Part (65)

543 33 3
                                        

                   បងប្រុសស្អីហួងហែងជាងប្ដីទៀត😾

រាងកាយខ្ពស់សង្ហាមើលពីត្រង់ណាក៏ល្អឥតខ្ចោះ នាំដំណើរយាត្រាមករកម្ដាយជាមួយប្អូនស្រីដែលអង្គុយអោបគ្នាយ៉ាងស្អិតរម៊ួត ។
" នេះកូនប្រុសម៉ាក់ក៏មកដែរ ហឹម ! " ជុងងើយមកសម្លឹងកូនប្រុសច្បងដែលជាភ្លោះជាមួយថេជីមុខមាត់មិនខុសគ្នាអ្វីបន្តិចឡើយម្នាក់ស្រស់សង្ហាម្នាក់ទៀតស្រស់ស្អាតសោភាបែបជានារីៗអ្វីបែបនេះ ថេជូដាក់ខ្លួនអង្គុយជិតម្ដាយលូកដៃទៅអោបក្រសោបកាយម្ដាយពីក្រោយណែនព្យាយាមទាមទាភាពកក់ក្ដៅពីគាត់អោយបានច្រើនៗ ។
" រឿងពួកកូនម៉ាក់រងចាំនិយាយជាមួយប៉ាសិនណា "

នៅក្នុងវីឡាស្គឹមស្គៃចាប់ផ្ដើមមានសភាពអ៊ូអរបន្ទាប់ពីមានវត្តមានសមាជិកពីរនាក់ក្នុងផ្ទះត្រឡប់មករស់នៅទីនេះវិញបន្ទាប់ពីត្រូវវ៉ាកងធំមួយរយះ កម្លោះក្រមុំបងប្អូនភ្លោះទាំងពីរអ្នកក៏រត់ប្រដេញគ្នាពេញទីធ្លាមុខវីឡា ពួកគេក៏មានរៀបចំអាហារបែប picnic សម្រាប់គ្រួសារតូចមួយនេះផងដែរ ។
" ខានមានពេលបែបនេះយូរហើយ អូនថាចឹងទេ? " ថេយ៉ុងបែរមករកភរិយាអោនទៅថើមបបូរមាត់នាងខ្សឺតៗមិនប្រណីជុងនីថ្ពាល់ឡើងក្រហមទុំអស់ ទោះរៀបការជាមួយគ្នារាប់សិបឆ្នាំកូនពេញរូបរាងអស់មកហើយក៏នាងនៅតែមានអារម្ភណ៍មិនទម្លាប់អ្វីបែបនេះ ។
" កូនធំៗអស់ហើយបងនៅតែច្រលើមដដែល " ស្រីតូចលើកដៃគក់ទ្រូងនាយតិចៗថេយ៉ុងសើចស្ញេញតាមទម្លាប់ដាក់នាងគួរអោយស្រឡាញ់ចង់ចាប់វាយអោយណាណី ។
" ធំតែកូនអូនមិនទាន់ចាស់ឯណា...នៅស្អាតដដែលជុប " អោបផងថើបផងមិនចេះខ្មាស់កូនទេឬយ៉ាងម៉េចអោយនាងធ្វើខ្លួនបែបណាបើកូនឃើញនោះប្រុសស្អីធ្វើតាមតែចិត្តខ្លួនឯងមិនដែលយល់អារម្ភណ៍គេសោះគួរអោយស្អប់ ។
" សម្លក់បងបែបនេះចង់បានកូនទៀតទេ? "
" ឆ្កួត.....! ពួកយើងចាស់ហើយមានដឹងខ្លួនទេនៀក...មើលសក់បងចុះស្កូវមួយសរសៃហើយនោះឃើញទេ ? " ជុងនីញញឹមញោះស្វាមី ថេយ៉ុងធ្វើមុខខ្មូរដាក់ភរិយាគេមិនចង់ចាស់ឡើយនិយាយបែបនេះធ្វើអោយគេខូចចិត្តណាស់ ជុងនីដោយឃើញថាប្ដីឈប់មាត់កនាងក៏បម្រុងអោនទៅថើបទៅហើយតែក៏ត្រូវត៊រុញកាយមាំចេញវិញយ៉ាងរហ័សវ៉ីសតែធ្វើអោយថេយ៉ុងផ្ងារទៅក្រោយទៅហើយ ។
" ម៉ាក់! អីយ៉ានេះកូនពេញក្រមុំពេញកម្លោះអស់ហើយនៅតែសាសងដូចគូរស្នេហ៍គ្រាដំបូងទៅកើត " ថេជីដាក់ខ្លួនលើកម្រាលពណ៍ស្វាយបួនជ្រុងទំហំធំនិយាយញោះម្ដាយឪពុកអោយពួកគាត់នាំគ្នាសម្លឹងមុខគ្នាញញឹមខ្ចឹបខ្មាស់កូនមិនតិចទេ ។
" អូនជីមិនដែលឭចាស់ៗនិយាយទេហេ៎? " ថេជូដែលអង្គុយជិតនោះក៏ងាកមកសួរនាំប្អូនស្រីទាំងអស់សំណើច ។
" ដឹងអ្វីបង? បងនេះចូលចិត្តតែអោយគេសួរបកបងវិញចង់និយាយក៏និយាយមកឆឹស!ហ្អូយ!! " និយាយមិនទាន់ចប់ផងក៏ត្រូវបងប្រុសដាក់មួយក្រញ៉ស្វាគមន៍បាត់ទៅហើយនេះហើយលិទ្ធផលនិយាយមិនចេះគិត ពូកែឌឺណាស់មែនទេបែបនេះត្រូវតែសុីក្រញ៉ខ្លះហើយ ។
" នេះណាគេថាពីក្មេងស្រឡាញ់គ្នាម្ដង ដល់ចាស់កោងខ្នងស្រឡាញ់គ្នាម្ដងទៀត "
" មិនដែលឭទេបង តែក៏ជួនល្អម៉ាក់និងប៉ាមិនទាន់ចាស់ផងក៏នៅតែល្អូកល្អើនដដែល "
ពួកគេទាំងបួននាក់នាំគ្នានិយាយលេងសួរនាំគ្នាយ៉ាងសប្បាយរើករាយបន្ទាប់បែកគ្នាអស់រយៈពេល10ឆ្នាំមកនេះត្បិតថាពួកគេទៅសិក្សានៅក្រៅប្រទេសពិតមែនតែក៏តែងទាក់ទងមកកីរ៉េញឹកញាប់ផងដែរគ្មានអ្វីក្រៅពីប្អូនស្រីពៅកូរក្រឡុកក្រឆាបងប្រុសឡើយ ។

ពុតស្នេហ៌កម្លោះ Mafia S2 (Complete)Où les histoires vivent. Découvrez maintenant