នៅក្នុងបរិយាកាសដែលម្នាក់ៗកំពុងតែឆេះឆួលចង់សុីសាច់ហុតឈាមគ្នាក៏ត្រូវបានបញ្ឈប់សកម្មភាពភ្លាមៗបន្ទាប់ពីថេជីចុះមកទាន់ពេលទាន់វេលាបង្អាកអ្នកទាំងពីរបានសម្រេច ចំណែកឯអ្នកបម្រើដែលឈរតម្រង់ជួរព្រោងព្រាតមុននេះក៏នាំគ្នាដកដង្ហើមធំលើកដៃរឹតទ្រូងធូរស្បើយកង្វល់ទាំងប៉ុន្មានរសាត់បាត់អស់ ។
" អ៊ំសែងនៀក ភ័យអីក៏ភ័យម្លេះ ! " ណាដាអ្នកបម្រើដែលមានមាត់រពិលរពូចដែលយើងជួបច្រើនដងមកហើយនោះក៏បង្ហើមវាចាហារស្ដីលេងសើចជាមួយអ៊ំសែងដែលមានវ័យចំណាស់បន្តិច ។
" លោកស្រីមិនទាន់ភ្ញាក់ អ្នកនាងតូចក៏មិនទាន់ភ្ញាក់មិនអោយយើងភ័យ? តែពេលនេះអ្នកនាងតូចមកដោះស្រាយហើយក៏ផុតទុក្ខ តែនាងណាដាឯងនៀក...វាក៏ស្លន់រករាគនោមដែរតើហីនាងណាដា..... " អ៊ំសែងថាហើយលើកដៃញឹងត្រចៀកនាងណាដាក្បាលខូចប្រដៅចេញម្ដងកុំអោយមាត់រពិលរពូចអត់ប្រយោជន៍ទៀត ។
" អ៊ូយអ៊ំ! ខ្ញុំនិយាយលេងទេនរណាទៅហានថាអោយអ៊ំនោះ ឈប់ហើយៗ" អ្នកបម្រើគ្រប់ញ្នាបានត្រឹមខ្ទប់មាត់សើចបន្ទាប់មកគ្រប់គ្នាក៏នាំគ្នាទៅធ្វើការរៀងខ្លួនតាមមុខតួនាទីអស់ទៅ ។
ងាកមកក្នុងបន្ទប់ទទួលភ្ញៀវឯណេះវិញឃើញថាសភាពការដូចជាប្រក្រតីធម្មតាវិញហើយដោយមានការជួយដោះស្រាយដោយ គីម ថេជី ស្រីស្អាតរបស់យើងនោះអី ។
" បងមកធ្វើបាបបងជុនហ្វីទៀតហើយមែនទេ? អូនប្រាប់ហើយថាមិនអោយឈ្លោះប្រកែកគ្នាទៀតហេតុអីបានជានាំគ្នាទុកគ្នាជាសត្រូវបែបនេះ? ហ៉ីយហត់មាត់ណាស់ ... " ថេជីលើកដៃញីសៀតផ្កាបិទភ្នែករម្ងាប់អារម្ភណ៍ដែលកំពុងតែក្ដៅឆេះឆួល មិនដឹងជាណាស់ណាទេជួបគ្នាពេលណាពាក់មុខយក្សដាក់គ្នារហូត ឪពុកទាំងពីរស្រឡាញ់គ្នាស្ទើលេបណាស់តែកូនប្រុសរបស់ពួកគាត់ទុកគ្នាសត្រូវនាងមិនយល់សោះឡើយ ចំណែកបុរសសង្ហាទាំងពីរបានត្រឹមឈរធ្វើចរឹកដូចជាកូនឆ្កែដែលម្ចាស់កំពុងតែស្ដីបន្ទោស ។
" ឈឺក្បាលណាស់មកជួយញីអោយអូនបន្តិច "
" ចាំបងជួយ! " ពាក្យមួយឃ្លាបន្លឺឡើងចេញពីមាត់មនុស្សពីរអ្នកផ្សេងគ្នាស្របពេលតែមួយ កាន់តែធ្វើអោយពួកគេឆេះដុំថែមទៀតជុនហ្វីប្រញាប់រត់ទៅរកថេជីបម្រុងនឹងលើកដៃទៅជួយញីសៀតផ្កាអោយនាងទៅហើយស្រាប់តែមានដៃមាំក្រាស់មកចាប់ដៃគេរុញចេញទៅម្ខាងមុននឹងអ្នកម្ខាងទៀតមានឱកាសបានជួយញីសៀតផ្កាអោយប្អូនស្រីបានដល់ដៃហើយងាកមកញាក់ចិញ្ចើមឌឺដងអ្នកកម្លោះជុនហ្វីថែមទៀតផង ចំណែកជុនហ្វីបានត្រឹមឈរសម្លឹងមុខនាងក្រមុំទាំងមុខស្អុយព្រោះខ្លួនធ្វើអ្វីមិនបាន ។
" បងមករកអូនមានការអីបងហ្វី? " ទីបំផុតនាងក៏ព្រមសួរនាំគេ ធ្វើអោយបេះដូងរាងសង្ហារើកមុខមាត់ដូចគ្រាប់ជីប្រញាប់ដើរមកជិតនាងនិយាយឡើងគួរអោយស្រឡាញ់ដាក់នាង ។
" នេះបងខំតាំងចិត្តងើបពីព្រឹកដើម្បីបានទៅទិញផ្កាស្រស់ៗថ្មីមកអោយអូន អូនទទួលយកទៅ " ជុនហ្វីបង្ហាញស្នាមញញឹមដ៏កក់ក្ដៅអោយទៅនាងតូច ថេជីលួចញញឹមបន្តិចរួចក៏ធ្វើមុខធម្មតាវិញព្រោះថានាងមិនអាចបង្ហាញពីទំនាក់ទំនងនាងជាមួយជុនហ្វីអោយអ្នកទាំងអស់គ្នាដឹងឡើយ ថេជូសម្លក់ជុនហ្វីមិនដកភ្នែកនៅមានលួចជ្រេញសម្ដីសម្ដៅទន់ភ្លន់ផ្អែមល្ហែមរបស់នាយជាបងទៀតផង ទាំងដែលមុននេះនៅជាមួយគេមុខមាត់ពាក្យសម្ដីដូចជាពួករោគចិត្តសោះ ។
" តែប៉ុហ្នឹងទេ? " ស្រីតូចលើកចិញ្ចើមម្ខាងសួរនាំឌឺដងធ្វើអោយថេជូពេញចិត្តជាមួយប្អូនស្រីស្ដូកតែម្ដង បែបនេះក៏បានឱកាសដេញបុរសម្នាក់នោះចេញពីផ្ទះវិញដែរ ។
" បើមកតែប៉ុហ្នឹងក៏ប្រញាប់ទៅវិញទៅ មកយូរហើយដែរក្រែងលោខកទៅក្រុមហ៊ុនណាលោកប្រុស " ថេជូញញឹមបង្ខំលូកដៃទៅទាញកអាវតម្លៃថ្លៃផ្នែកខាងក្រោយចាប់អ៊ូសប្រុសសង្ហាមាឌធំចេញទៅក្រៅទាំងត្រដាបត្រដួស ។
" បងលាហើយ "
" ចា៎! ធ្វើដំណើរដោយសុវត្ថភាព " គូរស្នេហ៍ក្មេងខ្ចីកាន់ដៃគ្នាអង្អែលថ្នមៗមិនចង់លែងសោះ ថេជូឯណេះក៏ព្យាយាមទាញកអាវប្រុសសម្អុយនោះទៅទាំងពិបាក ថេជីនិងជុនហ្វីនៅតែញញឹមរកគ្នាដោយដៃដែលចាប់គ្នាជាប់មុននេះក៏ត្រូវរបូតចេញទៅម្ដងបន្តិចៗរាងកាយក៏ឆ្ងាយគ្នាទៅៗតែស្នាមញញឹមនៅតែផ្ដល់អោយគ្នាមិនដាច់រហូតដល់ថេជូអ៊ូសកគេមកដល់ខាងក្រៅរបងវីឡាធំស្គឹមស្គៃ ។
" លោកនៅញញឹមម្នាក់ឯងដល់ពេលណា ? ម៉េចមិនទៅ? " ថេជូប្រញាប់ស្រែកថាអោយអ្នកកម្លោះនៅចំពោះមុខមាំងៗព្រោះតែគេនៅតែលើកដៃលាប្អូនស្រីគេមិនឈប់នៅបញ្ចេញអាស្នាមញញឹមគួរអោយស្អប់នោះទាក់ទាញប្អូនស្រីគេទៀតពិតជាគួរអោយខឹងណាស់ ។
" បងថាឯងគួរតែរៀនសម្របខ្លួនជាមួយបងអោយហើយទៅណា អនាគតបងថ្លៃហិហិ " ជុនហ្វីថាហើយលូកហោប៉ៅយកវែនតាខ្មៅមកពាក់រួចឡើងឡានសេរីចុងក្រោយបើកចេញទៅបាត់ ទុកអោយថេជូនៅឈរក្ដាប់ដៃខឹងមិនទាន់បាត់ផងគេនៅយកសាំងមកចាក់ពីលើភ្លើងមួយគម្រិតទៀត មនុស្សមុខពីរដូចជាចន ជុនហ្វីនៀកគេមិនព្រមលើកប្អូនស្រីអោយជាដាច់ខាត មនុស្សគេស្រឡាញ់ប្អូនស្រីស្ទើលេបសត្វស្រមោចមួយក្បាលក៏មិនអោយមកក្បែរផងចុះទម្រាំតែអាម្សៀមុខពីរនោះទៀតមិនហានស្រម៉ៃឡើយបើអោយប្អូនស្រីធ្លាក់ក្នុងដៃគេ ។
" ជម្រាបសិង្ហពេលនេះបញ្ហាឃ្លាំងផ្ទុកសម្ភារៈគ្រឿងនាវាពេលនេះមានសុវត្ថភាពហើយទាន ក្រុមចចកខ្មៅទាំងនោះក៏សើបដឹងដែរថាពួកវាជាក្រុមដែលដើរបោកប្រាស់គេដោយយកឈ្មោះចចកខ្មៅមកប្រើប្រាស់អំពើរខុសច្បាប់ "
ហ៊ានចូឈររាបរាប់ប្រាប់ម្ចាស់របស់ខ្លួនយ៉ាងក្បោះក្បាយ
" រយះពេល4ខែមកនេះពួកយើងក៏បានចាត់ចែងភុស្ដតាងដែលរកបានប៉ុន្មានបញ្ចូនទៅអោយប៉ូលីសដែរ រឿងគ្រប់យ៉ាងពួកខ្ញុំចាត់ការគ្មានអោយសល់ដានឡើយពេលនេះក៏គ្មានឈ្មោះក្រុមក្លែងក្លាយបំពុលសង្គមទៀតដែរ"
ថេយ៉ុងផ្ទៀងត្រចៀកស្ដាប់ដៃនៅតែគូសវាសឯកសារមិនឈប់មុខមាំទាំរក្សាភាពថ្លៃថ្នូរមិនមាត់មិនកបន្តបន្ទាប់ពីស្ដាប់ហើយបានត្រឹមងក់ក្បាលជាសញ្ញាបន្ទាប់មកគ្រប់គ្នាដែលមានវត្តមាននៅក្នុងបន្ទប់ក៏ដូចជាសាន់ក៏នាំគ្នាចេញទៅ លើកលែងតែភរិយារបស់សិង្ហដែលអង្គុយក្បែរជញ្ជាំងកញ្ជក់ផ្នែកម្ខាងទៀត ។
" បងថាចចកខ្មៅអាចនឹងមានសមាជិករួបរួមឡើងវិញមែនទេ? " ជុងនីនាំខ្លួនស្រឡៅស្រឡោនដើរដំណើរមួយៗមករកស្វាមីនាងស្លៀកសម្ពត់ខ្លីរឹបជើងស្រឡោនស្អាតត្រឹមពាក់កណ្ដាលភ្លៅពណ៍ប្រផេះទីនុយជាមួយអាវសារ៉ូសរស្ដើងរលុង រាងស្ដើងលើកដៃទៅច្របាច់ស្មាស្វាមីថ្នមៗដើម្បីជួយកាត់បន្ថយភាពតានតឹងដល់គេខ្លះ ។
" ហ្អឹម ! តែពេលនេះក៏ដឹងថានរណាជាអ្នកនៅពីក្រោយខ្នងដែរ ឈ្មោះចចកខ្មៅបាត់ទៅអស់រយៈពេល15ឆ្នាំហើយក៏ដោយ បងគ្រាន់តែភ្ញាក់ផ្អើលប៉ុណ្ណោះពួកយើងប្រឹងប្រែងណាស់ទម្រាំតែធ្វើអោយសភាពការមកប្រក្រតីវិញក៏បាត់បង់មនុស្សទៅច្រើនអ្នកដូចគ្នា " ថេយ៉ុងលើកដៃទៅចាប់អង្អែលដៃស្ដើងថ្នមៗងើយទៅញញឹមដាក់ប្រពន្ធយ៉ាងស្រទន់បន្តិចទោះជាហត់នឿយជាមួយការងារយ៉ាងណាក៏ដោយអោយតែមានប្រពន្ធនៅជិតគ្រប់យ៉ាងដែលងងឹតគឺប្រែជាស្រស់បំព្រងជាថ្មីតែម្ដង ស្រឡាញ់ណាស់ស្រឡាញ់ស្ទើលេបទៅហើយ ទោះជាពេលនេះពួកគេកើនវ័យក៏ពិតមែនតែសម្រស់ស្រស់ស្អាតស្រស់សង្ហាមិនសាបសូន្យឡើយ ។
" ពួកយើងទៅផ្ទះទៅហ្អឹម ! " រាងស្ដើងថាហើយអោនទៅថើបថ្ងាស់រាងក្រាស់បន្តិចមុននឹងពួកគេទាំងពីរអ្នកបណ្ដើរគ្នាចេញទៅ ។
To be continued......
YOU ARE READING
ពុតស្នេហ៌កម្លោះ Mafia S2 (Complete)
Romanceបន្ទាប់ពីSeason ( ស្នេហាព្រៃផ្សៃ) រឿងកើតឡើងគឺនៅពាក់កណ្ដាលរឿង ស្នេហាព្រៃផ្សៃ គីមថេយ៉ុង អ្នកណាដែលមិនស្គាល់ថាគេជា mafia ដៃឆៅឃើញត្រង់ណាសម្លាប់ត្រង់នោះតែបែរជាចាញ់ក្រោមដៃកូនស្រីលោកមេភូមិមហាកាចឆ្នាស់ទៅវិញ ។
