Part (72)

439 21 0
                                        

ជើងស្រឡោនបោះជំហានយឺតៗដើរលើផ្លូវខ្សាច់ដែលមានស្រទាប់ផ្កាកុលាបក្រហមឈូកដាក់ជាសញ្ញាផ្លូវសម្រាប់ដើរ យ៉ាងវែងអន្លាយ

К сожалению, это изображение не соответствует нашим правилам. Чтобы продолжить публикацию, пожалуйста, удалите изображение или загрузите другое.

ជើងស្រឡោនបោះជំហានយឺតៗដើរលើផ្លូវខ្សាច់ដែលមានស្រទាប់ផ្កាកុលាបក្រហមឈូកដាក់ជាសញ្ញាផ្លូវសម្រាប់ដើរ យ៉ាងវែងអន្លាយ.... ។
ជុងនីចងចិញ្ចើមជ្រឹបភ្នែកសម្លឹងមើលទាំងឆ្ងល់ទាំងមិនយល់សាច់ការព្រោះឮហ៊ានចូប្រាប់មកថាសិង្ហហៅពិភាក្សាេរឿងបិទក្រុមហ៊ុនផលិតស្រាក្រហម មុនដំបូងឮហើយក្ដៅក្រហាយខឹងសឹងតែផ្ទុះតែមកដល់មាត់សមុទ្រក៏ឃើញថាមានភ្លើងទាននិងផ្កាកុលាបត្រៀបត្រាពាសពេញខ្សាច់ ។
" មានរឿងអី? នេះខ្ញុំមកច្រឡំកន្លែងទេដឹងបើបែបនេះខូចកម្រោងការរបស់អ្នករៀបចំអស់ហើយ " ស្រីតូចប្រញាប់បែរក្រោយដើរចេញពីទីនោះឡើនដូចព្យុះ ខ្លាចថាវាជាកម្មពិធីសុំរៀបការរបស់នរណាម្នាក់ផ្សេងទៀតព្រោះស្វាមីនាងគ្មានពេលមកធ្វើរឿងអ្វីបែបនេះឡើយទើបតែប្រាប់ថាចង់ពិភាក្សាររឿងបិទក្រុមហ៊ុនផង  ។

ប៊ឹប!

ដៃក្រាស់ប្រញាប់លូកទៅទាញដៃរាងស្ដើងដែលរត់ចេញទៅនោះអោយបែរមកវិញចាប់អោបក្រសោបជាប់ក្នុងរង្វង់ដៃកក់ក្ដៅអោបរឹតស្ទើតែជុងនីរកដកដង្ហើមមិនចង់រួច ។
" surprise !! Boom 🎉" សម្លេងតូចធំរបស់គ្រប់គ្នាបានបន្លឺឡើងព្រោងព្រៀតធ្វើអោយជុងនីកាន់តែភ្ញាក់ផ្អើលមួយគម្រិតទៀត ដៃស្ដើងប្រញាប់លើកមករុញកាយក្រាសរើចេញពីការចាប់អោបព្រោះនាងគិតថាបុរសម្នាក់នេះច្រឡំកូនក្រមុំហើយទើបប្រឹងរើរហូតដល់គេចផុតពីដៃរបស់នាយ ។
" ថេយ៍...? " កាន់តែផ្អើលទៀតហើយនេះមានរឿងអ្វីកើតឡើងអោយប្រាកដនាងតាមមិនទាន់គេឡើយ គ្រប់គ្នានៅទីនេះកំពុងតែលេងសើចជាមួយនាងមែនដែរទេ កម្មពិធីអ្វីរៀបចំឡើងដើម្បីនរណាក្នុងថ្ងៃអ្វីដែរ?
" រើករាយថ្ងៃគំម្រប់ខួបអាពាហ៍ពិពាហ៍ប្រពន្ធសម្លាញ់ " ដោយឃើញនាងធ្វើមុខឆ្ងល់យូរពេកទើបនាយប្រញាប់អោនទៅខ្សឹបក្បែរត្រចៀកនាងស្រាលៗទាំងញញឹមខិល ដល់ថ្នាក់ជុងនីបែរជាបះរ៉ូមអស់ព្រឺពេញខ្លួន ទើបប្រញាប់ថយក្រោយមួយជំហានសម្លឹងមើលមនុស្សគ្រប់គ្នាដែលសម្លឹងមកពួកគេធ្វើអោយនាងមុខឡើងក្រហមទុំអស់ ។
" ថ្ងៃគំម្រប់ខួបរៀបការពួកយើងហួសយូរហើយថេយ៍! " ស្រីតូចដើរទៅជិតរាងក្រាស់ជំទើតជើងខ្សឹបប្រាប់នាយទាំងញញឹមញញែមអៀនផងផ្អើលផងធ្វើខ្លួនមិនត្រូវពិតមែនព្រោះមុននេះនាងភ័យស្ទើដាច់ខ្យល់ទៅហើយស្មានតែច្រឡំចូលខ្លួនជំនួសកូនក្រមុំគេតាមពិតប្ដីឯងសោះ ។
" អូនមិនសប្បាយចិត្តទេ? "នាយទំម្លាក់ទឹកមុខចុះលើកចិញ្ចើមសួរនាងទាំងអាក់អន់ចិត្ត ដៃក្រាស់ប្រញាប់លើកជាសញ្ញាបញ្ជាអោយកូនចៅប្រមូលមនុស្សទាំងនោះចេញពីឆ្នេរអោយអស់ មុននឹងលូកដៃទៅចាប់កាន់ដៃស្ដើងនាំនាងទៅកាន់តុដែលគេបានរៀបចំតុបតែងជាពិសេសយ៉ាងស្រស់ស្អាត តុមូលខ្នាតតូចនិងកៅអីពណ៍សរបានដាក់រៀបចំឡើងសម្រាប់មនុស្ស2នាក់បង្គោលខ្ពស់4ជ្រុងដាក់ចងក្រណាត់សរស្រាលស្ដើងក៏ត្រូវខ្យល់បក់ផាត់ផើយទាក់ទាញបូករួមជាមួយពន្លឺភ្លើងទៀននិងពន្លឺព្រះចន្ទជះមកទៀតធ្វើអោយទីនេះកាន់តែ romantic មួយកម្រិតទៀត តែថាអ្នកដែលគេចង់ surprise មិនបាន romantic ជាមួយសោះ ។
" បងជាអ្នករៀបចំវាឡើងមែនដែរទេ " ស្រីតូចនិយាយឡើងទាំងចិត្តរំភើបពេកក្រៃ ខុសពីអ្នកម្ខាងទៀតអង្គុយធ្មឹងៗមុខមិនញញឹមផង ។
" បើមិនមែនជាបងអោយជានរណា? បើប្ដីអូនមានតែមួយហ្នឹង " ប្រុសសង្ហាថាហើយចាប់សាច់ដាក់ក្នុងចានប្រពន្ធជាមុនសិនទើបមួយដុំចុងក្រោយចាប់យកមកដាក់ក្នុងចានខ្លួនឯង ទោះពេលនេះកំពុងតែអន់ចិត្តតែក៏ធ្វើតួនាទីជាស្វាមីដែលផ្ដល់សិទ្ធនិងតម្លៃអោយប្រពន្ធជានិច្ច ។
" បងថាចង់ពិភាក្សាររឿងក្រុមហ៊ុនជាមួយអូននោះអី! " ជុងនីនៅតែព្យាយាមយករឿងផ្សេងមកនិយាយកាន់តែធ្វើអោយថេយ៉ុងឆួលច្រមុះអ៊ួលដើមក.បណ្ដើរៗហើយ ខំតាំងចិត្ត surprises ភរិយាចេញពីចិត្តតែបែរជាមិនដូចគ្រោងការរៀបចំទុកសោះទើបកាន់តែធ្វើមុខស្អុយបន្ថែមទៀតហើយ ។
" បងមិនបាននិយាយទេ ហក៎! " មាត់និយាយតែដៃក៏មិនទំនេរបន្ទាប់ពីហាន់សាច់ស្ទេកជាដុំតូចៗងាយស្រួលក្នុងការញ៊ាំរួចហើយក៏លើកចានរបស់ខ្លួនប្ដូរទៅអោយភរិយារបស់ខ្លួនមិនចាំបាច់អោយនាងពិបាកហាន់វាដោយខ្លួនឯង ថេយ៉ុងលើកកាំបិតមកហាន់សាច់ដុំដែលទើបតែប្ដូរមុននេះក្នុងចានថ្មីសម្រាប់ខ្លួនឯងម្ដង មិនសូម្បីតែងើបមកសម្លឹងមើលភរិយាដែលអង្គុយសួរនាំគេពីប្រធានបទផ្សេងទាំងដែលពេលនេះជាពិធីសម្រាប់ភាព romantic សោះ ។
" លោកប្ដី! បងខឹងហ៎ ? "  ជុងនីលូកដៃទៅចាប់ប្រអប់ដៃរាងក្រាស់ជាប់ព្យាយាមសួរនាំទាំងមានអារម្ភណ៍ខុសពិតមែនហលយនាងមិនគួរនិយាយរឿងការងារក្នុងពេលបែបនេះទេ ។
" អត់ទេ " អត់បានយ៉ាងម៉េចនេះសម្លេងខ្សាវៗរកយំផងនៀកអន់ចិត្តណាស់ដែលប្រពន្ធមិនយកចិត្តទុកដាក់ ។
" និយាយចឹងរឿង..... " រកតែនាងនិយាយចប់មិនទាន់ថេយ៉ុងឯណេះបែរជាខ្សឹកខ្សួលសម្រក់ទឹកនេត្រាមកច្រោកៗតូចចិត្តជាមួយប្រពន្ធមិនខ្វល់ជាមួយគេដៃដែលកាន់កាំបិតហាន់សាច់មុននេះក៏ឈប់ធ្វើសកម្មភាពគិតតែពីអោនមុខចុះយំអ៊ួលណែនស្ទើដាច់ខ្យល់ ជុងនីគ្រាន់តែឃើញបែបនេះចាប់ផ្ដើមភ័យស្លន់ស្លោបេះដូងលោតញាប់ចុកច្អុលទៅតាមស្វាមីដែរសុខៗយំបែបនេះមិនអោយភ័យយ៉ាងម៉េចបើមនុស្សធ្លាប់តែមាំទាំមិនដែលអោយនាងឃើញទឹកភ្នែកសូម្បីតែម្ដងផងនោះ រាងកាយតូចស្ដើងប្រញាប់នាំខ្លួនងើបផុតពីកៅអីទៅទាញកាយមាំមកអោបជាប់ទ្រូងព្យាយាមលួងលោមគេអោយបាត់សោកសៅ ថេយ៉ុងយំយកៗអោបចង្គេះប្រពន្ធជាប់មិនលែងក៏មិនភ្លេចលួចញញឹមសមចិត្តដែលទាក់ទាញចំណាប់អារម្ភណ៍របស់ប្រពន្ធអោយខ្វល់ពីគេបានសម្រេច ។

ពុតស្នេហ៌កម្លោះ Mafia S2 (Complete)Место, где живут истории. Откройте их для себя