Part (5)

1.2K 66 5
                                        

" ពួកឯងមានអ្វីចង់បកស្រាយដែរទេ ? " លោកដននិយាយទាំងមុខមាំទាំ ថេយ៉ុងនិងជុងនីងាកមកមើលមុខគ្នាផ្លឹសៗ
  " ហ្អឹ ! លោកគឺថាពួកយើងគ្រាន់តែសម្ដែងប៉ុណ្ណោះ" ថេយ៉ុងកៀកកែងដៃទៅប៉ះដៃជុងនីតិចៗដើម្បីកុំអោយនាងអង្គុយស្ងៀមបែបនេះ
  " មែនហើយពុក ពួកយើងគ្រាន់តែសម្ដែងប៉ុណ្ណោះខ្ញុំចូលដៃជាមួយគេគ្រាន់តែ..."
  " បានហើយ មិនថាពួកឯងសម្ដែងឬមួយក៏មិនសម្ដែងទេ យ៉ាងណាយើងនឹងធ្វើតាមទនៀមទម្លាប់ "
  " ពុក....." អ្នកទាំងពីបើកភ្នែកធំៗនេះពួកគេត្រូវមមករៀបការដោយសារតែការសម្ដែងឆ្កួតឡប់នេះមែនទេ?
  " តែលោកពូ "
  " ឯងមិនឃើញទេឬយ៉ាងម៉េចថាអ្នកស្រុកនៅទីនេះទាំងអស់ យើងមិនចង់អោយកូនស្រីយើងខូចឈ្មោះដោយសារតែអារឿងគ្មានចេះគិតមុននេះរបស់ឯងទេ " លោកដននិយាយមុខស្មើរដដែល
  " ខ្ញុំអាចបកស្រាយប្រាប់ពួកគេបានណាពុក "
  " ឯងគិតថាគេជឿឯងមែនដែរទេ ? រួមទាំងអារឿងពួកឯងទៅណាជាមួយគ្នាទៀត ពួកឯងគួរតែគិតខ្លះទៅ យើងសុំទៅចុះអ្នកកម្លោះ " លោកដនសម្លឹងមុខរបស់ថេយ៉ុងដោយអស់សង្ឃឹម
  " ខ្ញុំព្រម! រៀបការកាន់តែឆាប់កាន់តែល្អមែនដែរទេប្រពន្ធសម្លាញ់ " ថេយ៉ុងនិយាយលឺបំណងអោយអ្នកភូមិបានដឹងលឺព្រោះថាត្រឹមកុហុកគេថាពួកគេជាប្ដីប្រពន្ធនឹងគ្នាក្លែងក្លាយមកត្រង់នេះក៏ធ្វើអោយលោកដនអាម៉ាស់មុខមិនតិចដែរ ហើយគេក៏ចង់សម្រេចរឿងមួយរបស់គេអោយចប់សព្វគ្រប់ដែរ
  " នែ ! លោក " ជុងនីឆេះមិនតិចទេឆ្កួតឬយ៉ាងម៉េចបានជាព្រមបែបនេះ នាងបានត្រឹមតែភ្ញាក់ផ្អើលនិងខឹងតែក៏មិនដឹងថាត្រូវបដិសេធរបៀបណាព្រោះថាបើនាងមិនធ្វើបែបនោះទេលោកពុករបស់នាងប្រាកដជាខ្មាស់គេមិនខាន ជាលោកមេភូមិគឺមានតែគេចាប់កំហុសប៉ុណ្ណោះ។
  " ក៏បានខ្ញុំព្រម " ជុងនី
  " តែខ្ញុំមិនព្រម " កំលោះសង្ហាប្រចាំភូមិមិនដឹងថាចេញពីត្រង់ណាមក គេស្រែកលឺៗបដិសេធជំនួសម្ចាស់សមីខ្លួនផាំងៗ
  " បងមីនយ៉ូ ! " អ្នកណាៗក៏ដឹងថាមីនយ៉ូជាគូស្នេហ៍របស់ជុងនីតាំងតែពីក្មេងមកម្លេះ តែបន្ទាប់ពីគេត្រូវផ្លាស់ទីលំនៅទៅទីក្រុងមកដំណឹងគេក៏បាត់ទៅស្ងាត់ឈឹងដែរ ជុងនីរងចាំគេប៉ុន្មានឆ្នាំមកនេះរហូតតែគ្មានលឺអ្វីដែលទាក់ទងគេសោះបានត្រឹមតែភាពស្ងប់ស្ងាត់ ទើបនាងតូចយល់ព្រមផ្ដាច់ការទាក់ទងដោយប្រយោល សង្ឃឹមថាគេរស់នៅជាមួយអ្នកនៅទីក្រុងស្ងប់សុខចុះ តែហេតុអីបានជាគេលេចខ្លួនឡើងមកក្នុងពេលបែបនេះទៅវិញ
  " ហ៊ិយ ! មើលនោះទៅ "
  " នោះជាមីនយ៉ូសង្សាចាស់នាងជុងនីមែនដែរទេ? "
  " ពិតមែនហើយ ពេលនេះនាងពិបាកមិនខាន"
  " យើងគិតថាប្រហែលជាមានសង្គ្រាមលោកកើតឡើងមិនខានទេ អាមីនយ៉ូនេះតាំងពីដើមមកមិនដែលអោយអ្នកណាប៉ះនាងជុងនីបានមួយសរសៃសក់ទេ " អ្នកភូមិនៅទីនោះចាប់ផ្ដើមនាំគ្នាខ្សឹបខ្សាវគ្នារវាងទំនាក់ទំនងជុងនីនិងមិនយ៉ូ
  " ជុងនីបងមិនព្រមអោយអូនរៀនការទាំងបង្ខំចិត្តបែបនេះទេ " មីនយ៉ូចាប់ដៃស្រីតូចទាញមកខាងគេកៀកស្មារជាប់ដើម្បីអោយអ្នកនៅទីនេះបានដឹងថាជុងនីជារបស់គេសតែម្នាក់គត់
  " បានហើយ បងមកតាមខ្ញុំសិនមក " រាងស្ដើងសម្លឹងមើលមុខថេយ៉ុងបន្តិចមុននឹងងាកមកទាញដៃរបស់មីនយ៉ូដើរចេញពីកន្លែងមនុស្សច្រើននេះដើម្បនិយាយគ្នាអោយបានដាច់ស្រេច
  " ជុងនី " បន្ទាប់ពីមកដល់ក្រោមដើមឈើដែលជាកន្លែងសម្រាប់អង្គុយលេងភ្លាមអ្នកកម្លោះក៏ស្ទុះទៅអោបអតីតសង្សាភ្លាម
  " បានហើយមីនយ៉ូ " ស្រីតូចទាញដៃអ្នកកម្លោះចេញមុននឹងប្រសព្វភ្នែកម្ដងទៀត
  " បងមកវិញហើយ បងមកយកអូនទៅជាមួយបង " មីនយ៉ូ ចាប់ដៃទាំងសងខាងរបស់ជុងនីផ្គួបចូលគ្នាដើម្បីជាការលួងលោម
  " ប៉ុហ្នឹងបានហើយមីនយ៉ូ " នាងតូចសម្លឹងមុខគេទាំងស្រពាប់ស្រពោនក្នុងបំណងអោយគេយល់ន័យ
  " នីអូន! " ពិតមែនគេច្បាស់ជាយល់ហើយ ប៉ុន្តែហេតុអី? នាងឈប់ស្រឡាញ់គេហើយមែនដែរទេឬមួយក៏ត្រូវបានបង្ខំដោយនរណាម្នាក់
  " បងអាចជួយអូនបាន អោយតែអូនយល់ព្រមធ្វើជាមនុស្សស្រីរបស់បងវិញបានទេ? "រាងសង្ហាចាប់ផ្ដើមមានអារម្ភណ៍ចុកច្អុលភ្លាមៗ កុំចាកចេញពីគេអី
  " ជុងនី ប៉ុន្មានឆ្នាំមកនេះបងមនមែនទុកអូនចោលនោះទេដោយសារតែពេលនោះគ្រួសារបងជួបនឹងរឿងមួយចំនួនដែលវាពិបាកនឹងបកស្រាយ បងនៅទីនោះមិនសុខនោះទេបងនឹកអូន ចង់មករកអូនចង់ដឹងសុខទុក្ខរបស់អូន ប៉ុន្តែគ្រប់ពេលអោយតែបងរៀបចំថានឹងមករកអូនបញ្ហាក៏ចាប់មានឡើងភ្លាមៗ បងក៏មិនយល់ដូចគ្នាទើបតែពេលនេះគ្រួសារបងចាប់ផ្ដើមរួចផុតពីទុក្ខនោះមកទើបបងមានពេលមករកអូនបែបនេះ " មីនយ៉ូរៀបរាប់ពីមូលហេតុដែលខ្លួនមិនអាចមករកនាងប៉ុន្មានឆ្នាំមកនេះ ទាំងក្នុងទ្រូងអ៊ួលណែនការឈឺចាប់បង្ហាញច្បាស់លើផ្ទៃមុខរាងសង្ហាមិនលាក់លាម
  " បងមីនយ៉ូ ប៉ុន្តែខ្ញុំមិនអាចត្រឡប់ក្រោយបានទេ ព្រោះខ្ញុំភ្លេចគ្រប់យ៉ាងអស់ហើយ ខ្ញុំក៏មិនដែលនឹកនាបងទៀតតាំងតែពីថ្ងៃដែលបងចេញពីភូមិនេះម្លេះ បានហើយខ្ញុំមិនចង់ពាក់ពន្ធ័កាន់តែច្រើនជាងនេះទេ " រាងស្ដើងនិយាយហើយក៏បែរខ្នងដើរចេញទៅ គេមកពេលនេះវាហួសពេលហើយព្រោះនាងមានចិត្តអោយមនុស្សប្រុសម្នាក់ផ្សេងទៀតហើយ
  ប្រុសសង្ហាបានត្រឹមតែឈរធ្មឹងមនគម្រើកតើវាហួសពេលហើយតើមែនដែរទេ គេស្រឡាញ់នាងណាស់ពេលនេះ អោយគេធ្វើយ៉ាងម៉េចទៅ?
  អស់ជាច្រើននាទីដែលអ្នកនៅក្នុងភូមិរងចាំពាក្យប្រាកដប្រជាចេញពីខាងស្រី ទីបំផុតនាងក៏ត្រឡប់មកវិញដោយមានមីនយ៉ូដើរមកតាមក្រោយដោយទឹកមុខស្រពោន

" ខ្ញុំនិយាយម្ដងទៀតថាខ្ញុំយល់ព្រមរៀបការនឹងប្រុសម្នាក់នេះ " ជុងនីញញឹមមិនសមសម្លឹងមើលមុខមីនយ៉ូ បន្តិចមុននឹងលោដៃទៅអោបថេយ៉ុងវិញ រាងក្រាស់ភ្ញាក់ព្រើតមកលែងអ្វីបែបនេះគ្នាមិនទម្លាប់សោះហើយទើបបានត្រឹមតែស្របតាមនាងដោយអោបស្មានាងជាប់ញញឹមពេញចិត្តប៉ុហ្នឹង។
  មីនយ៉ូដកដង្ហើមធំគេស្ទើតែគាំងបេះដួងស្លាប់ភ្លាមៗទេ នេះវាស្រស់ៗពេកមនុស្សដែលគេថ្នមគេស្រឡាញ់ស្ទើលេប គ្រាន់តែភ្លេចខ្លួនបន្តិចក៏ធ្វើអោយនាងរបូតចេញពីដៃបាត់ទៅហើយ គេស្ដាយៗគ្រប់យ៉ាងស្ដាយនាងដែលជាមនុស្សល្អរបស់គេ
  " បានហើយពេលនេះគ្រប់យ៉ាងដើរទៅយ៉ាងរលូនហើយ អ្នកទាំងអស់គ្នាអាចត្រឡប់ទៅវិញបាន " លោកដនងើបឈរនិយាយទៅកាន់អ្នកភូមិដម្បីអោយពួកគេស្ងប់ចិត្តហើយក៏ត្រឡប់ទៅផ្ទះវិញ លោកដនសម្លឹងមើលមុខថេយ៉ុងនិងជុងនីឆ្លាស់គ្នា ដកដង្ហើមធំហើយក៏ដើរចូលទៅក្នុងផ្ទះបាត់ទៅ
  " លោកពេញចិត្តហើយមែនដែរទេ ? " នាងតូចនិយាយទាំងម៊ួម៉ៅគ្រាន់តែគេបង្ហាញខ្លួនមករឿងប្លែកក៏កើតមានមិនចេះចប់ ឥឡូវពេលនេះមានរឿងដល់ការរៀបការទៀតហើយ មនុស្សស្អីចង្រៃបែបនេះ
  " នាងនិយាយបែបនេះចង់ថាខ្លួនមិនបានចូលរួមចំណែកនេះដែរមែនទេ? ហឹសកុំធ្វើខ្លួនជាស្អាតស្អំអីអ្នកនាង " ថេយ៉ុងនិយាយប៉ុន្មានម៉ាត់នាងតូចស្ងាត់មាត់ឆឹង
  " តែលោកជាអ្នកអ៊ូសទាញខ្ញុំអោយចូលទៅក្នុងរឿងនេះមិនចឹង! " ទ្រាំលែងបានហើយចង់តែហក់វាយអាម្សៀរនេះអោយណាណីទេ
  " ពួកឯងនៅឈ្លោះគ្នាយូរទៀតទេ? យើងនឹងបានបិទទ្វា " លោកដនស្រែកពីក្នុងបន្ទប់ចេញមក គ្រាន់តែឭថាបិទទ្វាផ្ទះឆ្មានិងកណ្ដុរដែលឈរបញ្ចេញធ្មេញដាក់គ្នាមុននេះរត់ត្រណាត់ត្រណែងពេញយ៉ាបខាងមុខព្រោះតែដណ្ដើមគ្នាចូលក្នុងផ្ទះ
  " ហ៊ិយ !! បើពួកឯងបែបនេះពេលក្លាយជាប្ដីប្រពន្ធគ្នាគិតយ៉ាងម៉េច?ជង់ឈ្លោះគ្នាដូចជាឆ្កែឆ្មារហូតមែនដែរទេ គួរតែរៀនសម្របខ្លួនយល់ចិត្តគ្នាអោយហើយទៅ"
  " បាទលោកពុកក្មេក " ថេយ៉ុងញញឹមពព្រាយធ្វើរឹកដូចកូនក្មេងខុសពីមុននេះឆ្ងាយណាស់ លោកដនបានត្រឹមតែញញឹមតបវិញយកដៃវាយស្មាអ្នកកំលោះតិចៗបន្ទាំប់មកក៏ទៅសម្រាកទៅ
  " នែ! លោកឈប់បានដែរទេខ្ញុំឃើញអាចរឹកឡប់នៀកវាចង់ក្អួត " នាងតូចថាហើយក៏រត់ទៅត្រុយចូលក្នុងបន្ទប់បាត់ទុកអោយអ្នកកម្លោះឈរមើលនាងរត់ចេញទៅទាំងញញឹមញញែម ផែនការរំដោះខ្លួនចេញពីគ្រួសារវីយ៉ារីមប្រាកដជាបានសម្រេច

To be continued....

ពុតស្នេហ៌កម្លោះ Mafia S2 (Complete)Tempat di mana cerita hidup. Terokai sekarang