Part (14)

763 45 2
                                    


ព្រឹកថ្ងៃថ្មីក៏ឈានមកដល់ព្រះអាទិត្យរះឡើងខ្ពស់បញ្ចេញរស្មីភ្លឺពាសពេញលោកកា Jungnie រៀបចំសម្លៀកបំពាក់ទុកដាក់ក្នុងវ៉ាលីយ៉ាងមានរបៀបរាបរយ មុខស្រស់ស្អាតបែរជាស្រពោនគ្មានជាតិ​នាងអង្គុយមើលទៅក្រៅបង្អួចទាំងស្រងេះស្រងោចក្នុងទ្រូង បើនាងមិននៅមាននរណាចាំមើលថែពុករបស់នាងទៅ ព្រោះរាល់ថ្ងៃនាងជាអ្នកមើលការខុសត្រូវចំការទំពាំងបាយជូរខាងក្រោយ និង ខាងមុខគាត់ជាអ្នកមើលបើនាងទៅបាត់គាត់មិនហត់ស្លាប់ហើយព្រោះតែចំការធំនៅពេលនេះក៏ដល់ខែប្រមូលផលទៀត កាន់តែគិតកាន់តែមិនដាច់ចិត្តទៅ

" នាងមិនអីទេ? " នាយដើរមកជិតសួរនាំនាងតូចព្រោះតែឃើញថានាងមិនមាត់មិនគរអង្គុយរៀបចំខោអាវយ៉ាងស្ងៀមស្ងាត់

" មិនទាន់ធ្លាក់ខ្លួនដេកដួលជិតស្លាប់ទេ " មនុស្សកំពុងតែពិបាកចិត្តហើយនៅមកសួរនាំឌឺដងគ្នាទៀតក្នុងធូងនៀកវាឃាំឃា

" ស្រីស្អីមាត់ដាចគ្មាននរណាដូច " Taehyung ងើបចេញមកវិញនិយាយខ្សឹបៗតែក៏ល្មមអាចធ្វើអោយអ្នកខ្លះស្ដាប់ឮហើយក្ដៅត្រចៀកភ្លាមៗ

" KIM TAEHYUNG !!! " ស្រីល្អងើបឈរពេញកម្ពស់ត្រឹមដើមទ្រូងនាយ មាឌល្អិតស្រែកឡើងខ្លាំងៗក្ដៅណាស់ ក្ដៅដូចបាយពុះ!!

" មិនបានថាអោយនាងទេ!! "

" ចុះដែលលោកនិយាយនោះនិយាយជាមួយនរណាទាំងដែលកន្លែងនេះពេលនេះមានតែលោកហើយនិងខ្ញុំ "

" និយាយថាអោយជំនាងផ្ទះទេដឹង "

" លោក !" Jungnie និយាយមិនទាន់ចប់ផងក៏ត្រូវកាត់សម្ដីដោយជំនិត Hanjo បាត់ទៅហើយទើបនាងបានត្រឹមដើរចេញទៅយូររបស់របរចេញមកក្រៅដើម្បីរៀបចំលើកដាកឡាន

" ចៅហ្វាយ ! លោកប្រធានាធិបតីមិនអាចចាំទៀតបានទេទាន " នាយ Hanjo និយាយទាំងមុខមាំទាំមុននឹងងាកទៅសម្លឹងមើលនារីស្រស់ស្អាតដែលដើរធ្វើមុខក្រម៉ូវនោះទាំងមិនពេញចិត្ត

" បានហើយរៀបចំទៅ "

ងឺត!!

ឡានទំនើបបរមកឈប់នៅក្នុងបរិវេនភូមិគ្រឹះធំស្កឹមស្កៃដល់ថ្នាក់មនុស្សមួយភូមិនៅភូមិរបស់Jungnie អាចរើរមករស់នៅទីនេះបានមួយភូមិតែម្ដង

ពុតស្នេហ៌កម្លោះ Mafia S2 (Complete)Nơi câu chuyện tồn tại. Hãy khám phá bây giờ