អ្នកទាំងពីរអង្គុយនិយាយគ្នាតាំងពីថ្ងៃរហូតដល់ល្ងាចទើប ឧត្ដមសនីយជីនត្រូវត្រឡប់ទៅកន្លែងវិញ ។ ជុងនីអង្គុយក្នុងសួនតែឯងនឹកគិតសញ្ចឹងមិនដឹងថាគួរសប្បាយចិត្តឬមួយក៏ពិបាកចិត្តបន្ទាប់ពីបានឭដំណឹងថាអ្នកម្ខាងទៀតដែលស្វាមីស្រឡាញ់ថ្នាក់ថ្នមជាងនាងបែរជាបោកប្រាស់គេទៅវិញបើសិនជាគេដឹងតើគេពិបាកចិត្តដែរទេ ហើយបើសិនជាគេដឹងពីវត្តមានកូនក្នុងផ្ទៃនាងដែលរើកលូតលាស់តើគេសប្បាយចិត្តទេអារម្ភណ៍វិលវល់គិតអ្វីមិនចេញក្រៅពីស្នេហាបោកប្រាស់ដែលស្វាមីយកមកលេងសើច។ សួរថានាងឈឺដែរទេ?ប្រាកដណាស់ថាវាឈឺឡើងស្ពឹកបន្តិចម្ដងៗទៅហើយតែអោយធ្វើយ៉ាងណាបើពេលនេះនាងលង់ខ្លួនជ្រៅទៅក្នុងពុតស្នេហ៍គេបាត់ទៅហើយហ្នឹង។
" រលាម ! " សម្លេងក្រឡធំបន្លឺឡើងក្រោយខ្នងនាងតូចធ្វើអោយនាងភ្ញាក់ក្រញាងចេញពីការគិតមិនល្អមុននេះ គ្រាន់តែងាកមកឃើញវត្តមានគេភ្លេតនាងក៏ចាប់ផ្ដើមរំភើបខុសធម្មតាយ៉ាងម៉េចមិនដឹង ឬមួយមកពីគេខាននិយាយស្ដីរកនាងយូរដែលទើបតែពេលនេះគេព្រមហារស្ដីឬគេប្ដូរចិត្តហើយ
" ថេយ៍ ... " នាងរកនឹងរត់ចូលទៅអោបរាងខ្ពស់ដែលឈរជ្រែកហោរប៉ៅនោះទៅហើយតែនាយបែរជាធ្វើមុខមាំដើរចេញគេចពីនាងម្ដងទៀតធ្វើអោយរាងតូចស្រង៉ាកចិត្តបំផុតស្នាមញញឹមមុននេះក៏ធ្លាក់ចុះមកជារាបស្មើរមុននឹងរត់ទៅតាមនាយសួរនាំបន្ត
" គាត់ប្រាប់ថាជាមិត្តភក្កិបង អូនក៏អញ្ជើញគាត់ចូលអង្គុយលេងហើយពួកយើងមិនបាននិយាយអ្វីក្រៅពីការងារឡើយ " កាន់តែនិយាយគេកាន់តែធ្វើមុខត្រជាក់
" មុននេះបងនិយាយរកអូនទោះពាក្យសម្ដីរបស់បងគ្រោធគ្រាតតែអូនក៏សប្បាយចិត្តដែលបងព្រមហារស្ដីជាមួយអូន " នាងតូចញញឹមបំបាត់ការឈឺចុកចាប់ក្នុងទ្រូងបង្ខំចិត្តទប់ទឹកភ្នែកដែលរៀបនឹងស្រក់
" នាងតាមខ្ញុំបែបនេះមិនហត់ទេ? " នាយឈប់ដើរទៅមុខងាកមកសួររាងស្ដើងទាំងសម្លេងរាបស្មើរកែវភ្នែកទទេរស្អាត កាន់តែនិយាយរកនាងកាន់តែឃើញស្នាមញញឹមរបស់នាងកាន់តែច្រើនមិនដឹងជាហេតុអីរាល់សម្លេងពាក្យសម្ដីទោះគេកំហកក៏នាងញញឹមចេញមកបានដែរតើវាមានវេទមន្តអ្វីទៅនាងប្រាប់មិនបានឡើយ
" ទីបំផុតបងក៏ព្រមនិយាយរកអូនវិញហើយ ហឹក ! " និយាយមិនទាន់ចប់ផងទឹកភ្នែកនៃក្ដីរំភើបក៏ស្រក់ហូរចុះមកមួយតំណក់ហើយមួយតំណក់ទៀតទើបនាងប្រញាប់លើកដៃទៅវាសទឹកភ្នែកចេញជាប្រញាប់ ថេយ៉ុងមិនបាននៅចាប់អារម្ភណ៍បន្តក៏ដើរចូលទៅក្នុងផ្ទះបាត់ទុកអោយនាងតូចឈរអង្អែលពោះសម្លឹងមើលផែនខ្នងដើរចេញទៅទាំងញញឹម ។
ВЫ ЧИТАЕТЕ
ពុតស្នេហ៌កម្លោះ Mafia S2 (Complete)
Любовные романыបន្ទាប់ពីSeason ( ស្នេហាព្រៃផ្សៃ) រឿងកើតឡើងគឺនៅពាក់កណ្ដាលរឿង ស្នេហាព្រៃផ្សៃ គីមថេយ៉ុង អ្នកណាដែលមិនស្គាល់ថាគេជា mafia ដៃឆៅឃើញត្រង់ណាសម្លាប់ត្រង់នោះតែបែរជាចាញ់ក្រោមដៃកូនស្រីលោកមេភូមិមហាកាចឆ្នាស់ទៅវិញ ។
