" អូនស្រឡាញ់បង សូមកុំដាក់សម្ពាតលើខ្លួនឯងច្រើនពេកអី អូននៅទីនេះចាំផ្ដល់កម្លាំងចិត្តដល់បងគ្រប់ពេល មិនថាបងក្លាយទៅជាអ្វីក៏ដោយក៏ងូននៅតែស្រឡាញ់បងនិងនៅក្បែរជានិច្ច បើហត់ក៏ឈប់សម្រាកខ្លះណា៎កុំបង្ខំខ្លួនឯងអីបងអាចបាក់កម្លាំងបានបើបងស្លាប់បាត់បាននរណាអោយអូននៅរករឿងទៀតនោះ " រាងស្ដើងនិយាយទាំងមុខស្មើរភ្នែកក៏ចាប់ផ្ដើមរលីងរលោងចូលតួសម្បើមណាស់
" នែ៎!! អូននិយាយអ្វីល្អបន្តិចបានទេ " នាយអស់អារម្ភណ៍តែម្ដងបន្ទាប់ពីនាងជាសង្សាមកសម្ដែងឆៅៗបែបនេះ
" បង...បង!! " សេរ៉ាពេបមាត់កល់រកយំមែនទែនតែសំណាងណាស់ដែលនាយរហ័សទាញនាងមកអោបម្ដងទៀតអង្អែលខ្នងលួងលោមនាង
" បងសូមទោសណា៎ មកពីបងហត់ពេកមិនបានគិតថាវាគ្រាន់តែជាពាក្យលលេងកុំយំអី "
" ចាញ់បោកអូនទៀតហើយ kekekeke " sera សើចមួយទំហឹងប្រកាច់ពេញសាឡុងបន្ទាប់ពីបានបោកសង្សាបណ្ដូលចិត្តបានសម្រេចមើលទឹកមុខកុំសត់គេចុះពេបមាត់ចង់យំវិញហើយ
" អ៊ូ!! អូនធ្វើលេងទេកុំយំអីណា បងសម្លាញ់ហា៎ហិក កុំយំមើស៍ "
Sera ស្ទុះពីសាឡុងរត់មករករាងសង្ហាដែលអង្គុយលើកៅអីស្បែកនោះភ្លាមៗបន្ទាប់ពីឃើញទឹកភ្នែករបស់គេស្រក់ចុះ នាងឆ្លេឆ្លាដូចជាមាន់រកពងរហូតដល់យំខ្លួនេងទៀតផង
" Tada.....!! បងធ្វើលេងដែរហាស៎....ហា៎... "
" ហឹម ! មនុស្សអាក្រក់គួរអោយស្អប់ "
" យ៉ាងម៉េចអូនជាអ្នកផ្ដើមតើ!មិនចឹង? "
" អ្នកណាថានោះ អូនគ្រាន់តែចង់អោយបងសើចប៉ុណ្ណោះ "
" បែបនេះក៏បងសើចចេញបាត់ទៅហើយ " នាយថាហើយងើបឈរពេញកម្ពស់មុននឹងឆ្មក់ថើបនាងតូចយ៉ាងកំហូច គូស្នេហ៍ផ្អែមល្ហែមចាប់ប្រដេញគ្នាពេញការរិយាល័យរបស់Taehyung
យើងត្រឡប់មកមើលម្ចាស់អាគារវិញ ឈរនៅចំកណ្ដាលចំការរែកពន់សែងផ្លែទំពាំងបាយជូរទាំងកន្ត្រកៗ នាយខំប្រឹងលីសែងមិនរអ៊ូរទាំសូម្បីតែមួយមាត់ ញើសស្រក់ចុះប៉ុនៗគ្រាប់ពោតនាយលើកកន្ត្រកធំៗនៅដើរទៅកានរោងចក្រផលិតស្រាក្រហមដែលជារបស់គ្រួសារលោកដននោះ លោកដនអង្គុយកត់បញ្ជីទាំងមុខមាំម៉ត់ចត់ គាត់សង្គេតមើលកូនប្រសារគ្រប់ជំហានទាំងអស់នេះតាំងពីប្រលឹមរហូតដល់ជិតថ្ងៃត្រង់នាយមិនខ្ចីទាំងមកហូបបាយជាមួយគាត់ផងក៏ប្រាប់ថាចង់បង្ហើយការងារអោយហើយសិន ដឹងស្រាប់ហើយថាមួយកន្ត្រកមិនមែនស្រាលហើយក៏មិនមែនមានតែបន្តិចដែរមានច្រើនណា៎
ВЫ ЧИТАЕТЕ
ពុតស្នេហ៌កម្លោះ Mafia S2 (Complete)
Любовные романыបន្ទាប់ពីSeason ( ស្នេហាព្រៃផ្សៃ) រឿងកើតឡើងគឺនៅពាក់កណ្ដាលរឿង ស្នេហាព្រៃផ្សៃ គីមថេយ៉ុង អ្នកណាដែលមិនស្គាល់ថាគេជា mafia ដៃឆៅឃើញត្រង់ណាសម្លាប់ត្រង់នោះតែបែរជាចាញ់ក្រោមដៃកូនស្រីលោកមេភូមិមហាកាចឆ្នាស់ទៅវិញ ។
