*ស្រីណាមិនឈឺបើស្វាមីខ្វល់ពីស្រីដ៏ទៃដែលមិនមែនជាខ្លួន*
ពីរភាគតាមសន្យាណាចា៎!
អានដោយក្ដីរើករាយ💜
К сожалению, это изображение не соответствует нашим правилам. Чтобы продолжить публикацию, пожалуйста, удалите изображение или загрузите другое.
ផាំង!!
ស្នូរសម្លេងកាំភ្លើងបាញ់ហោះត្របាញ់តម្រង់រកគ្នាពាសពេញអាគារពេទ្យចាស់ ជុងនីស្ថិតក្នុងឈុតប្រហារខោខ្មៅរឹបវែងអាវសមីពណ៍សរមានអាវកាក់ពណ៍ខ្មៅក្របការពារគ្រាប់ដោយក្នុងដៃមានកាំភ្លើងសងខាងបាញ់រះមិនសំចៃដៃ
" ផាំង ! វឹប " អ្នកខាងក្នុងនាំគ្នាបាញ់តម្រង់រកជុងនីទើបកាយស្ដើងប្រញាប់ផ្អៀងគេចទៅម្ខាងសក់ចងលើកឡើងខ្ពស់ក៏រលាស់ដាច់ធ្លាក់រញ៉េរញ៉ៃដោយគ្រាប់ហោះកាត់ឈិតដាច់ចំណងសក់
" អ្នកនាងមិនអីទេហេ៎ !! " លោកឧត្ដមសនីយ៍ជីន ប្រញាប់សរសៀរមកក្បែរនាងតូចព្រោះមុននេះវីសទៅហើយ
" ចាស់លោកខ្ញុំមិនអីទេ អរគុណ "
" ពួកវាមើលទៅមិនមែនជាពួកធ្វើការធម្មតាទេប៉ុន្តែខ្ញុំគិតថាជាអ្នកគ្រោមបង្គាប់អ្នកមានអំណាចណាមួយ !! "
" ខ្ញុំមិនដឹងតែសុំត្រឹមថាពេលនេះលោកជួយស្វាមីខ្ញុំចេញសិនមក ខ្ញុំអរគុណលោកណាស់ទៅហើយ " ជុងនីញញឹមបន្តិចមុននឹងដើរចេញទៅរកទីតាំងថ្មីដោយប្រុងប្រយ័ត្ន ឧត្ដមសនីយ៍ជីនជ្រឹបភ្នែកតាមសម្លឹងមើលស្រីល្អមិនដាក់ភ្នែកតើមួយរយះពេលដែលប្អូនប្រុសគេនៅក្រៅផ្ទះមានរឿងអ្វីខ្លះទៅ សូម្បីតែរៀបការរួចក៏គេមិនផ្ដល់ដំណឹងដល់នាយដែរនេះបើកុំតែហេតុការនេះកើតឡើងមើលទៅគេក៏គ្មានថ្ងៃដឹងថានាងជាប្អូនថ្លៃដៃឆៅរបស់គេដែរ ។
" ឌឹប ! ឌឹប " ជុងនីឆ្លៀតឱកាសសរសៀរខ្លួនចូលមកក្នុងអាគារលបៗម្នាក់ឯងដើរមិនយូរប៉ុន្មាននាងក៏ឃើញរាងកាយមាំរបស់ស្វាមីដេកដួលលើដីយ៉ាងអានោធអាធម ទឹកភ្នែកច្រាលស្រក់ព្រោះអាណិតស្វាមីបេះដូងលោតញាប់បាត់អស់ភាពភ័យខ្លាចបន្ទាប់ពីឃើញវត្តមានរបស់គេ រាងស្ដើងប្រញាប់រត់ចូលទៅស្រាយចំណងដែលចងនាយផ្អោបនឹងនារីម្នាក់ទៀតចេញពីគ្នា
" នែ៎! នាងធ្វើស្អី " ឆេនសុីដែលដឹងខ្លួនមុននេះបើកភ្នែកមកភ្លាមក៏ឃើញសត្រូវស្នេហាមកអង្គុយនៅចំពោះមុខដោយសភាពពិបាកមើលទៅវិញ
" នាងនៅអោយស្ងៀមទៅបើមិនចង់អោយមានរឿងច្រើនជាងនេះ " ជុងនីខាំថ្គាមរំងាប់អារម្ភណ៍ខឹងសម្បារពេលនេះនាងសុំគិតពីសុវត្ថភាពស្វាមីសិនមិនមែនមកឈ្លោះប្រកែកសម្ដីជាមួយនាងឡើយ
" ជុងនី....! "
" ថេយ៍ ...ហ្អឹកអូនមកហើយយើងត្រឡប់ទៅផ្ទះវិញណា "
" ជួយនាងផង ! ជួយឆេនសុីផងទៅ " ថេយ៉ុងនិយាយឡើងខ្សាវៗព្រោះពេលនេះគេមិនសូវមានកម្លាំងស្មារតីក៏មិនទាន់ត្រឡប់មករកគេវិញគ្រប់គ្រាន់ ឆេនសុីមិននិយាយអ្វីបានត្រឹមពេបជ្រាយឌឺដងជុងនីទៅវិញ ជុងនីបិទភ្នែកព្យាយាមទប់ទឹកភ្នែកកុំស្រក់បន្ត។នាងមកជួយគេមិនមែនស្រីម្នាក់នេះ !
" នាងប្រយ័ត្ន !! " ឆេនសុីប្រញាប់ទាញជុងនីចេញមុននឹងរត់ទៅរងកាំបិទជំនួសស្រីស្រស់ធ្វើអោយពួកគេនាំគ្នាភ្ញាក់ផ្អើលមិនស្ទើរ ថេយ៉ុងប្រញាប់នាំកាយមាំប្រឹងបញ្ចេញកម្លាំងងើបឡើងទៅទ្រឆេនសុីអោបជាប់ក្នុងទ្រូង ជុងនីហក់ទៅវាយអាមាឌឌាំងនោះព្យយាមរារាំងមិនអោយវាចូលទៅរកអ្នកក្រោយខ្នង នាងនៅប្រយុត្តមិនទាន់ចប់ក៏រងរបួសមិនតិចដែរ ដៃតូចចូលទៅចាប់កាំបិតស្នៀតមុតស្រួចនោះព្យយាមទប់ជំហរពេលដែរអាម្នាក់មាឌធំនោះបម្រុងលើកវាចាក់នាង ជុងនីបង្ហូរទឹកភ្នែកស្រក់ចុះម៉ាត់ៗទាំងពិបាកទ្រាំ កែវភ្នែកថ្លាយ៉ងដក់ដោយទឹកភ្នែកក៏ងាកទៅមើលរងចាំជំនួយពីស្វាមីជារឿយៗតែគេមិនបានខ្វល់ពីវត្តមាននាងនៅទីនេះឡើយគេកំពុងតែអោបក្រសោបកាយសម្លប់ដែលត្រូវមួយកាំបិទនោះព្យយាមដាសនាងអោយក្រោកឡើង ឈាមក្រហមស្រក់ពីប្រអ៊ប់ដៃហូរតក់ៗដូចជាទឹកជុងនីបិទភ្នែកសម្រក់ទឹកភ្នែកមួយតំណក់ចុងក្រោយទាំងចុកច្អុលក្នុងទ្រូង នាងប្រយុត្តពីក្រោមរហូតដល់ជាន់ខាងលើពេលនេះនាងក៏ខ្សោះកម្លាំងទប់ទល់មិនចង់បាន រាងកាយតូចងាកមកចាប់អារម្ភណ៍សត្រូវចំពោះមុខរាងស្ដើងក៏លួចឆ្មក់ធាក់ជើងបរុសមាឌឌាំងនោះអោយដួលលុតជង្គង់លើដីមួយជំហរបន្ទាប់ពីឃើញថាគេមិនប្រុងប្រយ័ត្ន
" ឆ្វាច់ !! " មួយកាំបិតចំស្មាស្ដាំរបស់ជុងនីធ្វើអោយនាងដួលគ្រេងទៅលើដីទាំងឈឺចាប់ របួសមុនមិនទាន់ជាសាសស្បោយពេលនេះរបួសថ្មីក៏មកជំនួសលើស្មានាងម្ដងទៀត
" ហឹស! នាងឯងចេះដឹងរឿងគេវាសមតែបែបនេះហើយ ងាប់ទៅ ផាំង !! " ជុងនីបិទភ្នែកយំអស់សង្ឃឹមបន្ទាប់ពីអស់កម្លាំងស៊ូនាងតូចញញឹមទទួលយកថ្ងៃចុងក្រោយរបស់ខ្លួន
" អ្នកស្រីហ្អឹក អ្នកស្រីអស់អីហើយ " សាណាប្រញាប់រត់ត្របាញ់ជើងចូលមករកនាងតូចលើកនាងឡើងអោយអង្គុយវិញ ជុងនីចង់តែស្រែកយំអោយឭៗនាងភ័យណាស់មុននេះបើសិនជាពួកគេមកមិនទាន់ទេម្លេះហើយពេលនេះនាងបានទៅលេងយមរាជនៅឋានក្រោមមិនខាន ។
" ឆាប់ហៅឡានពេទ្យមកអោយឡើនឡើង បើឆេនសុីមានរឿងអ្វីនោះយើងមុនលើកលែងអោយពួកឯងទាំងអស់គ្នាឡើយ អោយឆាប់ឡើង "
" ថេយ៉ុង !! " លោកឧត្ដមសនីយ័និងគ្រប់គ្នាប្រែជាភ្ញាក់ងាកមកសម្លឹងមើលរាងកាយស្ដើងស្ថិតក្នុងដៃរបស់គេ មនុស្សដែលគេគួរខ្វល់គួរតែជាអ្នកដែលត្រូវរបួសសព្វសាច់ឯនេះវិញទេ ថេយ៉ុងស្រែកឡើងខ្លាំងធ្វើអោយពួកកូនចៅប្រញាប់នាំគ្នាធ្វើតាមមិនអោយទាស់ចិត្ត នាយអោបកាយសុទ្ធតែឈាមសម្លប់ស្ដូលនោះទាំងព្រួយបារម្ភសឹងតែស្រក់ទឹកភ្នែក កែវភ្នែកបង្ហាញពីភាពភ័យខ្លាចបញ្ចេញច្បាស់ៗអោយគ្រប់គ្នាបានឃើញ ជុងនីដែលប្រឹងឈរនៅក្បែរនោះក៏បានត្រឹមតែស្ងៀមមិនព្រមនិយាយអ្វីមិនមែននាងមិនដឹងពីទំនាក់ទំនងរបស់ពួកគេទាំងពីទេ តែនាងជ្រើសយកភាពស្ងៀមស្ងាត់មកជំនួសអោយការដែលទៅឈឺឆ្អាលរឿងរបស់គេនាងមិនចង់លូកឡំនាំរឿងដាក់ខ្លួនឡើយ បណ្ដារកូនចៅទាំងអស់ក៏មិនបានពេញចិត្តនឹងវត្តមាននាងធ្វើជាអាេនរបស់សឹង្ហពួកគេដែរ ទើបនាងបានត្រឹមតែសម្រក់ទឹកភ្នែកស្ងាត់ៗក្នុងចិត្តមិនបង្ហាញចេញក្រៅអោយនរណាម្នាក់បានឃើញពីភាពទន់ជ្រាយរបស់នាងឡើយ តែនាងក៏មិនអាចឈរមើលគេឈឺចាប់បែបនេះបានយូររាងតូចបោះជំហានស្រាលទៅក្បែរស្វាមីដែលសឹងតែបាត់បង់សតិព្រោះមនុស្សស្រីផ្សេងទៀតរងរបួសជំនួសនាង
" បង..! ហ្អាយ៎ "
" ចេញទៅ កុំមកខ្វល់" រាងកាយតូចស្ដើងគ្មានកម្លាំងស្រាប់ក៏ត្រូវដួលផ្ងាក្រោយដោយកម្លាំងរុញដោយដៃស្វាមីធ្វើអោយត្រូវរបួសចាស់ឈាមហូររហាមប្រលាក់ពេញអាវ
" ឯងឆ្កួតហើយអាចង្រៃយ៍ ! " លោកឧត្ដមសនីយ៍ជីនប្រញាប់ចូលមកជួយលើកត្រកងរាងកាយគ្មានកម្លាំងកំហែងអោយឈរឡើងទាំងត្រដាបត្រដួសមុននឹងងាកទៅផ្ដាសាអ្នកកម្លោះដែលបីរាងកាយសម្លប់ស្ដូកក្នុងដៃដើរចេញទៅ ជុងនីបានត្រឹមតែតាមសម្លឹងមើលផែនខ្នងស្វាមីដើរចេញទៅទាំងបេះដូងឈឺចុកដូចគេយកកាំបិតមកពុះជ្រែកជាពីរ ស្រីណាមិនឈឺបើស្វាមីខ្វល់ពីស្រីដ៏ទៃដែលមិនមែនជាខ្លួន។
" សឹង្ហ ..! " ជំនិតហានចូក៏ប្រញាប់រត់ទៅតាមក្រោយចៅហ្វាយព្រោះខ្លាចថាមានរឿងអ្វីកើតឡើងទៀត ទោះបីកន្លែងនេះរុំព័ទ្ធដោយប៉ូលីសគ្រប់ទិសទីក៏ដោយក៏គេមិនទុកចិត្ត ។
" អ្នកស្រី \ អ្នកនាង ! " សុខៗរាងកាយស្ដើងស្ថិតក្នុងរង្វង់ដៃឧត្ដមសនីយ៍ក៏សម្លប់អស់ជំហរភ្លាមៗធ្វើអោយសាន់ សាណានិងជីនភ័យបុកពោះអាណិតមិនស្ទើរ សឹង្ហមិនគួរទុកអ្នកស្រីចោលបែបនេះទេ
ВЫ ЧИТАЕТЕ
ពុតស្នេហ៌កម្លោះ Mafia S2 (Complete)
Любовные романыបន្ទាប់ពីSeason ( ស្នេហាព្រៃផ្សៃ) រឿងកើតឡើងគឺនៅពាក់កណ្ដាលរឿង ស្នេហាព្រៃផ្សៃ គីមថេយ៉ុង អ្នកណាដែលមិនស្គាល់ថាគេជា mafia ដៃឆៅឃើញត្រង់ណាសម្លាប់ត្រង់នោះតែបែរជាចាញ់ក្រោមដៃកូនស្រីលោកមេភូមិមហាកាចឆ្នាស់ទៅវិញ ។
