចងើយក.ញញឹមដាក់ថេយ៉ុងមុននឹងងាកទៅសើចដាក់ឪពុកខ្លួន ។
" កូនប្រុសប៉ា ...." ជុងហ្គុកងើបខ្លួនទាញកាយតូចទៅអោបថើបស្រឡាញ់ស្ទើលេបកូនតូចសើចកក្អឹកពេលឪពុកចាប់បន្លែង។
" ប៉ា! "
" បាទ.... " សម្លេងឆ្លើយឆ្លងផ្អែមពិរោះជុងហ្គុកទាញកាយតូចអោយអង្គុយលើភ្លៅថើបសក់កូនលេងខ្សឺតៗ។
" ប៉ាស្រឡាញ់ម៉ាក់ទេ ? " ជុនហ្វីងើយក.សម្លឹងឪពុកម៉ក់ៗជុងហ្គុកមិនមាត់បានត្រឹមងាកទៅសម្លឹងថេយ៉ុងបន្តិចមុននឹងនិយាយឡើងទាំងមុខស្រពោន ។
" ស្រឡាញ់តើកូន....! ហេតុអីបានជាកូនសួរ " ជុងហ្គុកលើកដៃទៅអង្អែលក្បាលកូនតូចថ្នមៗ អាល្អិតបានចិត្តញញឹមខ្ចឹបងើយទៅថើបបបូរមាត់ឪពុកមួយដង្ហើម។
" បើប៉ាស្រឡាញ់ម៉ាក់ហេតុអីប៉ាទុកអោយម៉ាក់គេងយំរាល់ថ្ងៃ? "
" ម៉ាក់យំហ៎កូន " ជុងហ្គុកសួរនាំកូនទាំងចុកច្អុលបេះដូង នាងយំខ្លាំងដែរទេនាងឈឺចាប់ប៉ុណ្ណាទៅគេជាប្ដីដែលអាក្រកបំផុតម្ដងហើយម្ដងទៀតគេតែងតែជាអ្នកដែលធ្វើអោយនាងយំ ។
" ម៉ាក់គេងយំនិយាយហៅឈ្មោះប៉ាអោយត្រឡប់មករកកូននិងម៉ាក់វិញ ម៉ាក់និយាយថាម៉ាក់ស្រឡាញ់ប៉ាខ្លាំងណាស់ " ពាក្យសម្ដីកូនតូចនិយាយឡើងចាក់ទម្លុះបេះដូងអោយធ្លុះធ្លាយទឹកភ្នែកច្រាលឡើងទាំងមិនដឹងខ្លួន ។
" ចុះកូនមានលួងម៉ាក់ទេកូន "
" លួងហើយតែម៉ាក់ប្រាប់ថាម៉ាក់នៅតែនឹកនៅតែស្រឡាញ់ប៉ា "
" យើងថាឯងគួរតែដោះស្រាយជាមួយគ្នា កុំសុខៗក៏ប្រាប់ថាចង់លែងលះគ្មានហេតុផលច្បាស់លាស់!បែបនេះធ្វើអោយប្អូនថ្លៃនាងខូចចិត្តណាស់ " ថេយ៉ុងដើរមកទះស្មាប្អូនតិចផ្ដល់ជាកម្លាំងចិត្ត ជុងហ្គុកអោនមុខចុះគិតរឿងដែលអ្នកអង្គម្ចាស់មីនយ៉ូគំរាមក្នុងចិត្តក៏ពិបាកនឹងបរិយាយចេញក្រៅ ។
" យើងដឹងណា៎ ! " ថេយ៉ុងនិយាយចប់ជុងហ្គុកងាកមកសម្លឹងទាំងភ្ញាក់ផ្អើលនេះវាយ៉ាងម៉េចអោយប្រាកដ នាយលើកចិញ្ចើមញញឹមដាក់ប្អូនជុនហ្វីក៏ញញឹមផ្ដល់កម្លាំងចិត្តដល់ឪពុកខ្លួន។
" ប៉ាប៉ា ... "
" ពុទ្ធោកូនប្រុសប៉ា " ថេយ៍ជូកាន់ដៃថេយ៍ជីមកឈរនៅពីមុខបន្ទប់ដេករបស់ជុងហ្គុកមុខមាត់មមីមមាំងទើបតែងើបពីដេកសក់ក្បាលកទ្រើង ថេយ៉ុងអស់សំណើចលើកកូនទាំងពីមកពរសងខាងចង្គេះយកទៅដាក់លើគ្រែគេងជុងហ្គុកដែរ ជុនហ្វីឯណេះគ្រាន់តែឃើញថេយ៍ជីមកភ្លាមញញឹមបិទមាត់មិនជិត ។
" អូនជីនៅងងុយទៀតទេ " ជុនហ្វីលើកដៃតូចទៅវែកសក់ខ្មៅរលើមមាឌល្អិតថ្នមៗថេយ៍ជីងក់ក្បាលតិចលើកដៃញីភ្នែកទាំងមិនអស់ងងុយកំពុងតែដេកលក់ស្រួលបងប្រុសក៏ដាស់អោយងើបទាំងមិនទាន់គេងឆ្អែត ។
" មកគេងទីនេះមកចាំបងបំពេរអូន " ជុនហ្វីញញឹមខ្ចឹបទះពូកផឹបៗហៅនាងតូចអោយមកគេងក្បែរកន្លែងគេអង្គុយ
" តូនជីតុំតាមអេ៎..." ថេយ៍ជូទាញដៃប្អូនស្រីអោយមកអង្គុយក្រោយខ្នងមិនអោយទាក់ទងជាមួយជុនហ្វីទាំងដែលគេនិយាយមិនទាន់ច្បាស់នៅឡើយ ។
" តូនចង់គេង " ថេយ៍ជីសម្លក់បងប្រុសវាសដៃគេចេញមុននឹងងើបនាំខ្លួនធាត់សុទ្ធតែសាច់ដើរទៅរកជុនហ្វីអោយបងប្រុសជុនហ្វីអោបជាប់ទ្រូងដេកបិទភ្នែកធ្វើមិនដឹង ។
" តុនហ្វីតា៎ធើបាបតូនជីតឹងតា៎ថូវហៃ " ថេយ៍ជូសម្លក់អ្នកដែលមានអាយុបងខ្លួនដល់ទៅ7ឆ្នាំជុនហ្វីញញឹមដាក់ថេយ៍ជីងក់ក្បាលយល់ព្រមមុននឹងបំពេរថេយ៍ជីអោយគេងវិញ ។
" និយាយចឹងបងថ្លៃទៅណាហើយដូចជាមិនឃើញសោះ " ជុងហ្គុកសួរនាំថេយ៉ុងបុកពោះចាប់ផ្ដើមភ័យប្រពន្ធគេថាទៅផ្សារតាំងតែពីព្រឹងពេលនេះល្ងាចណាស់ទៅហើយមិនទាន់ឃើញមកវិញទៀតគេអង្គុយធ្វើការរាប់ម៉ោងចុះនាងទៅផ្សារហេតុអីត្រូវយូរជាងគេគិតដល់ត្រង់ចំណុចនេះភ្លាមរាងក្រាស់ប្រញាប់បើកប្រពន្ធជីភីអេស៍មើលទីតាំងដែលនាងកំពុងស្ថិតនៅ ។
" រាជវាំង! " រាងសង្ហាចងចិញ្ចើមចូលសឹងតែដល់គ្នា ជុងហ្គុកនាំកាយមាំមកឈរពីក្រោយបងប្រ្សក៏ឃើញថាវាជាកន្លែងណា ។
" កាលពីម្សិលមិញខ្ញុំទុកឆីមមីចោលមិនដឹងថាពេលនេះនៅឯណាទេ "
" ធម្មតាឆីមមីតែងតែមកទីនេះយកជុនហ្វីទៅផ្ទះពេលព្រឹកតែថ្ងៃនេះបាត់ស្ងាត់ឈឹងទាំងជុងនីទាំងឆីមមីឬមួយ..... មិនបានឡើយ " រាងខ្ពស់ទាំងពីរនាំគ្នាម្នីម្នាដើរចេញពីបន្ទប់ដោយផ្ដែផ្ដាំទៅជុនហ្វីអោយមើលប្អូនផង ។
" បងស្រីសាណា ! " បន្ទាប់ពីឪពុកខ្លួនចាកចេញទៅផុតជុនហ្វីប្រញាប់ទម្លាក់កាយតូចអោយគេងលើគ្រែថ្នមៗមុននឹងស្រែកហៅវត្តមានជំនិតជុងនីនៅទីនោះតែមុនមែនជាសាណាឡើយ ។
" សាណានាងមានរឿងបន្ទាន់ត្រូវធ្វើ តើមានរឿងអ្វីមែនដែរទេជុនហ្វី ? " យ៉ារីមប្រញាប់រត់ចូលមកទាំងត្រហេបត្រហបព្រោះមុននេះគេស្រែលឭគ្រាន់បើខ្លាចថាមានរឿងអ្វីកើតឡើង ។
" មីងគ្មានសិទ្ធហៅខ្ញុំបែបនេះឡើយ " ជុនហ្វីនិយាយឡើងម៉ើងម៉ាត់ដល់ថ្នាក់យ៉ារីមជ្រួញចិញ្ចើមឆ្ងល់ ។
" ហ្អឹ! យ៉ាងម៉េចនឹងក្មួយ "
" ខ្ញុំគ្មានពេលនិយាយជាមួយមីងឡើយ សុំទោសផងតែមីងត្រឹមជាជំនិតម៉ាក់សុំគោរពនិងអោយតម្លៃសមាជិកក្នុងផ្ទះនេះផងជាពិសេសកូនភ្លោះទាំងពីរសុំទោសម្ដងទៀតបាទ ចឹងសូមជួយមើលថែពួកគេទាំងពីរផងខ្ញុំសុំទៅក្រៅបន្តិច " ជុនហ្វីថាហើយញញឹមបន្តិចមុននឹងដើរចេញទៅទាំងមិនងាកក្រោយ មិនដឹងឡើយថាអ្នកដែលគេផ្ដាំផ្ញើមុននេះមានទឹកមុខបែបណា ។
ВЫ ЧИТАЕТЕ
ពុតស្នេហ៌កម្លោះ Mafia S2 (Complete)
Любовные романыបន្ទាប់ពីSeason ( ស្នេហាព្រៃផ្សៃ) រឿងកើតឡើងគឺនៅពាក់កណ្ដាលរឿង ស្នេហាព្រៃផ្សៃ គីមថេយ៉ុង អ្នកណាដែលមិនស្គាល់ថាគេជា mafia ដៃឆៅឃើញត្រង់ណាសម្លាប់ត្រង់នោះតែបែរជាចាញ់ក្រោមដៃកូនស្រីលោកមេភូមិមហាកាចឆ្នាស់ទៅវិញ ។
