Part (70)

456 22 0
                                        


ថ្ងៃថ្មី៚

ព្រឹកថ្ងៃថ្មីដែលគ្រប់គ្នារំពឹងថានឹងមានរឿងល្អៗសប្បាយរើករាយជួបជុំគ្រួសារ ប៉ុន្តែការគិតទាំងប៉ុន្មានត្រូវរលាយដូចជាទឹកកកត្រូវថ្ងៃដោយអ្វីៗមិនបានដំណើរការទៅតាមគម្រោង ។
" ឯងចង់ទៅណាស់មែនទេ ? " អ្នកជាឪពុកប្រឹងស្រែកសម្លុតសួរទាំងមុខក្រហមងាំងក្ដៅក្រហាយទាំងព្រឹក ឈរឈ្លោះប្រកែកគ្នាជាមួយកូនច្បងតាំងពីប្រលឹមរហូតថ្ងៃរៈនៅមិនទាន់ស្រុះស្រួលគ្នាទៀតទោះជាជុងនីប្រឹងឃាត់យ៉ាងណាក៏ពួកគេមិនស្ដាប់មិនដឹងឮអ្វីក្រៅពីចង់យកឈ្នះរៀងខ្លួន ។
" ខ្ញុំទៅបារាំងវិញលើកនេះខ្ញុំមិនត្រឡប់មកជាន់ទីនេះអោយលោកប៉ាឃើញមុខទៀតឡើយ " ថេជូស្រែកឡើងទាំងទឹកភ្នែកនៃការអាក់អន់ចិត្តដៃចាប់ក្ដាប់វ៉ាលីជាប់ស្ទើបាក់ទៅហើយ ។
" ជុនហ្វី! កូនមានដឹងថាកូនកំពុងតែធ្វើអ្វីដែរទេ? " ជុងនីដោយអស់ទ្រាំជាមួយទង្វើមិនស្ដាប់ហេតុផលបែបនេះនាងក៏ចាប់ផ្ដើមខឹងព្យាយាមចូលទៅអ៊ូសទាញដៃកូនអោយចូលក្នុងផ្ទះវិញ ។
" ម៉ាក់លែងកូន អ្ហឹក ប៉ាមិនស្រឡាញ់កូនឡើយបើកូនអ្នកប្រព្រឹត្តខុសទុកអោយកូនជាអ្នកចាកចេញទៅ ថេជីក៏មិនមានអ្វីពាក់ព័ន្ធជាមួយខ្ញុំដែរ ហ្អឹស " នាយថាហើយក៏ក្រវាសដៃម្ដាយចេញមួយទំហឹងធ្វើអោយមនុស្សចំណាស់ត្រូវដួលលើដីមួយទំហឹង ទឹកភ្នែកជាម្ដាយស្រក់ចុះច្រោកៗកាលដែលឃើញកូនៗធ្លាក់ដល់សភាពនិយាយមិនស្ដាប់បង្គាប់ នាងខំចិញ្ចឹមបីបាច់ពួកគេយ៉ាងយកចិត្តទុកដាក់មិនគិតឡើយថាពេលពួកគេធំឡើងក្លាយជាមនុស្សបែបនេះតើនាងជាម្ដាយមិនល្អពិតមែនទេតើនាងមានកង្វះខាតក្នុងការចិញ្ចឹមមើលថែពួកគេតើមែនទេ?
" អាចង្រៃយ៍ ! "
" បងកុំវាយកូនអូនអ្ហឹក ...." ថេយ៉ុងចាប់ទាញកអាវកូនប្រុសបម្រុងនឹងលើកដៃវាយកូនទៅហើយ ជុងនីប្រញាប់ស្រែកឃាត់ទាំងទឹកភ្នែកមិនអោយគេធ្វើវាទាន់ ថេជូឯណេះក៏ងាកទៅសម្លឹងម្ដាយទាំងឈឺចាប់ មុននឹងបេះដៃឪពុកចេញពីកអាវរត់ទៅអោបម្ដាយយំខ្សឹកខ្សួលទាំងពីរនាក់ ។
" ប៉ាឈប់ទៅប៉ា អ្ហឹកកំហុសគ្រប់យ៉ាងមកពីកូន កូនស្រីប៉ាធ្វើអោយគ្រប់គ្នាលំបាកមកច្រើនហើយកុំដោយសារតែកូនអ្នកគ្រប់គ្នាប្រែជាសត្រូវនឹងគ្នាបែបនេះអីអ្ហឹក កូន...កូនជាអ្នកខុសកូនមិនស្ដាប់បង្គាប់បងប្រុស អ្ហឹកជាមនុស្សស្រីបងប្រុសត្រូវតែបារម្ភខ្លាចកូនខូចខាតបែបនេះហើយបានជាឃាត់ឃាំង សូមឈប់ទៅគ្រប់គ្នាគ្មាននរណាម្នាក់មានកំហុសឡើយអ្ហឹក កំហុសទាំងអស់វាជារបស់ថេជីតែម្នាក់គត់ " ថេជីស្រែកយំរៀបរាប់ទាំងគ្មានកំម្លាំងកំហែង រាងកាយខ្សត់ខ្សោយឈរក្នុងរង្វង់ដៃរបស់បុរសជាទីស្រឡាញ់មិនទាំងចង់នឹងផង ជុនហ្វីឈរទប់រាងកាយស្ដើងទាំងចិត្តចង់តែស្រែកយំពេលដែលឃើញសភាពមនុស្សស្រីរបស់ខ្លួនធ្លាក់ដល់ដំណាក់កាលនេះ នាងយំតាំងពីបើកភ្នែកមកយំរហូតមិនឈប់សោះឡើយ ។
" ថេជីអ្ហឹក អូនជាប្អូនស្រីដ៏ល្អកុំនិយាយអ្វីបែបនេះ " ថេជីក្រវីក្បាលទាំងទឹកភ្នែក ថេជូប្រញាប់គ្រាម្ដាយអោយក្រោកឈរបានស្រួលមុននឹងរត់ទៅទាញកាយតូចថេជីមកអោបជាប់កាយកក់ក្ដៅទោះជានាងទៅជាអ្វីក៏បងប្រុសម្នាក់នេះនៅខាងនាងជានិច្ច ។
" អ្ហឹក បងប្រុសកុំទៅអី "
" បងមិនទៅទេ បងនៅជាមួយអូន " ពេលនេះគ្រប់គ្នាប្រែជាល្អប្រសើរវិញបន្តិចហើយ នៅឡើយតែរាងកាយខ្សត់ខ្សោយរបស់ថេជីចាប់ផ្ដើមរើងរៃទៅម្ដងបន្តិចៗ ភ្នែកផ្ដើមស្រវាំងចង្វាក់បេះដូងលោតខ្សោយទៅៗរហូតដល់ ភ្នែកបិទជិតឈឹងលែងឃើញពន្លឺអ្វីបន្តទៀត ដៃដែលលើកទៅអោបបងប្រុសមុននេះក៏រមៀលធ្លាក់ចុះទាំងព្រម ....
" ថេជី! កូនជី "
" អូនជី " ខ្យល់ត្រជាក់ផើយទៅមកប៉ះស្លឹកឈើជ្រុះរប៉ាត់រប៉ាយតាមកម្លាំងខ្យល់ បរិយាកាសហាក់មិនដំណើរការគ្រប់យ៉ាងប្រែជាយឺតគ្រប់វិនាទី មនុស្សគ្រប់គ្នាក្នុងផ្ទះចាប់ផ្ដើមរត់ឆ្លេឆ្លាប្រសាចទាំងទុកព្រួយ ជុងនីស្រែកយំរត់មករកកូនស្រីចាប់បីត្រកងដាស់នាងអោយភ្ញាក់ ថេយ៉ុងទាញយកទូរស័ព្ទដៃទាក់ទងទៅសាណាអោយមកពិនិត្យអ្នកបម្រើគ្រប់គ្នារត់ទៅរៀបចំគ្រែដាក់អ្នកជំងឺទាំងទឹកភ្នែក ថេជូក៏យំស្រែកប្រឹងដាស់នាងតូចអោយភ្ញាក់ឡើងដូចគ្នា គ្រប់គ្នាសុទ្ធមានសកម្មភាពរត់ឆ្វេចឆ្វាចនៅមិនស្ងៀមប៉ុន្តែនៅក្នុងស្ថានការណ៍ដ៏អាក្រក់មួយនេះជុនហ្វីបែរជាឈរធ្មឹងមិនបញ្ចេញប្រតិកម្មអ្វីបន្តិចសោះ មុខមាត់នៅតែរក្សារភាពស្មើរធេងកែវភ្នែកខ្មៅនិលដក់ដោយតំណក់ទឹកថ្លាជោជន់រមៀលធ្លាក់មកម្ដងមួយតំណក់ៗនាយសម្លឹងមើលទៅបណ្ដូលចិត្តដេកដួលលើដីទាំងមុខមាត់ស្លេកស្លាំងគ្មានកំម្លាំងនឹងកម្រើកខ្លួន បេះដូងលោតញាប់ទាំងភាពភ័យខ្លាចខួរក្បាលលេងដំណើរការគាំងមួយកន្លែងឈឹង ទោះមិនមានកាយវិការក៏មិនប្រាកដថាគេមិនឈឺចាប់ដែរ ពេលខ្លះវាអាចឈឺជាងយកកាំបិទមកពុះចែកបេះដូងជាពីរទៅទៀត ។

ពុតស្នេហ៌កម្លោះ Mafia S2 (Complete)Место, где живут истории. Откройте их для себя