Part (34)

851 45 13
                                        

រាងកាយខ្សោះខ្សោយដេកស្ដឹងលើគ្រែអ្នកជំងឺដោយមានរាងកាយមាំទាំនៅអង្គុយមើលថែនាងមិនឃ្លាតវិនាទីណា ដៃមាំចាប់កាន់ដៃស្លេកស្លាំងមកកាន់ក្រសោបអោបផ្អឹបថ្ពាល់ខ្លួនព្យាយាមបន់ស្រន់អោយនាងឆាប់ដឹងខ្លួនឡើងវិញ ។

¡Ay! Esta imagen no sigue nuestras pautas de contenido. Para continuar la publicación, intente quitarla o subir otra.

រាងកាយខ្សោះខ្សោយដេកស្ដឹងលើគ្រែអ្នកជំងឺដោយមានរាងកាយមាំទាំនៅអង្គុយមើលថែនាងមិនឃ្លាតវិនាទីណា ដៃមាំចាប់កាន់ដៃស្លេកស្លាំងមកកាន់ក្រសោបអោបផ្អឹបថ្ពាល់ខ្លួនព្យាយាមបន់ស្រន់អោយនាងឆាប់ដឹងខ្លួនឡើងវិញ ។

" ហឹ .. " កំណកដង្ហើមរបស់រាងស្ដើងដែលសម្លប់អស់ពេញមួយយប់មួយថ្ងៃបន្លឺឡើងក៏ធ្វើអោយនាយដែលអង្គុយក្បែគ្រែអ្នកជំងឺប្រញាប់ស្ទុះទៅមើលនាងដោយសប្បាយចិត្ត
" ថេ..ថេយ៍ហ្អឹក ... " បើកភ្នែកមកមិនទាន់បានដឹងអ្វីផងនាងក៏បង្ហូរទឹកភ្នែកនៅពីមុខនាយភ្លាមៗ
" មិនអីទេ ៗ ហឹម ! "ថេយ៉ុងប្រញាប់ចូលខ្លួនទៅអោបនាងថើបលួងលោមកុំអោយនាងខ្លាច
" ថេយ៍ ! អូនខ្លាចណាស់ហ្អឹក! បើពេលនោះមានរឿងអ្វីលើកូនអូននោះអូនមិនលើកលែងអោយខ្លួនឯងឡើយហ្អឹកហ្អឹក " ឆេនសុីស្រែកយំក្រវីក្បាលតតាត់ ព្យាយាមបង្ហាញភាពទន់ខ្សោយអោយអ្នកនៅចំពោះមុខអាណិតទឹកភ្នែករាប់តំណក់ក៏ស្រក់ចុះមកដូចទឹកទន្លេរ ថេយ៉ុងឃើញហើយក៏មានអារម្ភណ៍ខុសតើគេមានគិតខុសដែរទេដែលមនុស្សស្រីទន់ខ្សោយដូចជាឆេនសុីអាចរៀបគម្រោងបំផ្លាញគេនោះ
" មិនអីទេពេលនេះអូនអស់អីហើយ មើលទៅ!! ពេលនេះមានបងហើយតើ! កុំភ័យអីមើលចុះយំបែបនេះលែងស្អាតអស់ហើយ " ថេយ៉ុងប្រឹងនិយាយលួងលោមនាងដោយដៃលើកជូតទឹកភ្នែកនាងមិនឈប់ព្យាយាមញញឹមបញ្ចូនភាពកក់ក្ដៅដល់នាងអោយឈប់គិតពីរឿងនោះទៀត
" កុំដេញអូនទៀតណា៎!!  "
" ហឹមបងមិនដេញទេសូមទោសដែលយល់ច្រឡំលើអូន "
" យល់ច្រឡំរឿងអីថេយ៍ ...  " ឆេនសុីបង្ហាញទេកមុខឆ្ងល់អោយនាយកាន់តែមានអារម្ភណ៍ខុស
" គ្នានអ្វីទេអូនកុំគិតច្រើនហ្អឹម !! " ថេយ៉ុងទាញនាងមកថើបសក់ថើរមុននឹងអោបនាងណែនក្នុងទ្រូងកក់ក្ដៅបានឃើញស្នាមញញឹមនាងបែបនេះគេក៏សប្បាយចិត្តតែគេមិនដឹងថាស្នាមញញឹមនៅពីក្រោយខ្នងគេគ្រាន់ជាស្នាមញញឹមពេបជ្រាយអោយនាយតែប៉ុណ្ណោះ។

ពុតស្នេហ៌កម្លោះ Mafia S2 (Complete)Donde viven las historias. Descúbrelo ahora