" ឯងប្រាប់ប៉ាមកថាមានរឿងអ្វីបានជាដល់ថ្នាក់ទៅវាយគ្នាបែកមុខបែកមាត់បែបនេះ? " បុរសចំណាស់សួរហើយក៏លើកតែមកក្រេបបន្តិចទាំងក្ដៅក្រហាយ ។
" គេដណ្ដើមប្អូនស្រីចេញពីខ្ញុំ " ថេជូប្រញាប់ឆ្លើយភ្លេតមិនចាំយូរតាមចរឹកក្មេងខ្ចីវ័យ19ឆ្នាំរបស់គេរកតែជុនហ្វីកម្លោះវ័យ26ឆ្នាំរកលេសដោះសារមិនទាន់ ទើបបានត្រឹមតែមិនមាត់សុខចិត្តនៅស្ងៀមសិន ។
" បងនិយាយមិនសមហេតុផលសោះឡើយថេជូ " ស្រីតូចជាប្អូនភ្លោះប្រញាប់ស្រែកឡើងតវ៉ាជាមួយព្រោះតែចរឹកហួងហែងរបស់បងប្រុសជ្រុលហួសហេយុបែបនេះទើបនាងគ្មានមិត្តគ្មាននរណារាប់រកនៅឯសាលានោះ។
" បងនិយាយការពិត លោកប៉ា!! ជុនហ្វីកំពុងតែដណ្ដើមយកក្ដីស្រឡាញ់របស់ថេជីចេញពីពួកយើងហើយ ប៉ាត្រ...."
" បានហើយ ! " រកតែថេជូនិយាយចប់មិនទាន់ក៏ត្រូវសម្លេងធំនិយាយកាត់ទាំងស្មើរធេងមុខមាត់ឡើងក្រហមខាំមាត់សរសៃឡើងពេញថ្ពាល់ ជុងនីឃើញបែបនេះក៏ខិតមកអង្គុយជិតប្ដីលើកដៃជួយអង្អែលទ្រូងស្វាមីថ្នមៗ។
" ឯងកាន់តែហួសហេតុពេកហើយថេជូ ឯងជាបងប្រុស! ប៉ាអោយឯងស្រឡាញ់ថ្នាក់ថ្នមប្អូនស្រីមិនមែនអោយឯងទៅបិទសិទ្ធសេរីភាពរបស់នាងឡើយ បែបនេះមិនមែនហៅថាការស្រឡាញ់ឡើយឯងកំពុងតែឆ្កួតជាមួយភាពជាអ្នកមានអាយុបងគេចង់អោយគេធ្វើតាមតែអំពើរចិត្តរបស់ឯងមិនដែលយកចិត្តអ្នកដ៏ទៃមកទុកក្នុងចិត្តខ្លួនថាគេវាមានអារម្ភណ៍បែបណា កាលដែលឯងទៅហាមឃាត់ប្អូនឯងនៀកវាជារឿងមួយដែលឯងធ្វើខុសដោយមិនដឹងខ្លួន អាចង្រៃយ៍ឯងនេះតែងតែបង្ករឿងប្អូនស្រីឯងទៅណាមកណាម្នាក់ឯងគ្មានអ្នករាប់រកបែបនេះមែនទេដែលថាវាជាទំនួលខុសត្រូវរបស់បងប្រុសនោះ? ឯងខក់ ខក់ " ថេយ៉ុងស្រែកថាអោយកូនប្រុសខ្លាំងៗរហូតដល់ក្អកកខូសជុងនីររឹតតែបារម្ភលើសមុនទៅទៀត ។
" បានហើយបង គិតដល់សុខភាពផង "
" អូនកុំឃាត់បង ខក់ខក់ កូនបើទុកមិននិយាយអោយវាដឹងខ្លួនខ្លះទេវាមិនដឹងខ្លួនខុសឡើយ "
" ប៉ាកាន់ជើងអ្នកដ៏ទៃអ្ហឹក ប៉ាមិនស្ដាប់ហេតុផលកូនប៉ាចាំមើលចុះអាម្សៀតនេះនឹងយកថេជីចេញពីពួកយើងថ្ងៃណាមួយមិនខាន " ថេជូថាហើយងាកមកសម្លក់ជុនហ្វីទាំងកំហឹងមុននឹងរត់ចេញឡើងទៅបន្ទប់ខ្លួនបាត់ ថេជីឯណេះក៏បានត្រឹមអោនមុខចុះមិននិយាយស្ដីអ្វីបន្តិចសោះ ។
" អោយខ្ញុំសុំទោសអ្នកទាំងអស់គ្នាផង វាជាកំហុសរបស់ខ្ញុំបើខ្ញុំមិនមករឿងហេតុទាំងនេះក៏មិនកើតឡើងដែរ " ជុនហ្វីនិយាយឡើងទាំងម៉ាត់ៗអារម្ភណ៍ដឹងខុសក៏ផុសឡើងដូចគ្នា
" រឿងនេះមុននិងក្រោយវាគង់តែកើតឡើងដដែលបើវាកើតហើយក៏កើតទៅចុះឯងកុំទៅគិតច្រើនអី "
" បាទប៉ាអ៊ំតែខ្ញុំសុំទោសពិតមែន សុំទោសខ្លាំងណាស់ " នាយថាហើយលុតជង្គង់ចុះសុំខមាទោសពីមនុស្សចំណាស់ទាំងពីរធ្វើអោយពួកគេទាំងអស់គ្នាបើកភ្នែកធំៗភ្ញាក់ផ្អើលជាខ្លាំង ។
" នរណាៗក៏ដឹងថាឯងនិងថេជីវាជាគូរតាំងពីតូចព្រោះឯងតែងតែតាមនាងហើយនរណាៗក៏ដឹងថាអាថេជូវាចិត្តចង្អៀតមិនអោយនរណាទៅប៉ះក្បែរប្អូនស្រីវាបានទេឯងក៏មិនបាច់ធ្វើដល់ថ្នាក់នេះដែរ បានហើយទៅចុះកុំះអោយរបួសហើមជាំជាងនេះ " បន្ទាប់ពីនិយាយគ្នារួចគ្រប់គ្នាក៏បំបែកគ្នាទៅបន្ទប់រៀងខ្លួន ជុងនីគ្រាប្ដីដើរទៅបន្ទប់ទាំងចិត្តមិនស្ងប់ប៉ុន្មានថ្ងៃនេះសុខភាពស្វាមីមិនជាល្អសោះថ្ងៃនេះមានរឿងអោយខឹងក្រោធកាន់តែពិបាកទ្រាំទ្រ នៅចិត្តមួយចង់ទៅលួងលោមកូនប្រុសដែលទឹកភ្នែកព្រោះសម្ដីឪពុកមុននេះទៀតចិត្តរារ៉េមិនស្ងប់ពិបាកចិត្តស្ទើតែស្រែកយំ ។
" បង...បងសម្រាកទៅអូនទៅយកទឹកមកជូតខ្លួនអោយ " ជុងនីគ្រាប្ដីដាក់អោយដេកគ្រែមុននឹងបម្រុងដើរចេញទៅរៀបចំប្រដាប់ប្រដារជូតខ្លួនអោយប្ដីតែក៏ត្រូវដៃក្រាស់លើកទៅចាប់ដៃនាងជាប់ ជុងនីងាកមកកីឃើញថាគេក្រវីក្បាលបញ្ជាក់ថាកុំធ្វើវាអី កានើតែធ្វើអោយនាងពិបាកចិត្តលើសមុនទៀត ។
" ខក់ ខក់! បងមិនអីទេគ្រាន់តែសម្រាកបន្តិចលែងអីហើយ មុននេះបងសុំទោសដែលសម្លុតអូន "
" មិនជាបញ្ហាឡើយលោកប្ដី បងនៅតែជាបុរសដែលអូនស្រឡាញ់ខ្លាំងជាងគេលើលោកនេះ " ជុងនីថាហើយញញឹមឡើងទាំងទឹកភ្នែកមុននឹងទម្លាក់ខ្លួនចូលទៅដេកក្នុងទ្រូងស្វាមីដេកអោបគ្នាលង់លក់ទៅ ។
ВЫ ЧИТАЕТЕ
ពុតស្នេហ៌កម្លោះ Mafia S2 (Complete)
Любовные романыបន្ទាប់ពីSeason ( ស្នេហាព្រៃផ្សៃ) រឿងកើតឡើងគឺនៅពាក់កណ្ដាលរឿង ស្នេហាព្រៃផ្សៃ គីមថេយ៉ុង អ្នកណាដែលមិនស្គាល់ថាគេជា mafia ដៃឆៅឃើញត្រង់ណាសម្លាប់ត្រង់នោះតែបែរជាចាញ់ក្រោមដៃកូនស្រីលោកមេភូមិមហាកាចឆ្នាស់ទៅវិញ ។
